ម៉ាស​ស៊ី​មី​លី​យ៉ា​ណូ អាល​ឡេ​ហ្គ្រី ប្រាប់​យូ​ណាយ​ធី​ត​នឹង​ទទួលយក​ការងារ​តែ​ក្នុង​រយៈពេល​ពីរ​បី​សប្តាហ៍​ខាងមុខ​ប៉ុណ្ណោះ

121
ចែករម្លែក

​លោក ម៉ាស​ស៊ី​មី​លី​យ៉ា​ណូ អាល​ឡេ​ហ្គ្រី (Massimiliano Allegri) បាន​ជូនដំណឹង​ទៅ​ក្លឹប​ម៉េ​ន​ឆេ​ស្ទ័​រ យូ​ណាយ​ធី​ត​ថា លោក​នឹង​ទទួលយក​ការងារ​ដឹកនាំ​ក្លឹប​នេះ លុះត្រាតែ​ក្លឹប​នេះ​ផ្តល់​ការងារ​ក្នុង​រយ​:​ពេល​ពីរ​បី​សប្តាហ៍​ខាងមុខនេះ​ប៉ុណ្ណោះ​។ ​អតីត​គ្រូបង្វឹក​ក្លឹប Juventus រូបនេះ​បច្ចុប្បន្ន​គ្មាន​ការងារ​ធ្វើ​ទេ ចាប់តាំងពី​ចាកចេញ​ពី​ទីក្រុង​ទូ​រិ​ន​កាលពី​ដំណាច់​រដូវ​កាល​មុន ហើយ​ត្រូវបាន​គេ​ផ្គូរ​ផ្គង​ថា អាចជា​អ្នកចាត់ការ​បន្ទាប់​រប​ស់​ក្លឹប​យូ​ណាយ​ធី​ត​។

បច្ចុប្បន្ន លោក អូ​ឡេ ហ្គា​ន់​ណា សូល​ស្យែ​រ (Ole Gunnar Solskjaer) កំពុងស្ថិត​ក្រោម​សម្ពាធ​ខ្លាំង បន្ទាប់ពី​ចាប់ផ្តើម​មិនបាន​ល្អ​នៅ​រដូវ​កាល​ថ្មី​នេះ ហើយ​អាច​នឹងត្រូវ​បណ្តេញចេញ ប្រសិនបើ​ក្រុម​យូ​ណាយ​ធី​ត​ចាញ់​ក្រុម Liverpool នៅ​ថ្ងៃអាទិត្យ​ខាងមុខនេះ​ទៀត​។

​លោក អេ​ដ វូដ​វើដ (Ed Woodward) នាយករង​ប្រតិបត្តិ​របស់​យូ​ណាយ​ធី​ត​បានផ្តល់​កិច្ចសន្យា​ដល់​លោក សូល​ស្យែ​រ តែ​បី​ឆ្នាំ​ប៉ុណ្ណោះ​ហើយ​ការផ្តល់​នេះ​ទើបនឹង​ធ្វើ​កាលពី​៦​ខែ​មុន​ប៉ុន្តែ​កំពុង​ចាប់ផ្តើម​បាត់បង់​ការអត់ធ្មត់​នឹង​ទម្រង់​លេង​ដ៏​អន់ របស់​ក្រុម​នៅលើ​ទីលាន​ប្រកួត​។ យូ​ណាយ​ធី​ត​ឈរ​នៅ​លេខ​រៀង​ទី​១២​នៅលើ​តារាង ហើយ​មិន​សង្ឃឹមថា នឹងធ្វើ​បានល្អ​ឡើងវិញ​ក្នុងពេល​ដ៏​ខ្លី​នោះទេ​៕ ប្រែ​សម្រួល​: ពិសិដ្ឋ

លោក ម៉ាស​ស៊ី​មី​លី​យ៉ា​ណូ អាល​ឡេ​ហ្គ្រី (Massimiliano Allegri)