ម៉ា​កូ ស៊ី​ល​វ៉ា ចោទប្រកាន់ អែន​ថូ​នី ម៉ា​សល ថា ធ្វើ​ពុត​ដួល ដើម្បី​បាន​បាល់​ប៉េ​ណា​ល់​ទី​

1088
ចែករម្លែក

​អែន​ថូ​នី ម៉ា​សល (Anthony Martial) ទទួលបាន​បាល់​ប៉េ​ណា​ល់​ទី​នៅ​នាទី​២៧ បន្ទាប់ពី​មើលទៅ​ដូចជា​ត្រូវ​ទាក់​ជើង​ផ្តួល​ដោយ​ខ្សែបម្រើ អ៊ី​ឌ្រី​សា ហ្គេ​យ៉េ (Idrissa Gueye) ។​
​ ​
​ផូ​ល ប៉ុក​បា (Pual Pogba) បាន​បំពេញ​តួនាទី​ជា​អ្នក​ទាត់​បាល់​ប៉េ​ណា​ល់​ទីនេះ ប៉ុន្តែ​កិច្ចប្រឹងប្រែង​ដំបូង​នេះ ត្រូវបាន​សង្គ្រោះ​ដោយ​អ្នកចាំទី ច​ឌែ​ន ភី​ក​ហ្វ​ដ (Jordan Pickford) បន្ទាប់ពី​ប្រើ​ស្ទីល​រត់​២៦​ជំហាន​មុនទា​ត់បាល់​។​
​ ​
​សំណាងល្អ​សម្រាប់​កីឡាករ​បារាំង​រូបនេះ នៅពេល​បាល់​ឡង​មកវិញ​ចំ​ជើង​របស់ខ្លួន ហើយ​អាច​ទាត់​ជា​លើក​ទី​២​បញ្ចូល​ទី​របស់​ក្រុម អេ​វឺ​តុ​ន​(Everton) តែម្តង​។​
​ ​
​ប៉ុន្តែ​លោក ម៉ា​កូ​ស៊ី​ល​វ៉ា (Marco Silva) មិន​សប្បាយ​ចិត្តនឹង​ការ​កាត់សេចក្តី​នេះ ហើយ​វា​បាន​ប្តូរ​លទ្ធផល​ប្រកួត​ទាំងស្រុង​និង​ចោទប្រកាន់ ម៉ា​សល ថា បានធ្វើ​ពុត​ដួល​។​
​ ​
​លោក ស៊ី​ល​វ៉ា បាន​និយាយថា ”​យើង​សម​នឹង​ទទួលបាន​លទ្ធផល​ល្អ​ជាង​នេះ​។ វា​ជាការ​ប្រកួត​មួយ​ប្រកបដោយ​តុល្យភាព ប៉ុន្តែ​រំពេច​នោះ​ពួកគេ​បាន​បង្កបញ្ហា សម្រាប់​យើង​”​។​
​ ​
​លោក​បន្តថា “​វា​មិនគួរ​ជា​បាល់​ប៉េ​ណា​ល់​ទី​ទេ​។ វា​ជាការ​ធ្វើ​ពុត​ដួល​សុទ្ធសាធ​។ វា​ធ្វើ​ឲ្យ​យើង​មាន​អារម្មណ៍​មិន​សប្បាយចិត្ត​។ ខ្ញុំ​បាន​ប្រាប់​កីឡាករ​ក្រោយ​បញ្ចប់​តង់​ទី​១​ថា វា​មិនមែនជា​លទ្ធផល​ដ៍​យុត្តិធម៌​ទេ​”​។​
​ ​
​ប៉ុន្តែ​លោក ចូ​សេ ម៉ូ​រី​ញ៉ូ (Jose Mourinho) មិន​ឯកភាព​នឹង​ការលើកឡើង​របស់លោក ស៊ី​ល​វ៉ា ទេ ដោយ​អះអាងថា អាជ្ញាកណ្តាល ចូ​ណា​ថា​ន ម៉ូ​ស (Jonathan Moss) ដឹកនាំ​បានល្អ​៕ ប្រែ​សម្រួល​: ពិសិដ្ឋ​

លោក ម៉ា​គូ ស៊ី​ល​វ៉ា (Marco Silva)
#