ម៉ា​កូ​ស អា​ឡុ​ន​សូ​៖ មិន​ពិចារណា​ត្រឡប់​ទៅកាន់​ក្លឹប Real Madrid ទេ​

794
ចែករម្លែក

​ម៉ា​កូ​ស អា​ឡុ​ន​សូ (Marcos Alonso) ខ្សែការពារ​ក្លឹប​ឆេ​ល​ស៊ី​បាន​អះអាងថា​ខ្លួន​មិន​ពិចារណា​វិល ត្រឡប់​ទៅកាន់​ក្លឹប Real Madrid វិញ​ទេ​បន្ទាប់ពី​មានការ​ប៉ាន់ប្រមាណ​និង​ភ្ជាប់​កីឡាករ​អេ​ស្ប៉ា​ញ រូបនេះ​ត្រឡប់​ទៅ​ពហុកីឡាដ្ឋាន Bernabeu ។
​ ​
​អា​ឡុ​ន​សូ បានចាប់ផ្តើម​អាជីព​របស់ខ្លួន​ជាមួយ​ក្រុម Real Madrid ប៉ុន្តែ​បានបង្ហាញ​មុខ​ក្នុង ក្រុម​ជម្រើស​ដំបូង មុនពេល​ចាកចេញ​មក​ចូលរួម​នៅ​ក្របខណ្ឌ​អង់គ្លេស​កាលពី​ឆ្នាំ​២០១០​។
​ ​
​បន្ទាប់ពី​ចំណាយពេល​មួយរយៈ​ជាមួយ​ក្លឹប Bolton ក្លឹប Sunderland និង​ជាមួយ​ក្រុម Fiorentina ក្របខណ្ឌ Serie A អា​ឡុ​ន​សូ បាន​កសាង​ខ្លួន​ក្លាយខ្លួនជា​កីឡាករ​ឆ្នើម​ម្នាក់​ក្នុង ពិភពលោក ក្រោម​ការដឹកនាំ អែន​តូ​នី​ញ៉ូ កុន​តេ (Antonio Conte) នៅ​ពហុកីឡាដ្ឋាន Stamford Bridge ។​
​ ​
​ជាការ​លើកទឹកចិត្ត​ដល់​ទម្រង់​លេង​ដ៏​ល្អ​នេះ អា​ឡុ​ន​សូ បាន​ទាក់ទាញ​ចំណាប់អារម្មណ៍​ពី​ក្លឹប Real Madrid ប៉ុន្តែ​បាន​អះអាងថា ខ្លួន​មិន​ពិចារណា​វិលត្រឡប់​ទៅ​ប្រទេស​កំណើត​នៅពេលនេះ​ទេ​។​
​ ​
​អា​ឡុ​ន​សូ បាន​និយាយថា “​ខ្ញុំ​បាន​ពិចារណា​ពី​លទ្ធភាព​។ ខ្ញុំ​ព្យាយាម​អស់ពី​សមត្ថភាព​សម្រាប់​ក្រុម របស់ខ្ញុំ​។ ខ្ញុំ​បាន​បង្ហាញមុខ​លើកដំបូង​ជាមួយ​លោក ប៉េ​ល​ឡេ​ហ្គ្រី​នី (Pellegrini) នៅ​រដូវ​កាល ២០០៩/១០ ហើយ​ថា នៅ​រដូវក្តៅ​ខ្ញុំ​មានឱកាស​ទៅលេង​នៅ​ក្របខណ្ឌ​ព្រី​មី​ញ៉េ​លី​ក​”​។​
​ ​
​អា​ឡុ​ន​សូ ត្រូវបាន​កោះហៅ​ចូល​ក្រុម​ឈុត​ធំ​សម្រាប់​ជំនួប​មិត្តភាព​អន្តរជាតិ​ក្រោម​ពី​បង្ហាញ ទម្រង់​លេង​ដ៏​ល្អជា​មួយក្រុម​តោ​ខៀវ​ឆេ​ល​ស៊ី​៕ ប្រែ​សម្រួល​: ពិសិដ្ឋ​

​ម៉ា​កូ​ស អា​ឡុ​ន​សូ (Marcos Alonso)