ម៉ាស៊ីន​ព្រី​ន​ខ្នាត​ធំ​បច្ចេកវិទ្យា​ចុងក្រោយ​និង​ទំនើប​បំផុត បានមក​ដល់ទី​ផ្សា​រក​ម្ពុ​ជា​

1569
ចែករម្លែក
ម៉ាស៊ីន​ព្រី​ន HP Latex 570 ជា​បច្ចេកវិទ្យា​ចុងក្រោយ​បំផុត ដែល​អាច​ព្រី​ន​រូប​ផ្ទាំង​ធំៗ​លឿន ច្បាស់ ពណ៌​ធម្មជាតិ មិន​ហើរ​ពណ៌ គ្មាន​ក្លិន ជាពិសេស​មិន​ប៉ះពាល់​បរិស្ថាន​។​វា​អាច​ព្រី​ន លើ​ក្រដាស ប្លា​ស្ទីក​រឹង ជ័រ ស្បែក ឈើ អាលុយមីញ៉ូម ប្រកបដោយ​គុណភាព​ខ្ពស់ (​រូប​: សុផល​)

ដោយៈ​សុផល / ភ្នំពេញៈ សេដ្ឋកិច្ច​កាន់តែ​រីកចម្រើន ការអភិវឌ្ឍ​កាន់តែ​រីកលូតលាស់ និង​កំណើន​អាជីវកម្ម​កំពុង​រីកដុះដាល បានធ្វើ​ឱ្យមាន​កំណើន​តម្រូវការ​បច្ចេកវិទ្យា​ទំនើបៗ ដើម្បី​បំពេញតម្រូវការ​និង​ការប្រកួតប្រជែង​លើ​ទីផ្សារ​។ ក្នុងនោះ វិស័យ​បោះពុម្ព​និង​ម៉ាស៊ីន​ព្រី​ន ក៏​ត្រូវការ​បច្ចេកវិទ្យា​ទំនើប​ដែរ​។​

​ដោយ​មើលឃើញ​សក្តានុពល​សេដ្ឋកិច្ច​នៅ​កម្ពុជា និង​ការពង្រីក​មុខរបរ​អា​ជីវ​កម្ម​នោះ ថ្មីៗ​នេះ​ពាណិជ្ជករ​ខ្មែរ និង​សិង្ហ​បុរី បាន​សហការ​នាំចូល​ម៉ាស៊ីន​ព្រី​ន​ខ្នាត​ធំ​បច្ចេកវិទ្យា​ទំនើប​ចុង​ក្រោយមក​ទីផ្សារ​កម្ពុជា ដោយ​រំពឹងថា​នឹង​ទទួលបាន​ជោគជ័យ​។​

​ម៉ាស៊ីន​ព្រី​ន HP Latex 570 ជា​បច្ចេកវិទ្យា​ចុងក្រោយ​បំផុត ដែល​អាច​ព្រី​ន​រូប​ផ្ទាំង​ធំៗ​លឿន ច្បាស់ ពណ៌​ធម្មជាតិ មិន​ហើរ​ពណ៌ គ្មាន​ក្លិន ជាពិសេស​មិន​ប៉​ពាល់​បរិស្ថាន​។​វា​អាច​ព្រី​ន លើ​ក្រដាស ប្លា​ស្ទីក​រឹង ជ័រ ស្បែក ឈើ អាលុយមីញ៉ូម ប្រកបដោយ​គុណភាព​ខ្ពស់​។​

​លោក ស្តេ​ហ្វា​ន គីម ( Stephan Kim) នាយក​ប្រចាំ​តំបន់​អាស៊ីអាគ្នេយ៍​នៃ​ក្រុមហ៊ុន​HP បានឱ្យដឹងថា​៖ វិស័យ​ឧស្សាហកម្ម​ជាច្រើន​នៅ​កម្ពុជា កំពុង​រីកចម្រើន​យ៉ាង​លឿន ជា​ប្រទេស​ដែលមាន​សេដ្ឋកិច្ច​ទើបតែ​ហក់​ឡើង​។​លោក​មើលឃើញថា​សេដ្ឋកិច្ច និង​គម្រោង​វិនិយោគ​បរទេស​កំពុងតែ​សម្រុក​ចូលមក​កម្ពុជា ហើយ​កំណើន​ពិត​ជាមាន​កម្រិត​ខ្ពស់​។ ក្នុងពេល​ជាមួយគ្នា​ការអភិវឌ្ឍ​ន៏​អាជីវកម្ម​គឺ​បាន និង​កំពុង​ប្រើប្រាស់​បច្ចេកវិទ្យា​ថ្មីៗ ប្រជាជន​កម្ពុជា​គឺ​កាន់តែ​ទទួលយក​បច្ចេកវិទ្យា​ថ្មី​ទាំងនេះ​ច្រើនជាង​មុន​។​កត្តា​ទាំងនេះ ជា​ឱកាសល្អ​សម្រាប់​បង្ហាញ​វត្តមាន​បច្ចេកវិទ្យា HP នៅ​ទីផ្សារ​កម្ពុជា​។​

​លោក​បាន​បញ្ជាក់ថា​ឧស្សាហកម្ម​ផ្នែក​បោះពុម្ព​នៅ​ប្រទេស​កម្ពុជា​គឺ​នៅ​ក្មេងខ្ចី ស្រប​ពេលដែល​មានការ​បើកទូលាយ មាន​ក្រុមហ៊ុន​អាជីវកម្ម​ជាច្រើន​បាន​បើក​ដំណើរការ ហាង​ទំនិញ ការលក់​របស់របរ វត្ថុធាតុដើម​នានា​ត្រូវបាន​ផ្សព្វផ្សាយ​ម៉ាក​ផលិតផល​ដល់​សាធារណជន​បានដឹង​ជាដើម​។ ប៉ុន្តែ​បច្ចុប្បន្ន នៅ​កម្ពុជា ឧស្សាហកម្ម​បោះពុម្ព​មាន​៣​ប្រភេទ​គឺ ជំនា​ន់ទី​១ បច្ចេកវិទ្យា​ដែល​កំពុង​ប្រើប្រាស់ បច្ចេកវិទ្យា​ចុងក្រោយ HP ជា​ជំនា​ន់ទី​២ និង​ទី​៣ ជំនា​ន់ទី​៣​គឺ​ម៉ាស៊ីន​ព្រី​ន​ទើបនឹង​នាំមក​កម្ពុជា​នេះ​។ លោក​បាន​ប្រមើល​មើលថា​ឧស្សាហកម្ម​ផ្នែក​ព្រី​ន​ធី​ង​នឹង​រីកចម្រើន​លឿន​បន្ថែមទៀត​នៅ​កម្ពុជា ជាមួយនឹង​បច្ចេកវិទ្យា​ចុងក្រោយ​នេះ​៕ ល​