ម៉ាឡេស៊ី​រំពឹងថា​នឹង​អាច​រកឃើញ​លុយ​ជាង​៣​ពាន់​លាន​ដុល្លារ​មកវិញ​ពី​មូលនិធិ​1MDB

798
ចែករម្លែក
  • 5
    Shares

លោក Lim Guan Eng រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុម៉ាឡេស៊ីបាននិយាយថាប្រទេសម៉ាឡេស៊ី រំពឹងថានឹងរកឃើញហើយយកមកវិញនូវលុយចំនួន៣,៥ពាន់លានដុល្លារដែលបាត់បង់ ដោយសារតាមរយៈគម្រោងមូល និធិអភិវឌ្ឍន៍(1MDB)នេះ។

លោក Lim Guan Eng បាននិយាយនៅក្នុងបទសម្ភាសន៍មួយថា រដ្ឋាភិបាលម៉ាឡេស៊ីអាចនឹងរកឃើញប្រាក់មកវិញយ៉ាងតិចណាស់ពី១០ទៅ៣០ភាគរយនៃចំនួនទឹកប្រាក់សរុប៥០ពាន់លានរីងហ្គីត (ជាង១២ ពាន់លានដុល្លារ) នៃមូលនិធិរដ្ឋ(1MDB)នេះ ប្រសិនបើ” យើងមានសំណាងនោះ “។

នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក Mahathir Mohamad កាលពីពេលមុននេះ បាននិយាយថាលោកបានកំពុងស្វែងរកប្រាក់ចំនួន៤,៥ ពាន់លានដុល្លារ ពីគម្រោងមូលនិធិនេះមកវិញ។

រឿងអាស្រូវជុំវិញគម្រោងមូលនិធិ ដែលបានបង្កើតឡើងនៅក្រោមការដឹកនាំរបស់លោក Najib Razak អតីតនាយករដ្ឋមន្ត្រីនេះ បានបណ្តាលឱ្យមានការស៊ើបអង្កេតជាសកលនៅប្រទេសយ៉ាងតិចណាស់ចំនួន១០ប្រទេស ដោយរួមទាំងនៅ ប្រទេសសិង្ហបុរី និង សហរដ្ឋអាមេរិក៕

លោក Lim Guan Eng រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុម៉ាឡេស៊ី

 

#