ម៉ាឡេស៊ី​ចោទប្រកាន់​ហិ​រ​ញ្ញិ​ក ចូ ឡូ​វ និង​ទាមទារ​យន្តហោះ​ឯកជន​ពី​សិង្ហ​បុរី​

2884
ចែករម្លែក
  • 10
    Shares

ប៉ូលិសម៉ាឡេស៊ី កាលពីថ្ងៃសុក្រទី២៤សីហា បានប្តឹងពីបទឧក្រិដ្ឋព្រហ្មទណ្ឌ ប្រឆាំងនឹងហិរញ្ញិកដែលកំពុងរត់គេចខ្លូន ឡូវ ទែក ចូ(ចូ ឡូវ) ដែលត្រូវអាជ្ញាធរម៉ាឡេស៊ីត្រូវការចាប់ខ្លួនពាក់ព័ន្ធនឹងរឿងអាស្រូវលាងលុយរាប់ពាន់លានដុល្លារនៅមូលនិធិរដ្ឋ 1Malaysia Development Berhad (1MDB)។

ឡូវ ដែលគេស្គាល់ត្រឹមឈ្មោះថា ចូ ឡូវ ត្រូវបានគេគិតថាមានភាពជិតស្និទ្ធជាមួយអតីតនាយករដ្ឋមន្រ្តី ណាជីប រ៉ាហ្សាក់ ដែលកំពុងត្រូវបានចោទប្រកាន់ផងដែរពាក់ព័ន្ធនឹងរឿងអាស្រូវដូចគ្នា។

បុរសនេះត្រូវបានចោទប្រកាន់៨ករណី ពីបទលាងលុយនៅតុលាការក្នុងទីក្រុងពូត្រាចាយ៉ា នេះបើតាមមេប៉ូលិសស៊ើបអង្កេតបទឧក្រិដ្ឋពាណិជ្ជកម្មបានប្រាប់សារព័ត៌មានកាលពីថ្ងៃសុក្រ។លោកអាម៉ា ស៊ីង បាននិយាយថា”ដីកាចាប់ខ្លួនសំរាប់អ្នកទាំង២ត្រូវបានតុលាការចេញរួចហើយ”។

អ្នកនាំពាក្យរបស់ឡូវមិនអាចសុំការបញ្ជាក់បានភ្លាមៗទេអំពីការចោទប្រកាន់នេះ។

ឡូវនិងទីកន្លែងនៃគ្រួសាររបស់គាត់មិនត្រូវបានគេដឹងទេ តែពួកសមាជិកសភានិងមន្រ្តីអនុវត្តន៍ច្បាប់ម៉ាឡេស៊ីបាននិយាយថាហិរញ្ញិកវ័យ៣៨ឆ្នាំរូបនេះ នៅក្នុងប្រទេសចិន។របាយការណ៍ខ្លះថានៅក្រុងអាប៊ូ ដាប៊ី។

គណៈកម្មាធិការប្រឆាំងអំពើពុករលួយម៉ាឡេស៊ីនិងសិង្ហបុរី កាលពីមុនបានចេញដីកាចាប់ខ្លួនឡូវ។ម៉ាឡេស៊ីក៏បានជូននិវេទន៍ក្រហមទៅប៉ូលិសអន្តរជាតិអោយជួយតាមស្វែងរកចាប់ខ្លួនឡូវចាប់ពីអារ៉ាប់រួមអេមីរ៉េត ឥណ្ឌូនេស៊ី ឥណ្ឌា មីយ៉ាន់ម៉ា ចិននិងហុងកុង។

កាលពីខែមុន លោកណាជីបក៏ត្រូវបានចោទប្រកាន់ពីបទលាងលុយនិងរំលោភអំណាច ពាក់ព័ន្ធនឹងការផ្ទេរលុយពីសាខាមួយរបស់1MDB។តែលោកបានបដិសេធថាមិនបានប្រព្រឹត្តខុស និងបានបង់ប្រាក់ធានាខ្លួននៅក្រៅឃុំ។

ក្រសួងយុត្តិធម៌អាមេរិកដែលចូលរួមស៊ើបអង្កេតដែរ បាននិយាយថា ប្រាក់៤.៥០០លានដុល្លារត្រូវបានប្រើប្រាស់មិនត្រឹមត្រូវពីមូលនិធិនេះដោយលុយខ្លះយកទៅទិញយន្តហោះឯកជន នាវាកម្សាន្ត ផ្ទាំងគំនូរPicasso និងអចលនទ្រព្យ។

មុននេះក្នុងខែនេះ នាវាកម្សាន្តEquanimityតំលៃ២៥០លានដុល្លារដែលគេថាជារបស់ចូ ឡូវ ត្រូវបានអាជ្ញាធរឥណ្ឌូនេស៊ី ប្រគល់ជូនម៉ាឡេស៊ី ឥឡូវម៉ាឡេស៊ីកំពុងទាមទារយន្តហោះឯកជនដែលចតទុកនៅសិង្ហបុរីតាំងពីឆ្នាំមុនហើយដែលគេគិតថាជារបស់ចូ ឡូវ។ទោះជាយ៉ាងណា ម៉ាឡេស៊ី ត្រូវបង់៣,៥លានរីងហ្គីត(០,៨៥លានដុល្លារ)សំរាប់ថ្លៃចតមុនអាចនាំយន្តហោះឯកជន Global 5000មកម៉ាឡេស៊ី។

យន្តហោះ Bombardier Global 5000ផលិតឆ្នាំ២០០៨ថ្លៃប្រមាណ៣៥,៤លានដុល្លារ។យន្តហោះនេះត្រូវបានទិញនៅចុងឆ្នាំ២០០៩ នៅជាង៣ខែបន្ទាប់ពីប្រាក់៧០០លានដុល្លារត្រូវបានយកចេញពី1MDB៕ដោយៈវាសនា

យន្តហោះប្រណិតនេះ ត្រូវបានចតទុកនៅសិង្ហបុរីចាប់តាំងពីខែកុម្ភៈឆ្នាំមុន នៅអាកាសយានដ្ឋានSingapore Seletarតែថ្លៃចតរបស់វាឡើងជិត១លានដុល្លារ

ចូ ឡូវ ត្រូវបានចោទប្រកាន់ផ្លូវការនិងកំពុងត្រូវតាមចាប់ខ្លួន