ម៉ាឡេស៊ី​ចាប់​ផ្តើមចេញ​យុទ្ធនាការ​ផ្សព្វផ្សាយ​ដើម្បី​ទាក់ទាញ​ទេសចរណ៍​ទៅ​ទស្សនា​ប្រទេស​របស់ខ្លួន​ក្នុង​ឆ្នាំ​ទស្សនា​ម៉ាឡេស៊ី​២០២០

188
ចែករម្លែក

ដោយៈ​សុផល​/​ភ្នំពេញៈ​ក្រុមប្រឹក្សា​ផ្សព្វផ្សាយ​ទេសចរណ៍​ម៉ាឡេស៊ី​សហការ​ជាមួយ​ស្ថានទូត​ម៉ាឡេស៊ី​ប្រចាំ​កម្ពុជា បានប្រគល់​និមិត្តសញ្ញា VMY2020 ដល់​រ៉ឺម៉ក​ម៉ូតូ​កាលពី​ថ្ងៃទី ១៦ ខែមករា​ឆ្នាំ​២០២០​។ តុ​ក​តុ​ក​នឹង​បង្ហាញ​រូប​សញ្ញា​ដើម្បី​ទាក់ទាញ​ប្រជាជន​កម្ពុជា​និង​ចាប់​អា​ម្មណ៍​ទៅ​ទស្សនា​ប្រទេស​ម៉ាឡេស៊ី​។​នេះ​បើ​យោងតាម​សេចក្តីប្រកាស​ពត៌មានរ​បស់​ស្ថានទូត​ម៉ាឡេស៊ី​។

​ក្នុង​ឆ្នាំ​២០២០​នេះ​ម៉ាឡេស៊ី​មាន​ព្រឹត្តិការណ៍​ធំៗ​ជាច្រើន​ដែល​ភ្ញៀវទេសចរ​អាច​រៀប​ចំគ​ម្រោ​ងរ​បស់​ពួកគាត់​មក​ទស្សនា​ក្នុងអំឡុងពេល​ដែលមាន​ព្រឹត្តិការណ៍​នោះ​កើតឡើង​ហើយ​ភ្ញៀវទេសចរ​អាច​ចូលរួម​ទស្សនា​ដោយ​សេរី ទៅតាម​ព្រឹត្តិការណ៍​ដែលមាន​ជា​រៀងរាល់ខែ​នៅ​ប្រទេស​ម៉ាឡេស៊ី​។​

​ជាមួយគ្នានេះដែរ​ប្រទេស​ម៉ាឡេស៊ី​បានដាក់​គោលដៅ​ថា​ឆ្នាំ​២០២០​នេះ​នឹង​ទាក់ទាញ​ភ្ញៀវទេសចរ​ឱ្យបាន​៣០​លាន​នាក់ និង​រក​ចំណូល​ឱ្យបាន​១០០​ពាន់​លាន​រីង​ហ្គី​ត​ពី​វិស័យ​ទេសចរណ៍​។ ដើម្បី​សម្រេច​គោលដៅ​នេះ ម៉ាឡេស៊ី បាន​បង្កើត​យុទ្ធនាការ​មួយ​ហៅថា​« ឆ្នាំ​ទស្សន​឵ ម៉ាឡេស៊ី ២០២០»​។​ក្រុមប្រឹក្សា​ទេ​សចណ៍​ម៉ាឡេស៊ី​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា​គ្រោង​នឹងដាក់​គោលដៅ​ថា​ខ្លួន​នឹង​ទទួលបាន​ភ្ញៀវទេសចរ​កម្ពុ​ជាម​កទ​ស្សនា​ប្រទេស​ម៉ាឡេស៊ី​ឱ្យបាន​៩៩.០០០​នាក់​ក្នុង​ឆ្នាំ​២០២០​។

​ឯកអគ្គរដ្ឋទូត​ម៉ាឡេស៊ី​ឯកឧត្តម​EldeenHusainiMohdHashim​ក៏បាន​លើកឡើង​ផងដែរ​ថា​បច្ចុប្បន្ន​អាកាសចរណ៍​ដែល​ប្រជាជន​កម្ពុជា​អា​ធ្វើដំណើរ​ត្រង់​ពី​ប្រទេស​កម្ពុជា​ទៅកាន់​ប្រទេស​ម៉ាឡេស៊ី​មាន​៣​ក្រុមហ៊ុន​អាកាសចរណ៍​មានដូចជា​ម៉ាឡេស៊ី​អ៊ែ​ឡាញ​,​អ៊ែរ​អេ​ស្យា​,​ម៉ា​លីន​ដូរ​អ៊ែរ​ដែល​ពួកគាត់​តែងតែមាន​យុទ្ធនា​ការលក់​ក្នុង​តំលៃ​ពិសេស​រាល់​ការ​កក់​មុន​ជា​រៀងរាល់​រដូវ​កាល​ផងដែរ​។​

​លោក Nor Shazly Bin Azmi(SeniorAssistDirector)​ក៏បាន​បញ្ជាក់​ទៀតផង​ដែរ​ថា​ភ្ញៀវ​ទេសចរណ៍​អាចធ្វើ​ដំណើរ​ដោយ​ខ្លួនឯង​ក៏បាន ដោយ​ចូល​មើល​គេហ​ទំ​ព​រ័ www.malaysia.travel ដែលមាន​ព​ត័​មាន​អំពី​តំបន់​ទេសចរណ៍​ជាច្រើន​ដែល​អាចអោយ​ភ្ញៀវទេសចរ​រៀបចំ​ដំណើរ​កំសាន្ត​របស់​ពួកគាត់​បាន​។​ភ្ញៀវ​ទេសចរណ៍​ក៏​អាច​ទំនាក់ទំនង​ក្រុមហ៊ុន​ទេស​ទេ​សចណ៍​របស់​យើង​ដែល​នៅ​ជិត​លោកអ្នក​សំរាប់​ជា​វក​ញ្ចា​ប់​សេវាកម្ម​ទស្សនា​ទៅកាន់​ប្រទេស​ម៉ាឡេស៊ី​បាន​ផងដែរ​៕S/

​ចំណងជើង​រូបថត​៖​ម៉ាឡេស៊ី​ចាប់​ផ្តើមចេញ​យុទ្ធនាការ​ផ្សព្វផ្សាយ​ដើម្បី​ទាក់ទាញ​ទេសចរ​ទៅ​ទស្សនា​ប្រទេស របស់ខ្លួន​ក្នុង​ឆ្នាំ​ទស្សនា​ម៉ាឡេស៊ី​២០២០