ម៉ាឡេស៊ី​បញ្ជូន​សំរាម​១៥០​កុងតឺន័រ​ត្រឡប់​ទៅវិញ

113
ចែករម្លែក

​ប្រទេស​ម៉ាឡេស៊ី​បាន​បញ្ជូន​កាកសំណល់​ជ័រ​ប្លា​ស្ទិក​ចំនួន​១៥០ កុងតឺន័រ​ទៅ​ប្រទេស​ដើម​ចំនួន​១៣​វិញ ចាប់​តាំង​ត្រីមាស​ទី​៣​ឆ្នាំ​មុន​មក​។​

​ការដឹក​សំរាម​មក​តំបន់​អាស៊ីអាគ្នេយ៍​បាន​ចាប់ផ្តើម​កើន​ឡើង​ក្រោយ​ពី ប្រទេស​ចិន​បាន​ហាមឃាត់​ការនាំ​ចូល​សំរាម​ប្លា​ស្ទិច​កាលពី​ឆ្នាំ ២០១៨​ប៉ុន្តែ​ប្រទេស​​ម៉ាឡេស៊ី​និង​ប្រទេស​កំពុង​អភិវឌ្ឍន៍​ផ្សេងទៀត​កំពុង​ប្រយុទ្ធប្រឆាំង​ការនាំ​សំរាម​ចូល​។​

​រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន លោកស្រី​យែវ ប៊ី យីន បាន​និយាយថា​កុងតឺន័រ​សំរាម​ចំនួន​១១០​កុងតឺន័រ​ទៀត​ត្រូវបាន​រំពឹងថា​នឹង​ត្រូវ​បញ្ជូន​ត្រឡប់​វិញ​នៅ​ពាក់​​កណ្តាល​ឆ្នាំនេះ​។​

​លោកស្រី​បាន​និយាយ ការបញ្ជូន​ត្រឡប់​ទៅ​វិញ​នូវ​សំរាម​សរុប ៣.៧៣៧ តោន ត្រូវបាន​ធ្វើឡើង​បន្ទាប់​ពី​មានការ​រឹតបន្តឹង​នៅ​កំពង់ផែ​សំខាន់​ទាំងឡាយ​របស់​​ម៉ាឡេស៊ី​ដើម្បី​ទប់ស្កាត់​ការ​លួច​នាំ​ចូល​សំរាម​និង​បិទ​រោងចក្រ​កែច្នៃ​កែច្នៃ​ប្លា​ស្ទិក​ខុសច្បាប់​ជាង​២០០​រោងចក្រ ។​

​ក្រសួង​បរិស្ថាន​ម៉ាឡេស៊ី បាន​និយាយថា ក្នុងចំណោម​សំរាម​១៥០​កុងតឺន័រ​នោះ ៤៣​កុងតឺន័រ​ត្រូវបាន​បញ្ជូន​ត្រឡប់​ទៅ​ប្រទេស​បារាំង ៤២​កុងតឺន័រ​ទៅ​អង់គ្លេស ១៧​កុងតឺន័រ​ទៅ​សហរដ្ឋ​អាម៉េរិក ១១​កុងតឺន័រ​ទៅ​កាណាដា ១០​កុងតឺន័រ​ទៅ​​អេ​ស្ប៉ាញ​និង​នៅ​សល់​ពី​នោះ គឺ​បញ្ជូនទៅ​ហុងកុង ជប៉ុន សិង្ហ​បុរី ព័រទុយហ្កាល់ ចិន បង់​ក្លា​ដែស ស្រីលង្កា និង ប្រទេស​លី​ទុយ​អា​នី ៕​ប្រែ​សម្រួល​៖​សុខា​/sn

ម៉ាឡេស៊ី​បាន​បញ្ជូន​កាក​សំណង​ជ័រ​ប្លា​ស្ទិក​ចំនួន​១៥០​កុងតឺន័រ​ទៅ​ប្រទេស​ដើម​ចំនួន​១៣​ប្រទេស​វិញ និង​ថា​ខ្លួន​មិន​បាន​ចំណាយ​លើ​ការបញ្ជូន​ត្រឡប់​នេះ​​ទេ ដោយ​ក្រុមហ៊ុន​នាំ​ចូល​ជា​អ្នកទទួលបន្ទុក​