ម៉ាឡេស៊ី​បញ្ចេញ​សាច់ដុំ ដោយ​ហា​ត់បាញ់​កាំជ្រួច​ប្រឆាំង​នាវា​នៅ​សមុទ្រ​ចិន​ខាងត្បូង​ចំ​ពេល​មាន​ភាព​តានតឹង​

413
ចែករម្លែក

កងទ័ពជើងទឹក​ភូមិន្ទ​ម៉ាឡេស៊ី​បាន​ធ្វើ​ការហាត់បាញ់​កាំជ្រួច​នៅ​សមុទ្រ​ចិន​ខាងត្បូង​ដោយ​រូប​បញ្ចេញ​ដោយ​កងទ័ពជើងទឹក​ម៉ាឡេស៊ី បង្ហាញ​នាវា KD Kasturi​បាញ់​កាំជ្រួច​​ប្រឆាំង​នាវា​ធុន​MM40 Exocet​។​

​សមយុទ្ធ​ដ៏​កម្រ​ធ្វើ​នេះ កើតឡើង​ចំពេល​មាន​ភាព​តានតឹង​ជា​ថ្មី​នៅ​តំបន់​ដែល​មាន​ជម្លោះ​ដែនទឹក​នេះ​។​

​បើ​តាម​សារព័ត៌មាន​យោធា​janes កងទ័ពជើងទឹក​ភូមិន្ទ​ម៉ាឡេស៊ី​(RMN)​បានបង្ហាញ​សមត្ថភាព​កាំជ្រួច​របស់​ខ្លួន​នៅ​ជិត​តំបន់​ដែនទឹក​មាន​ជម្លោះ​កាលពី​ថ្ងៃ​១៥​កក្កដា ជា​​ផ្នែក​នៃ​សមយុទ្ធ​ទ្រង់ទ្រាយ​ធំ​របស់​ខ្លួន​ដែល​មានឈ្មោះ​ថា​Kerismas​និង​Taming Sari​។​

​កាំជ្រួច​ត្រូវបាន​បាញ់​ចេញពី​នាវា​Kasturi , KD Kasturi និង​ឧទ្ធម្ភាគចក្រ​Super Lynx ។​Kasturi បាញ់​កាំជ្រួច​Exocet MM40 Block II នៅពេល​ឧទ្ធម្ភាគចក្រ​បាញ់​កាំ​​ជ្រួច​Sea Sku​។​

​រដ្ឋមន្ត្រី​ការពារជាតិ​ម៉ាឡេស៊ី​លោក ម៉ូ​ហា​ម៉ា​ត ប៊ីន សាប៊ូ បាន​និយាយថា​« ជោគជ័យ​នៃ​ការបាញ់​កាំជ្រួច​នេះ​បង្ហាញថា កងទ័ពជើងទឹក​ភូមិន្ទ​ម៉ាឡេស៊ី​មាន​សមត្ថភាព​ធ្វើ​ប្រតិ​​បត្តិ​ការ​នៅ​សមុទ្រ​ចិនខាង​ត្បូង​។​ការធ្វើ​សមុទ្ធ​នេះ​នឹង​ធានា​សហគមន៍ស​មុទ្រ ជា​ពិសេស​អ្នក​នៅ​សមុទ្រ​ប៉ែក​ខាងកើត​នៃ​ឧបទ្វីប​ម៉ាឡេស៊ី ថា​កងទ័ពជើងទឹក​ភូមិន្ទ​ម៉ាឡេស៊ី​​និង​កងកម្លាំងប្រដាប់អាវុធ​ម៉ាឡេស៊ី ត្រៀម​រក្សា​សន្តិភាព​និង​ការពារ​ផលប្រយោជន៍​របស់​ខ្លួន​នៅ​សមុទ្រ​ចិន​ខាងត្បូង​»៕​ដោយ​៖​វាសនា​