ម៉ាឡេស៊ី​ដុតបំផ្លាញ​ភ្លុក​ដំរី​៤​តោន​និង​ផលិតផល​ភ្លុក​ដំរី​ជាច្រើន​ទៀត​

330
ចែករម្លែក

​កាលពី​ថ្ងៃ​អង្គារ​ទី​៣០​មេសា ប្រទេស​ម៉ាឡេស៊ី​បាន​បំផ្លាញ​ភ្លុក​ដំរី​ជិត​៤​តោន​និង​ផលិតផល​ភ្លុក​ដំរី​ជាច្រើន​ទៀត​ដែល​សរុប​មានតម្លៃ​១៣,២៦​លាន​រីង​ហ្គី​ត (៣,២​លាន​ដុល្លារ​) ជា​ផ្នែក​មួយ​នៃ​ការប្រយុទ្ធប្រឆាំង​នឹង​ការជួញដូរ​ភ្លុក​ដំរី​ខុសច្បាប់​។​

​រដ្ឋមន្ត្រី​ក្រសួង​ធនធានទឹក​និង​ធម្មជាតិ បាន​និយ​យា​ថា ភ្លុក​ដំរី​ទាំងនេះ ត្រូវបាន​រឹបអូស​បាន​នៅក្នុង​ការ​ឆ្មក់​ចាប់​១៥​លើក​រវាង​ឆ្នាំ​២០១១​និង​ឆ្នាំ​២០១៧​។​

​លោក​បាន​និយាយថា ភ្លុក​ដំរី​និង​ផលិតផល​ភ្លុក​ដំរី​ទាំងនេះ ត្រូវបាន​ដុតចោល​នៅ​រដ្ឋ​Negeri Sembilan ដើម្បី​ធានា​ថា​កុំឱ្យ​គេ​លួច​និង​លក់​បន្តទៀត​នៅ​ផ្សារងងឹត​។​

​លោក​និយាយថា​ប្រទេស​ម៉ាឡេស៊ី​ប្តេជ្ញា​លុបបំបាត់​ការជួញដូរ​សត្វព្រៃ​ខុស​ច្បាប់​ជា​ពិសេស​ភ្លុក​ដំរី​និង​បញ្ឈប់​ពួក​អ្នក​ជួញដូរ​សត្វព្រៃ​ពី​ការប្រើ​ប្រទេស​ម៉ាឡេស៊ី​ជា​កន្លែង​ឆ្លង​​កាត់​។​

​នេះ​ជា​លើក​ទី​២​ហើយ​ដែល​ប្រទេស​ម៉ាឡេស៊ី​បាន ដុត​បំផ្លាញ​ចោល​ភ្លុក​ដំរី​ដែល​ចាប់​បាន​បន្ទាប់ពី​ការដុត​ចោល​ភ្លុក​ដំរី​៩,៥​តោន តម្លៃ​ប្រហែល​២០​លាន​ដុល្លារ​កាលពី​ឆ្នាំ​២០១៦៕ដោយ៖សុខា/sn