ម៉ាឡេស៊ី​បន្ត​បង្ក្រាប​លើក​ម្មករ​ចំណាកស្រុក​ខុសច្បាប់

905
ចែករម្លែក

ការ​ឆ្មក់​ចូល​ឆែកឆេរ​តាម​ការដ្ឋាន​សំណង់ ត្រូវបាន​ធ្វើឡើង​រាល់ថ្ងៃ ចាប់តាំងពី​ម៉ាឡេស៊ី​បានចាប់ផ្តើម​ធ្វើការ​បង្ក្រាប​នៅ​ទូទាំងប្រទេស​ ទៅលើ​ក្រុមកម្មករ​បរទេស​ខុសច្បាប់ កាលពី​ថ្ងៃទី​១​ខែកក្កដា​។

​ក្នុង​រយៈពេល​១០​ថ្ងៃ​ដំបូង​នៃ​ការប្រតិបត្តិ​ការបង្ក្រាប​នេះ ក្រុម​ជន​ចំណាកស្រុក​ខុសច្បាប់​ជាង​៣.៣០០​នាក់ ត្រូវបាន​ចាប់ខ្លួន ដោយ​រួម​​ទាំង​ក្រុម​និយោជក​ជាង​៦០​នាក់​ផងដែរ​។​

​ប្រតិបត្តិការ​នេះ ត្រូវបាន​ធ្វើឡើង​ដោយ​គ្មាន​ការព្រមាន​ជាមុន​នោះទេ ។ ក្រុម​អាជ្ញាធរ​អន្តោប្រវេសន៍ បានផ្តល់​ពេលវេលា​ជិត​៥​ខែ​ដល់​ក្រុម​និយោជក​ចុះបញ្ជី​កម្មករ​ចំណាកស្រុក​ខុសច្បាប់​។​

​លោក Mustafar Ali អគ្គនាយក​នៃ​នាយកដ្ឋាន​គ្រប់គ្រង​ជនអន្តោប្រវេសន៍ បានចេញ កាត​ការងារ​(E-Card)​ចំនួន​៦០០.០០០ ​កាត ដល់ក​ម្មករ​ចំណាកស្រុក​ដែល​មិនមាន​ឯកសារ​។ ប៉ុន្តែ កម្មករ​ចំណាកស្រុក​ជិត​១៦០.០០០​នាក់ បាន​ទៅ​ចុះឈ្មោះ​ក្នុង​បញ្ជី​ការងារ នៅពេលដែល ការណ​ត់​ពេលនេះ បាន​ហួសការ​កំណត់ពេល​កាលពី​ថ្ងៃទី​៣០​ខែមិថុនា​។​

​មន្ត្រី​ម៉ាឡេស៊ី​នេះ បាន​និយាយថា លោក នឹងមិន​បន្ថែម​ពេលវេលា​ដល់ ពេលដែល​កំណត់​នេះ​ទេ​ដោយសារ ក្រុម​និយោជក ត្រូវបាន​ផ្តល់​​ពេលវេលា​គ្រប់គ្រាន់​ហើយ ហើយ​ថា ការបង្ក្រាប​នេះ​នឹង​បន្តធ្វើ​រហូតដល់​មិនមាន​កម្មករ​ដែល​គ្មាន​ឯកសារ​៕ ដោយ ៖សុខា

កម្មករ​ចំណាកស្រុក រង់ចាំ​យក​កាត​ការងារ ដែល​ចេញ ដោយ​ក្រុម​អាជ្ញាធរ​អន្តោប្រវេសន៍​ម៉ាឡេស៊ី​