ម៉ាឡេស៊ី​មិន​ដោះលែង​ស្ត្រី​វៀតណាម​ក្នុងករណី​ឃាតកម្ម​លើ​លោក​គីម ចុង​ណា​ម

122
ចែករម្លែក
  • 31
    Shares

​ស្ត្រី​វៀតណាម​ដែល​ជាប់ចោទ​ពី​បទ​សម្លាប់​បងប្រុសរ​បស់​មេដឹកនាំ​កូរ៉េខាងជើង​គីម ជុង​អ៊ុន មិន​ត្រូវបាន​ដោះលែង​ភ្លាមៗ​ទេ​កាលពី​ថ្ងៃ​ព្រហស្បត៍ទី​១៤​មីនា ខណៈ​អាជ្ញាធរ​​ម៉ាឡេស៊ី មិន​ព្រម​ទម្លាក់ចោល​ការចោទប្រកាន់​ឃាតកម្ម នៅ​ពេល​តែ​ប៉ុន្មាន​ថៃ​ក្រោយ​ពី​សហ​ចុង​ចម្លើយ​ឥណ្ឌូនេស៊ី ត្រូវបាន​ដោះលែង​អោយ​មាន​សេរីភាព​។​

​រដ្ឋអាជ្ញា​មូហា​ម៉ាត អ៊ី​ស្កា​ន់​ដា អា​ម៉ា​ត បាន​ប្រាប់​តុលាការ​ថា​« យោងតាម​លិខិត​ដាក់ជូន​អគ្គ​រដ្ឋអាជ្ញា​កាលពី​ថ្ងៃ​១១​មីនា យើង​ទទួល​បាន​បញ្ជា​អោយ​ដំណើរការ​ករណីនេះ​»​។​

​នាង​ឌ័ន ធី​ហឿង អាយុ​៣០​ឆ្នាំ ត្រូវបាន​ឃុំខ្លួន​មួយ​ឆ្នាំ​កន្លះ​មកហើយ​ចំពោះ​ឃាតកម្ម​កាលពី​ឆ្នាំ​២០១៧​លើ​លោក​គីម ចុង​ណា​ម នៅ​អាកាសយានដ្ឋាន​ក្រុង​គូ​ឡា​ឡាំ​ពួរ​ដែល​បាន​​ធ្វើអោយ​ពិភពលោក​ភ្ញាក់ផ្អើល​។​នាង​បាន​យំ​ពេល​តុលាការ​ប្រកាស​ការសំរេច​នេះ និង​បាន​ប្រាប់​អ្នកយក​ព័ត៌មាន​ថា​«​ខ្ញុំ​មិន​ខឹង​ទេ​ដែល​នាង​ស៊ីទិ ត្រូវបាន​ដោះលែង​។​មានតែ​​ព្រះ​ទេ​ទើប​ដឹង​យើង​មិន​បាន​ប្រព្រឹត្ត​ឃាតកម្ម​។​ខ្ញុំ​ចង់អោយ​គ្រួសារ​របស់​ខ្ញុំ​បន់ស្រន់​អោយ​ខ្ញុំ​»​។​

​សូមបញ្ជាក់​ថា ស្ត្រី​ឥណ្ឌូនេស៊ី​ដែល​រង​ការចោទប្រកាន់​ដូច​នាង​ដែរ ត្រូវបាន​ដោះលែង​ដោយ​គ្មាន​រំពឹង​ទុក​ជាមុន​កាលពី​ថ្ងៃ​ចន្ទ ក្រោយ​ពី​រដ្ឋអាជ្ញា​ដក​ការចោទប្រកាន់​ឃាតកម្ម​​លើ​រូប​នាង​។​ពួកគេ​មិន​បាន​ផ្តល់​ការបកស្រាយ​យ៉ាងណាទេ តែ​មន្ត្រី​ឥណ្ឌូនេស៊ី​ថា​មានការ​បញ្ចុះបញ្ចូល​ជាខ្លាំង​ពី​រដ្ឋាភិបាល​របស់​ខ្លួន​។​

​ចៅក្រម បាន​និយាយថា នាង​ហឿង មិន​មាន​បញ្ហា​រាងកាយ​និង​អារម្មណ៍​ទេ និង​មាន​សុខភាព​ល្អ​គ្រប់គ្រាន់​សំរាប់​បន្ត​សវនាកា​រកា​លពី​ថ្ងៃ​ព្រហស្បត៍ ហើយ​បាន​លើក​ពេល​សវនាការ​​ទៅ​ថ្ងៃ​០១ មេសា​។​

​ក្នុងពេល​ជាមួយគ្នា ឯកអគ្គរដ្ឋទូត​ប្រចាំ​ម៉ាឡេស៊ី បាន​ប្រាប់​ទីភ្នាក់ងារ​សារព័ត៌មាន​បារាំង​ថា «​ខ្ញុំ​ខកចិត្ត​ណាស់​ដែល​តុលាការ​មិន​ដោះលែង​ដ័ន ។​យើង​នឹង​ស្នើសុំ​ម៉ាឡេស៊ី​អោយ​​យុត្តិធ៌​និង​ដោះលែ​ងនាង​អោយបាន​ឆាប់​តាម​ដែល​អាច​ធ្វើបាន​»៕​ដោយ​៖​វាសនា​

​ស្ត្រី​វៀតណាម ឌ័ន ធី​ហឿង ត្រូវបាន​នាំ​ឡើង​តុលាការ