ម៉ា​កូ ស៊ី​ល​វ៉ា ចង់​បង្កើត​សរាជ​ថ្មី​មួយ​នៅ​ក្លិប អេ​វឺ​តុ​ន​

1051
ចែករម្លែក

​នៅ​ប្រទេស​ព័រ​ទុយ​ហ្គា​ល់ គេ​គិតថា ពួកគេ​រកបាន​លោក ចូ​សេ ម៉ូ​រី​ញ៉ូ (Jose Mourinho) ម្នាក់​ទៀតហើយ បើ​គេ​មិន​គិត​អំពី​ទម្រង់​លេង នោះ​គ្រូបង្វឹក​ទាំងពីរ​នេះ​មាន​ទេពកោសល្យ បុគ្គលិកលក្ខណៈ​និង​ការសន្យា​ប្រហាក់ប្រហែលគ្នា​។​

​បន្ទាប់ពី​ការចំណាយ​ពេល​មួយរយៈ​ខ្លី​របស់លោក ម៉ា​កូ ស៊ី​ល​វ៉ា (Marco Silva) នៅ​ក្លិប ហាល់ ស៊ី​ធី​(Hull City) និង​បន្ទាប់ពី​លោក​ត្រូវ​ក្លិប វ៉ា​ត់​ហ្វ​ត​(Watford) បណ្តេញចេញ​កាលពី​រដូវ​កាល​មុន នៅពេលនេះ​ក្លឹប​ទាំងពីរ​នោះ​នៅ​រង់ចាំ​មើលថា តើ​ពួក​ពិតជា​បានសម្រេច​ចិត្ត​ត្រូវ​ឬក៏​ខុស​។​
​ ​
​ជាមួយ​ក្រុម​អេ​វឺ​តុ​ន​( Everton) ពួកគេ​គិតថា ពួកគេ​មាន​អ្នកចាត់ការ​សម្រាប់​រយៈ ពេល​យូរអង្វែង ជា​គ្រូបង្វឹក​ដែលមាន​យុទ្ធសាស្ត្រ​និង​ថាមពល ដើម្បី​ប្រែក្លាយ​អនាគត​របស់ ក្លឹប​ឲ្យ​បាន​ប្រសើរ​ជាង​មុន​។
​ ​
​ស៊ី​ល​វ៉ា មិនមែនជា​មនុស្ស​មាន​កម្ពស់​ខ្ពស់​នោះទេ ហើយ​គាត់​ចូលចិត្ត​ឈរ​និង​យកដៃ​ដាក់ ក្នុង​ហោប៉ៅ ប៉ុន្តែ​វា​ហាក់ដូចជា​បង្ហាញ​ពី​លក្ខណៈ​បុរស​ពិតប្រាកដ និង​មាន​លក្ខណៈ សាមញ្ញ​បំផុត​។​
​ ​
​អតីត​កីឡាករ​របស់លោក​បាន​អះអាងថា លោក ស៊ី​ល​វ៉ា គឺជា​គ្រូបង្វឹក​ឆ្នើម​ម្នាក់​។ លោក​មាន​សមត្ថភាព​ធ្វើ​ទំនាក់ទំនង​និង​ដឹកនាំ​ពួកគេ​។​
​ ​
​រ៉ា​យ​អាន់ ម៉ា​សិន (Ryan Mason) បាន​និយាយថា “​គាត់​មាន​លក្ខណៈ​ផ្ទាល់ខ្លួន​របស់គាត់​។ ប៉ុន្តែ​គាត់​កសាង​ទំនាក់ទំនង​ជិតស្និទ្ធ​ជាមួយ​កីឡាករ​។ គាត់​គឺជា​មនុស្ស​ដ៏​អស្ចារ្យ​”៕ ប្រែ​សម្រួល​: ពិសិដ្ឋ​

គ្រូបង្វឹក ម៉ា​កូ ស៊ី​ល​វ៉ា (Marco Silva)