ម៉ាឡេស៊ី​ចាប់​ជន​សកម្មប្រយុទ្ធ​៨​នាក់​ដោយ​រួមទាំង​ជនជាតិ​ហ្វីលីពីន​ម្នាក់​ដែល​ជ្រើសរើស​កុមារ​ធ្វើជា “​ខែល​មនុស្ស​”

420
ចែករម្លែក

ប៉ូលិសម៉ាឡេស៊ីបានចាប់ខ្លួនសកម្មជនសង្ស័យ៨នាក់ដោយរួមទាំងជនជាតិហ្វីលីពីនម្នាក់មកពីក្រុមភេរវករអាប៊ូសាយ៉ាហ្វ( Abu Sayyaf ) ដែលជាអ្នកទទួលខុសត្រូវក្នុងការជ្រើសរើសកុមារដើម្បីប្រើប្រាស់ជា “ខែលមនុស្ស” ក្នុងការប្រយុទ្ធប្រឆាំងនឹងក្រុមអាជ្ញាធរ។

សេចក្តីថ្លែងការណ៍របស់ប៉ូលិសដែលបានចេញផ្សាយនៅថ្ងៃសុក្រទី១៦ខែវិច្ឆិកាបាននិយាយថា ក្រុមជនសង្ស័យ ដែលមានជនជាតិហ្វីលីពីន៧នាក់ និងជនជាតិម៉ាឡេស៊ីម្នាក់នេះ ត្រូវបានចាប់ខ្លួននៅ ទីក្រុងPutrajayaនិងនៅរដ្ឋ Sabah ចាប់ពីថ្ងៃទី៣០តុលា ដល់ថ្ងៃទី១២ខែវិច្ឆិកា។

លោក Tan Sri Mohamad Fuzi Harun មេបញ្ជាការប៉ូលិសម៉ាឡេស៊ីបាននិយាយថា ជនជាតិហ្វីលីពីននេះមានការជាប់ពាក់ព័ន្ធផងដែរនៅក្នុងការសម្លាប់កាត់ក្បាលចំណាប់ខ្មាំងជាច្រើននាក់ដែលត្រូវបានចាប់ឃុំឃាំងខ្លួន ដោយក្រុមអាប៊ូសាយ៉ាហ្វ។

មេបញ្ជាការប៉ូលិសម៉ាឡេស៊ីនេះ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា” កុមារច្រើននាក់ ត្រូវបានប្រើជាខែលមនុស្ស នៅអំឡុងពេលការប្រយុទ្ធប្រឆាំងកងទ័ពហ្វីលីពីននៅទីក្រុងBasilan ភាគខាងត្បូង ប្រទេសហ្វីលីពីន” ។

ជនជាតិហ្វីលីពីន ជាអ្នកបច្ចេកទេស អាយុ៣៥ឆ្នាំនេះ ត្រូវបានខ្លួននៅទីក្រុងRanau នៅរដ្ឋSabahកាលពីថ្ងៃទី៨ខែវិច្ឆិកា ជាមួយនឹងមិត្តរួមជាតិម្នាក់ទៀត ៕ដោយ៖សុខា/sn

ប៉ូលិសពិសេសម៉ាឡេស៊ី ចាប់ខ្លួនក្រុមជនសង្ស័យភេរវ​ករនៅរដ្ឋSabah