ម៉ាស៊ីន​ថ្មី​នេះ​នឹង​ជួយ​ជំរុញ​សមត្ថភាព​របស់​យន្តហោះ​បំបាំងកាយ​របស់​ចិន J-20

1141
ចែករម្លែក

​ចិន​បានធ្វើ​តេស្ត​ម៉ាស៊ីន​ប្រើ​ចំហេះ​ឥន្ធនៈ​រឹង ក្នុង​ការធ្វើ​ពិសោធន​ចំនួន​ពីរ​នាពេល​ថ្មីៗ​នេះ​។ នេះ​ជាការ​ទម្លាយ​ភាពទាល់ច្រក​មួយ​ក្នុង​វិស័យ​ស្រាវជ្រាវ​ម៉ាស៊ីន ដែល​អាច​ពង្រឹងសមត្ថភាព​ចម្បាំង​ពិតៗ​នៃ​យន្តហោះ​បំបាំងកាយ​ចិន រួមទាំង​យន្តហោះ J-20​។ នេះ​បើតាម​អ្នកជំនាញ​យោធា​។​

​ក្រុម​ស្រាវជ្រាវ​មកពី​វិទ្យាស្ថាន​ស្រាវជ្រាវ​លេខ ៤ ដែលមាន​សម្ព័ន្ធ​ភាពជា​មួយ​ក្រុមហ៊ុន​សាជីវកម្ម​វិទ្យាសាស្ត្រ និង​បច្ចេកវិជ្ជា​យន្តហោះ​ចិន បាន​លាតត្រដាង​កាលពី​ថ្ងៃទី ៣១ ឧសភា ថា ក្រុម​ស្រាវជ្រាវ​នេះ​បានរៀបចំ​តេស្ត​ហោះហើរ​ចំនួន ២ ដោយ​ជោគជ័យ ជាមួយ​ម៉ាស៊ីន​ប្រើ​ចំហេះ​ឥន្ធនៈ​រឹង​។ ក្រុម​ស្រាវជ្រាវ​និយាយថា ម៉ាស៊ីន​ថ្មី​នេះ​ត្រៀម​រួចរាល់​សម្រាប់​ការអនុវត្ត​វិស្វកម្ម​បន្ថែមទៀត ដោយ​ត្រួស​ត្រាយផ្លូវ​សម្រាប់​ជំនាន់​ថ្មី​នៃ​មី​ស៊ី​ល​លឿន​ជាង​សំឡេង​។ នេះ​បើតាម​កាសែត Science and Technology Daily រាយការណ៍​កាលពី​ថ្ងៃ​ព្រហស្បតិ៍ សប្តាហ៍​មុន​។​

​យោងតាម​របាយការណ៍ ម៉ាស៊ីន​ថ្មី​នេះ​គឺជា​សមាជិកគ្រួសារ​ម៉ាស៊ីន​យន្តហោះ​រ៉ាំ​ជែ​ត (Ramjet) ដែល​ចំណាយ​ទាប មាន​កម្លាំង​ខ្លាំង និង មាន​សមត្ថភាព​គ្រប់គ្រង​ខ្ពស់​ជាមួយ​ទំហំ​តូច​ល្អិត​របស់​វា​។ ហើយ​ម៉ាស៊ីន​នេះ​កម្រ​មាន​នៅលើ​ពិភពលោក​ណាស់ ព្រោះ​គេ​ទាមទារ​ឱ្យមាន​ការស្រាវជ្រាវ​ល្អិតល្អន់​បំផុត​លើ​បច្ចេកវិជ្ជា​នេះ​៕

​យន្តហោះ J-20 របស់​ចិន​