ម៉ាឡេស៊ី ប្រុងប្រយ័ត្ន​សន្តិសុខ​ក្រោយ​ការចាប់ខ្លួន​និង​និរទេស​ជនសង្ស័យ​ជា​ភេរ​វករ​

1058
ចែករម្លែក
  • 45
    Shares

​ប៉ូលិស​ម៉ាឡេស៊ី​បាន​បង្កើន​ការប្រុងប្រយ័ត្ន​សន្តិសុខ​ប្រឆាំងនឹង​យុទ្ធជន​ភេរ​វករ​បរទេស​ដែល​ជ្រៀតចូល​ក្នុងប្រទេស​ក្រោយ​ការចាប់ខ្លួន​ជនសង្ស័យ​ជា​ភេរ​វករ​៩​នាក់​កាលពី​ខែ​​មុន​។​

​អធិការ​ប៉ូលិស ម៉ូត ហ្វ៊ុយ​ហ្ស៊ី ហា​រុន បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​កាលពី​ថ្ងៃ​១០​មីនា​ថា ប៉ូលិស​មើលឃើញ​វត្តមាន​របស់​ពួកគេ​ថា​ជា​គ្រោះថ្នាក់​ធ្ងន់ធ្ងរ ហើយ​នឹង​បន្ត​សហ​​ការ​ជាមួយ​បណ្តា​ទីភ្នាក់ងារ​ចារកម្ម​បរទេស​ដើម្បី​បោសសម្អាត​សមាភាព​ដែល​មិន​ត្រូវការ​។​

​ជនសង្ស័យ​៩​នាក់ រួម​មានអេ​ហ្ស៊ី​ប​៦​នាក់ និង​ទុយ​នេ​ស៊ីម្នាក់ ត្រូវបាន​ចាប់ខ្លួន​រវាង​ថ្ងៃ​២​និង​៩​កុម្ភៈ​។​ពីរ​នាក់​ក្នុងចំណោម​ពួកគេ​ត្រូវបាន​គេ​ដាក់​ឈ្មោះ​ជា​សមាជិក​ក្រុម​Ansar Al Shariah Al Tunisia​ដែល​បាន​ចូល​ម៉ាឡេស៊ី​ដោយ​ប្រើ​ឯកសារ​ស៊ី​រី​ក្លែងក្លាយ​។​

​មាន​មូលដ្ឋាន​នៅ​អាហ្វ្រិក Ansar Am Shariah Al Tunisia ត្រូវ​អង្គការ​សហប្រជាជាតិ​ចាត់ទុក​ជា​ក្រុម​ភេរវកម្ម​អន្តរជាតិ​មួយ ដែល​ទទួលខុសត្រូវ​ចំ​ពោះ​ការ​ដាក់​ផែនការ​​វាយប្រហារ​ទ្រង់ទ្រាយ​ធំៗ​នៅក្នុង​ប្រទេស​ជាច្រើន​។​

​ការប្រុងប្រយ័ត្ន​សន្តិសុខ​នេះ​កើតឡើង​ចំ​ពេល​ម៉ាឡេស៊ី​បញ្ជូន​ខ្លួន​ជនជាតិ​អេ​ហ្ស៊ី​ប​៦​នាក់​និង​ទុយ​នេ​ស៊ីម្នាក់ ដែល​ត្រូវ​គេ​ជឿ​ថា​មាន​ជាប់​ពាក់ព័ន្ធ​នឹង​អង្គការ​ភេរវកម្ម​ខាងលើ​​ទៅកាន់​ប្រទេស​កំណើត​របស់​គេ​វិញ​។​

​ជនជាតិ​ម៉ាឡេស៊ី​២​នាក់​ក៏​ត្រូវបាន​ចាប់ខ្លួន ចំពោះ​ការផ្តល់​ជម្រក​និង​អាហារ​ដល់​ជនសង្ស័យ​ជា​ភេរ​វករ​។​

​បើ​តាម​មេ​ប៉ូលិស​ម៉ាឡេស៊ី ក្រុម​រដ្ឋ​អ៊ីស្លាម បាន​បរាជ័យ​នៅ​នៅ​ស៊ី​រី​និង​អ៊ីរ៉ាក់​ហើយ​យុទ្ធជន​នៃ​ក្រុម​នេះ​កំពុង​ព្យាយាម​ប្រើ​ម៉ាឡេស៊ី​ជា​ជម្រក​សុវត្ថិភាព ជា​កន្លែង​ឆ្លងកាត់​និង​ជា​​មណ្ឌល​ឡូ​ជី​ស្ទិក ដើម្បី​រៀបចំ​ផែនការ​វាយប្រហារ​នៅ​ប្រទេស​ទី​៣​ណាមួយ​៕​ដោយ​៖​វាសនា

#