ម៉ាឡេស៊ី​បិទ​សាលារៀន​ជាង​១.០០០ ដោយសារ​ផ្សែង​អ័ព្ទ​ដែល​បង្ក​ព្រួយបារម្ភ​ដល់​ការប្រណាំង​រថយន្ត​នៅ​សិង្ហ​បុរី​ ​

130
ចែករម្លែក

​ម៉ាឡេស៊ី​កាលពី​ថ្ងៃ​ពុធ​ទី​១៨​ខែ​កញ្ញា បាន​បាន​បិទ​សាលារៀន​ជាង​១.០០០ កន្លែង​នៅ​ទូទាំង​ប្រទេស​នេះ​ហើយ​គុណភាព​ខ្យល់​កាន់តែ​អាក្រក់​នៅ​ប្រទេស​សិង្ហបូរី គឺ​ពីរ​បី​ថ្ងៃ​នៅ​​មុន​ពេល​ការប្រណាំង​រថយន្ត Formula One របស់​ទីក្រុង​នេះ ដោយសារ​តែ​ផ្សែង​អ័ព្ទ​ពី​ភ្លើង​ឆេះ​ព្រៃ​ពី​ឥណ្ឌូនេស៊ី បាន​គ្របដណ្តប់​លើ​តំបន់​នេះ​។​

​ការដុត​ភ្លើង​ឆេះ​ព្រៃ​ខុសច្បាប់​ដើម្បី​ឈូសឆាយ​ដី​សម្រាប់​ធ្វើ​កសិកម្ម​កំពុង​ឆាបឆេះ​ខ្លាំង​ដោយ​មិន​អាច​គ្រប់គ្រង​បាន​នៅលើ​កោះ​Sumatra និង កោះ Borneo ដោយ​រដ្ឋាភិបាល​​ក្រុង​ហ្សា​ការតា​បាន​បញ្ជូន​កម្លាំ​ង​សន្តិសុខ​រាប់ពាន់​នាក់​និង​យន្តហោះ​ពន្លត់ភ្លើង​ច្រើន​គ្រឿង​ដើម្បី​ពន្លត់ភ្លើង​ឆេះ​នេះ​។​

​បញ្ហា​ភ្លើង​ឆេះ​ព្រៃ​នៅ​ឥណ្ឌូនេស៊ី​គឺជា​បញ្ហា​កើតឡើង​រាល់​ឆ្នាំ​ប៉ុន្តែ​ឆ្នាំ​នេះ​គឺ​អាក្រក់​បំផុត​ចាប់តាំងពី​ឆ្នាំ ២០១៥​នៅពេល​ដែល​វា​បង្ក​ឱ្យ​មាន​វិបត្តិ​បរិស្ថាន​ធ្ងន់ធ្ងរ​និង​បាន​បន្ថែម​​ទៅលើ​ការព្រួយបារម្ភ​អំពី​ភ្លើង​ឆេះ​ព្រៃ​ដែល​បង្ក​ឱ្យ​មានកា​ប្រែប្រួល​អាកាសធាតុ​នៅ​ទូទាំង​ពិភពលោក​។​

​គុណភាព​ខ្យល់​នៅ​ថ្ងៃ​ពុធ បាន​ដល់​កម្រិត​ប៉ះពាល់​សុខភាព​ខ្លាំង នេះ​បើ​យោង​តាម​ស​ន្ទ​ស្សន៍​បំពុល​បរិយាកាស​របស់​រដ្ឋាភិបាល​នៅ​តាម​បណ្តោយ​ឆ្នេរ​ខាងលិច​នៃ​ឧបទ្វីប​ម៉ាឡេស៊ី​​រហូត​ទៅ​ភាគ​ខាងកើត​នៃ​កោះ​Sumatra ដោយ​ផ្សែង​អ័ព្ទ​ក្រាស់​គ្រប់​ដណ្តប់​ពីលើ​ទីក្រុង​គូ​ឡា​ឡាំ​ពួរ​។​

​មន្ត្រី​អប់រំ​ក្នុង​តំបន់​បាន​និយាយថា​សាលារៀន​ជាង​១.២០០ កន្លែង​នៅ​ទូទាំង​ប្រទេស​នេះ​ត្រូវ​បាន​បិទ ដោយសារ​ការ​បំពុលបរិយាកាស​នេះ​៕ដោយ៖សុខា/sn

ភ្លើង​ឆេះ​ព្រៃ​នៅ​ឆ្នាំនេះ បាន​ឆាបឆេះ​ខ្លាំង​ដោ​អាកាសធាតុ​រាំងស្ងួត​នាំ​អោយ​គុណភាព​ខ្យល់​អាកាស បាន​ឈាន​ដល់​កម្រិត​គ្រោះថ្នាក់​ដល់​សុខភាព​