ម៉ាស​ស៊ី​មី​លី​យ៉ា​ណូ ចង់​នាំយក​កីឡាករ​ពីររូប​ពី​ក្លឹប Juventus

224
ចែករម្លែក

លោក ម៉ាស​ស៊ី​មី​លី​យ៉ា​ណូ អាល​ឡេ​ហ្គ្រី (Massimiliano Allegri) ចង់​នាំយក​កីឡាករ​ពីររូប​ពី​ក្លឹប Juventus មកកាន់​ក្លឹប​ម៉េ​ន​ឆេ​ស្ទ័​រ យូ​ណាយ​ធី​ត ប្រសិនបើ​លោក​បាន​ចូល​ជំនួស​លោក អូ​ឡេ ហ្គា​ន់​ណា សូល​ស្យែ​រ (Ole Gunnar Solskjaer) ។ គ្រូបង្វឹក​សញ្ជាតិ​អ៊ីតាលី​រូបនេះ​ត្រូវបាន​គេ​ភ្ជាប់​ទៅនឹង​ការងារ​ជា​អ្នកចាត់ការ​នៅ​ពហុកីឡាដ្ឋាន Old Trafford បើទោះបី​ជាថ្មី​នេះ លោក អេ​ដ វូដ​វើដ (Ed Woodward) ផ្តល់​ការជឿជាក់​លើ​លោក សូល​ស្យែ​រ ក៏ដោយ​។​
​ ​
តាម​សេចក្តីរាយការណ៍​ថា លោក អាល​ឡេ​ហ្គ្រី បាន​ពិភាក្សា​ជាមួយ​ក្លឹប​នៅ​ពហុកីឡាដ្ឋាន Old Trafford រួចហើយ​ហើយ​លោក​ចង់​ចូល​ដឹកនាំ​មុន​រដូវ​កាល​ទិញដូរ​នៅ​ខែមករា​ខាងមុខនេះ​។ យូ​ណាយ​ធី​ត​រកបាន​ត្រឹម​៨ គ្រាប់​ក្នុង​៩​ប្រកួត​នៅ រដូវ​កាល​នេះ ហើយ​អន្ទះសា​ចង់បាន​ខ្សែប្រយុទ្ធ​ថ្មី​ពីរ​បីនាក់​ទៀត ព្រមទាំង​ខ្សែបម្រើ​ម្នាក់​ដែល​ស្គាល់​ក្របខណ្ឌ​ព្រី​មី​ញ៉េ​លី​ក​ច្បាស់​។​
​ ​
​លោក អាល​ឡេ​ហ្គ្រី មាន​ដំណោះស្រាយ​ចំពោះ​បញ្ហា​ទាំងនេះ ហើយ​ចង់​នាំយក​កីឡាករ ម៉ា​រី​យ៉ូ មែន​ហ្ស៊ូ​គី​ក (Mario Mandzukic) និង អេ​ម​រ៉េ ឃែ​ន (Emre Can) មកកាន់​ក្លឹប​យូ​ណាយ​ធី​ត​ជាមួយ​លោក ប្រសិនបើ​លោក​ទទួលបាន​ការងារ​កំពូល​នេះ​មែន​។ មែន​ហ្ស៊ូ​គី​ក ត្រូវបាន​ភ្ជាប់​ទៅនឹង​កិច្ចព្រមព្រៀង​ផ្ទេរ​មក​ក្លឹប​យូ​ណាយ​ធី​ត ហើយ​តាម​ព័ត៌មាន​ថា បាន​ព្រមព្រៀង​ដោយផ្ទាល់​មាត់​ជាមួយនឹង​យូ​ណាយ​ធី​ត ដើម្បី​ចុះ​កិច្ចព្រមព្រៀង​ផ្ទេរ​នៅ​ខែមករា​៕ ប្រែ​សម្រួល​: ពិសិដ្ឋ​

អាល​ឡេ​ហ្គ្រី (Allegri) កីឡាករ ម៉ា​រី​យ៉ូ មែន​ហ្ស៊ូ​គី​ក (Mario Mandzukic) អេ​ម​រ៉េ ឃែ​ន (Emre Can) និង​លោក សូល​ស្យែ​រ (Solskjaer)