ម៉ាឡេស៊ី​ចង់​បង្កើន​តម្លៃ​ទឹក​ជាង​១០​ដង​ក្នុង​កិច្ចព្រមព្រៀង​ទឹកជា​មួយ​សិង្ហ​បុរី​

783
ចែករម្លែក
  • 19
    Shares

​នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី លោក មហា​ធៀ មហា​ម៉ា​ដ បាន​និយាយ​កាលពី​ថ្ងៃ​ចន្ទ​ថា លោក​កំពុង​ស្វែងរក​ការដំឡើងថ្លៃ​ទឹក ដែល​បាន​លក់​ទៅ​សិង្ហ​បុរី​ជា​ប្រទេសជិតខាង​​នេះ ដោយ​បង្កើន​តម្លៃ​ច្រើនជាង​១០​ដង ខណៈដែល​ប្រទេស​របស់លោក ស្វែងរក​មធ្យោបាយ​ដើម្បី​សងបំណុល​ដ៏​ច្រើន​។​

​លោក មហា​ធៀ មហា​ម៉ា​ដ ដែល​បាន​ឡើងកាន់​អំណាច​ជាថ្មី​បន្ទាប់ពី​ឈ្នះ​ការបោះឆ្នោត​កាលពី​ខែឧសភា​មក​នោះ បាន​និយាយប្រាប់​សារព័ត៌មាន​Associated Press ​ថា​សន្ធិសញ្ញា​ដែលមាន​រយៈពេល​ច្រើន​ទសវត្សរ៍​មកហើយ​អំពី​កិច្ចព្រមព្រៀង​ទឹក​នោះ គឺ​ចាំបាច់​ត្រូវតែ​ធ្វើការ​កែសម្រួល​ដើម្បី​ឆ្លុះបញ្ចាំង​អំពី​កំណើន​នៃ​តម្លៃ​របស់​វា​។​

​កិច្ចព្រមព្រៀង​ទឹកបាន​ក្លាយជា​ចំណុច​មួយ​នៃ​ការមិន​ត្រូវរ៉ូវ​គ្នា​រវាង​ប្រទេស​ទាំង​២​។ លោក មហា​ធៀ មហា​ម៉ា​ដ បានឱ្យដឹង​កាលពី​ខែមិថុនា​ថា លោក​ចង់​ចរចា​កិច្ច​ព្រម​​ព្រៀង​នេះ​ឡើងវិញ​។​

​ប្រទេស​ម៉ាឡេស៊ី​បច្ចុប្បន​លក់​ទឹក​ទៅឱ្យ​ប្រទេស​សិង្ហ​បុរី​ក្នុងតម្លៃ ០,៧​សេន ដុល្លារ​អាមេរិក​ក្នុង​១.០០០​ហ្គា​ឡុង និង​ទិញ​ទឹកស្អាត​ក្នុងតម្លៃ​១២​សេន​ដុល្លារ​អាម​រិ​ក​​ក្នុង​១.០០០ ហ្គា​ឡុង​។​

​រដ្ឋមន្ត្រីការបរទេស​សិង្ហបូរី លោក វី​វៀន បា​ឡា​ក់រី​សណាន់ (Vivian Balakrishnan) បាន​និយាយថា​ប្រទេស​របស់លោក​នឹង​គោរព​តាម​កិច្ចព្រមព្រៀង​នេះហើយ​រំពឹង​​ថា​ប្រទេស​ម៉ាឡេស៊ី​នឹងធ្វើ​ដូចនេះ​ដែរ ៕ដោយ៖សុខា/SN

លោក មហា​ធៀ មហា​ម៉ា​ដ កំពុង​ស្វែងរក​ការដំឡើងថ្លៃ​ទឹក ដែល​បាន​លក់​ទៅ​សិង្ហ​បុរី ដោយ​បង្កើន​តម្លៃ​ច្រើនជាង​១០​ដង