ម៉ា​កូ ស៊ី​ល​វ៉ា រិះគន់​កីឡាករ​របស់លោក បន្ទាប់ពី​ចាញ់​ក្រុម Leicester

447
ចែករម្លែក

លោក ម៉ា​កូ ស៊ី​ល​វ៉ា (Marco Silva) គ្រូបង្វឹក​ក្លឹប Everton មាន​អារម្មណ៍​ថា កីឡាករ​របស់​លោកមា​ន​ភាព​ស្លន់ស្លោ ខណៈ​ពួកគេ​ចាញ់​ក្រុម Leicester ១-០ នៅ​ពហុកីឡាដ្ឋាន Goodison Park ។​

​ជាមួយនឹង​គុណភាព​អន់​បែបនេះ ក្រុម Everton ហាក់ដូចជា​គ្មាន​ឱកាស​ទាត់ សំដៅ​ទី​របស់​គូប្រកួត ហើយ​ពួកគេ​អាចធ្វើ​បានតែ​២​លើក​គត់​។​
​ ​
​ដោយ​ចាញ់​បួន​ប្រកួត​ក្នុងចំណោម​៥​ប្រកួត​ចុងក្រោយ លោក ស៊ី​ល​វ៉ា បាន​និយាយថា “​វា​គឺជា​លទ្ធផល​ដ៏​ខកចិត្ត​សម្រាប់​យើង​ហើយ​យើង​មាន​ទម្រង់​លេង​អន់​មែនទែន​។ វា​មិន​ល្អមើល​សោះ​ការប្រកួត​នេះ​”​។​
​ ​
លោក​បន្តថា “​យើង​ខកខាន​ការងារ​សំខាន់បំផុត​ក្នុង​វិស័យ​បាល់ទាត់​។ យើង​ខកខាន ឱកាស​ច្រើនពេក​ហើយ​។ តង់​ទី​១ សូម្បី​នៅពេល​យើង​គ្រប់គ្រង​ការប្រកួត និង​មាន បាល់​ច្រើន ប៉ុន្តែ​ការសម្រេចចិត្ត​របស់​យើង​មិន​បានល្អ​”​។​
​ ​
​នៅពេលនេះ ក្រុម Everton ឈរ​នៅ​លេខ​រៀង​ទី​១០​ក្នុង​លី​ក និង​មាន​ឈ្នះ​តែ​១​ប្រកួត ប៉ុណ្ណោះ​ក្នុងចំណោម​៨​ប្រកួត​៕ ប្រែ​សម្រួល​: ពិសិដ្ឋ​

លោក ម៉ា​កូ ស៊ី​ល​វ៉ា (Marco Silva)