ម៉ាស​បិតមុខ​សម្រាប់​អ្នក​ដែលមាន​ស្បែក​មុខស្ងួត​

697
ចែករម្លែក

​នៅពេលដែល​ស្បែក​មុខស្ងួត​ម្តងៗ វា​មើលទៅ​គ្មាន​សំណើម ហើយ​គ្មាន​ពន្លឺ​នោះទេ ដែល​អាចធ្វើ​ឲ្យ សម្រស់​អ្នក​ធ្លាក់ចុះ​មួយកម្រិត​ទៀត​។ ដូចនេះ​ខាងក្រោម​នេះ​យើងខ្ញុំ​នឹង​ប្រាប់​អ្នក​ពី​ម៉ាស​បិតមុខ​មួយ ប្រភេទ ដែល​អ្នក​អាច​ធ្វើបាន​។ តើ​មាន​របៀប​ធ្វើ​បែបណា​ខ្លះទៅ​?

​នៅពេលដែល​អ្នកជា​នារី​ដែលមាន​ស្បែក​មុខស្ងួត អ្នក​អាច​យក​ចេក​មក​កិន​ឲ្យ​ម៉ត់ បន្ទាប់មក​យក មក​លាប​លើ​មុខ​អ្នក​ដោយ​ទុក​ចំនួន​ពី​១៥​ទៅ​២០​នាទី​ទើប​លាង​ចេញ​នោះ​ក្រោយ​ពេលដែល អ្នក​ប្រើ​រូបមន្ត​នេះ​យូរ វា​នឹងធ្វើ​ឲ្យ​ស្បែ​កមុខ​អ្នក​ម៉ត់​រលោង និង​មាន​ភាព​ភ្លឺ​ថ្លា​។ ម្យ៉ាងទៀត​វា​ក៏​អាច ធ្វើ​ឲ្យ​ស្បែក​អ្នក​ស​ដែរ​ដោយ​មួយអាទិត្យ​អ្នក​អាចធ្វើ​ចំនួន​មួយដង​បាន​។​

​បញ្ជាក់ ៖ សម្រាប់​អ្នក​ដែលមាន​ស្បែក​ឆាប់​ប្រតិកម្ម​គួរតែ​ទៅ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ជាមុនសិន​មុននឹង​ប្រើ​រូបមន្ត​នេះ​ដើម្បី​ការពារ​ស្បែក​អ្នក​កុំ​ឲ្យ​ប្រតិកម្ម​៕​ ដោយ: www.health.com.kh