ម៉ាស៊ីន​ខួង​ដី​រឹង​ដែលមាន​វិជ្ឈមាត្រ​ធំជាងគេ​ក្នុងប្រទេស​ចិន​ត្រូវ​ផលិត​ដោយ​ជោគជ័យ​នៅ​ក្រុង​គុន​មីង​

860

​នៅ​ថ្ងៃទី​១ ខែសីហា ឆ្នាំ ២០១៧ ម៉ាស៊ីន​ខួង​ដី​រឹង​សញ្ញា “​ពពក ចម្រុះ​ពណ៌​” (TBM) ដែល​សិក្សា​ស្រាវជ្រាវ​ដោយ​ប្រទេស​ចិន និង​មាន​វិ​ជ្ឈ​-​មាត្រ​ធំជាងគេ​ក្នុងប្រទេស​ចិន​បាន​ត្រូវ ផលិត​ដោយ​ជោគជ័យ​នៅក្នុង​រោងចក្រ នៅ​ក្រុង​គុន​មីង​របស់​ក្រុមហ៊ុន​ផលិតកម្ម អគ្គិសនី​គ្រុប ប្រទេស​ចិន ។​

​លោក​ហឺ​ហ្វី​អនុប្រធាន​វិទ្យាស្ថាន សិក្សា​ស្រាវជ្រាវ​នៃ​ក្រុមហ៊ុន​ផលិត​គ្រឿង បរិក្ខារ​ផ្លូវដែក​គ្រុប ប្រទេស​ចិន​បាន ឧទ្ទេសនាម​ថា ម៉ាស៊ីន ខួង​ដី​រឹង​សញ្ញា “​ពពក​ចម្រុះ​ពណ៌​” នេះ​បាន​បំពាក់​ដោយ កាំបិត​ខួង​ដី​ដែលមាន​វិជ្ឈមាត្រ​៩,០៣ ម៉ែត្រ ។ វា​ជា​ម៉ាស៊ីន ខួង​ដី​រឹង​ដែលមាន វិជ្ឈមាត្រ​ធំជាងគេ ក្នុងប្រទេស​ចិន ។ លោក​បន្តទៀតថា ម៉ាស៊ីន​ខួង​ដី​រឹង នេះ​បាន​ប្រើប្រាស់​បច្ចេកទេស​ច្នៃប្រឌិត​ថ្មី ដ៏​ច្រើន​ដូចជា​រចនាសម្ព័ន្ធ​ឆ្អឹង​ដែក​ទ្រទ្រង់ និង​ដៃ​យន្ត​ពិសេស​ជាដើម​ដើម្បី​ដោះស្រាយ​បញ្ហា​ផ្សេងៗ ក្នុងការ​ខួង​ដី ។​

​តាម​ការ​ឧទ្ទេសនាម​ពី​អ្នកទទួល ខុសត្រូវ​នៃ​ក្រុមហ៊ុន​ជីក​ផ្លូវ​ក្រោម ដី​គ្រុប ប្រទេស​ចិន​បានឱ្យដឹងថា ម៉ាស៊ីន​ខួង ដី​រឹង​សញ្ញា “​ពពក​ចម្រុះ​ពណ៌​” នឹងត្រូវ ប្រើប្រាស់​សម្រាប់​ជីក​រូង​ក្នុង​ភ្នំ កា​វលី​កុង សម្រាប់​សាងសង់​ផ្លូវដែក​ពី​ក្រុង​តា​លី ទៅ​ក្រុង​យូយ​លី​នៃ​ខេត្ត យូ​ន​ណាន ៕ ដោយ​ទីង យី​ឈួន (​អត្ថបទ​ពី ទីភ្នាក់ងារ​ព័ត៌មាន​ស៊ីន​ហួ​ចិន​)

​ម៉ាស៊ីន​ខួង​ដី​រឹង ដែល​នឹងត្រូវ ប្រើប្រាស់​សម្រាប់​ខួង​ដី​តាម​បណ្តោយ ច្រក​មួយ នៃ​គម្រោង​កសាង​ផ្លូវដែក ដា​លី​-​រូ​អ៊ី​លី នៅក្នុង​ខេត្ត​យូ​ណាន (​រូបថត​ពី​ស៊ីន​ហួរ ដោយ Jing Huihui)​