ម៉ាឡេស៊ី​ចាប់ឃុំខ្លួន​មនុស្ស​រាប់រយ​នាក់​ក្នុង​ប្រតិបត្តិ​ការប្រឆាំង​ភេរវកម្ម​

996
ចែករម្លែក

​ក្រុមមន្ត្រី​បាន​និយាយ​កាលពី​ថ្ងៃ​ចន្ទ​ទី​៧​សីហា​ថា មនុស្ស​ជាង​៤០០​នាក់ ត្រូវបាន​ចាប់ឃុំខ្លួន​ក្នុងពេល​ប្រតិបត្តិ​ការប្រឆាំង​ភេរវកម្ម​នៅ​ប្រទេស​ម៉ាឡេស៊ី​។​

​ក្រុមមន្ត្រី​បាន​និយាយថា ពួក​អ្នក​ដែល​ត្រូវបាន​ចាប់ខ្លួន​ក្នុង​ប្រតិបត្តិ​ការប្រឆាំង​ភេរវកម្ម​ជា​បន្តបន្ទាប់​នៅ​ទីក្រុង​គូ​ឡា​ឡាំ​ពួ នោះ គឺ ភាគច្រើន មកពី​ប្រទេស​បង់​ក្លា​ដែ​ស ឥណ្ឌា និង ប៉ា​គី​ស្ថាន ។​

​ម៉ាស៊ីន​ច្រើន​គ្រឿង​សម្រាប់ធ្វើ​លិខិតឆ្លងដែន​ក្លែងក្លាយ និង​ក្លែងបន្លំ​ឯកសារ​ជន​អន្តោ​ប្រ​វែ​សន៍​ម៉ាឡេស៊ី​ត្រូវបាន​ចាប់​រឹបអូស​បាន ដោយ​រួមទាំង​គ្រឿង​សម្ភារៈ​ខុសច្បាប់​មួយចំនួនទៀត​។​

​សន្តិសុខ​នៅ​ទីក្រុង​នេះ ត្រូវបាន​រឹតបន្តឹង នៅ​មុនពេល​ការប្រកួត​កីឡា​អាស៊ីអាគ្នេយ៍ (Southeast Asian Games )
​ដែល​ចាប់ផ្តើម​ក្នុង​រយៈពេល​តែ​ជាង​មួយ​សប្តាហ៍​ទៀត​ប៉ុណ្ណោះ​។​

​ប្រតិបត្តិការ​កាលពី​ថ្ងៃ​ចន្ទ​នោះ គេ​ឃើញ​ប៉ូលិស​សម្រុកចូល​ក្នុងផ្ទះ​មួយចំនួន និង បាន​ចាប់ខ្លួន​មនុស្ស​ច្រើន​នាក់ ដោយ​ដៃ​ជាប់​ខ្នោះ និង​នាំខ្លួន​ទៅកាន់​ស្ថានីយ​ប៉ូលិស​។​

​ក្រុម​អាជ្ញាធរ​បាន​និយាយថា ពួកគេ​បាន​សំដៅ​ការចាប់ខ្លួន​ទៅលើ​អ្នកណា​ដែលមាន​ឯកសារ​ធ្វើដំណើរ​ក្លែងក្លាយ​ឬ​បាត់បង់​ឯកសារ ឬ អ្នក​ដែល​ត្រូវបាន​ជឿថា​មាន​ទំនាក់​ទំនងជា​មួយក្រុម​ភេរវកម្ម​នៅ​ស៊ី​រី​និង​អ៊ីរ៉ាក់​៕ ដោយ៖ សុខា

ប៉ូលិស ធ្វើការ​ហ្វឹកហាត់​សាកល្បង​ពង្រឹង​សន្តិសុខ​នៅ​ទីក្រុង​គូ​ឡា​ឡាំ​ពួ នៅ​មុនពេល​ការប្រកួត​កីឡា​អាស៊ីអាគ្នេយ៍