ម៉ាឡេស៊ី​រៀបចំ​ពានរង្វាន់​ធំ​មួយ​សម្រាប់​ប្រគល់ជូន​លោក​សាម​ម៉ូ ហុង​

324
ចែករម្លែក

​តារា​សម្តែង​ក្បាច់គុន​ជើងចាស់​ហុងកុង លោក​សាម​ម៉ូ ហុង ត្រូវបាន​ប្រកាស​ឈ្មោះ​ជា​អ្នកទទួល​ពានរង្វាន់​ស​មិទ្ធ​ផល​មួយជីវិត​នៅ​កម្មវិធី​ប្រគល់​ពានរង្វាន់​ផែនដី​មាស​លើក​ទី​៣​របស់​ម៉ាឡេស៊ី (MGGA)​។​

​កាសែត Nanyang Siang Pau បាន​រាយការណ៍​ថា លោក​សាម​ម៉ូ ហុង​នឹង​មក​ប្រទេស​ម៉ាឡេស៊ី​ដើម្បី​ទទួលយក​ពានរង្វាន់​នេះ ដែល​ទទួលស្គាល់​ការរួមចំណែក​របស់លោក​ក្នុង​វិស័យ​សិល្បៈ​និង​ក្បាច់គុន​។​

​ពិធី​នេះ​នឹង​ប្រព្រឹត្តទៅ​នៅ Istana Budaya ក្នុង​ទីក្រុង​គូ​ឡា​ឡាំ​ពួ​នៅ​ថ្ងៃទី ២០ ខែកក្កដា​។ ការតែងតាំង​សម្រាប់​ខ្សែភាពយន្ត​កំពូល​ទាំង ១០ ក៏ត្រូវ​បានប្រកាស​ផងដែរ​។​

​ភាពយន្ត​ទាំងនោះ​រួមបញ្ចូល​ផលិតកម្ម​ពី​ហុងកុង ចិន កូរ៉េខាងត្បូង ហ្វីលីពីន ឥណ្ឌូនេស៊ី សិង្ហ​បុរី បែលហ្ស៊ិក និង​អ៊ីរ៉ង់​។​

​រួមគ្នា​ជាមួយ​មហោស្រព​ភាពយន្ត​អន្តរជាតិ​ម៉ាឡេស៊ី កម្មវិធី MGGA ត្រូវបាន​ណែនាំ​ដំបូង​នៅ​ឆ្នាំ ២០១៦ ដោយ​ក្រុម​អ្នកជំនាញ​ខ្សែភាពយន្ត​នៅ​ទូទាំង​ទ្វីបអាស៊ី​៕ ដោយ៖ កញ្ញាដាលីស

លោក​សាម​ម៉ូ ហុង នឹង​មក​គូ​ឡា​ឡាំ​ពួទ​ទួល​ពានរង្វាន់​ធំ​របស់គាត់