ម៉ា​គូស រ៉ា​ហ្វ​ដ​៖ ការខកចិត្ត​របស់​ម៉េ​ន​ឆេ​ស្ទ័​រ យូ​ណាយ​ធី​ត ធ្វើ​ឲ្យ​ពួកគេ​កាន់តែ​រឹងមាំ

451
ចែករម្លែក

ម៉ា​គូស រ៉ា​ហ្វ​ដ (Marcus Rashford) ជឿថា ក្លឹប​ម៉េ​ន​ឆេ​ស្ទ័​រ​យូ​ណាយ​ធី​ត​នឹង​រឹងមាំ​ជាង មុន​នៅ​រដូវ​កាល​នេះ ដោយសារតែ​ការលំបាក​ក្នុង​រដូវ​កាល​២០១៨-១៩ ។​
​ ​
​លោក ចូ​សេ ម៉ូ​រី​ញ៉ូ (Jose Mourinho) ត្រូវបាន​បណ្តេញចេញ មុន​ថ្ងៃបុណ្យ​ណូអែល ហើយ​ស្របពេល​លោក អូ​ឡេ ហ្គា​ន់​ណា (Ole Gunnar Solskjaer) បាន​ដឹកនាំ​មួយរយៈ ខ្លី​ចុងរដូវ​កាល ហើយ​ក្រុម​យូ​ណាយ​ធី​ត​អាច​បញ្ចប់​នៅ​លេខ​រៀង​ទី​៦​។​
​ ​
ការយក​ឈ្នះ​ក្រុម​ឆេ​ល​ស៊ី ៤-០ នាំ​ឲ្យ​មានការ​លើកឡើងថា ពួកគេ​នឹង​កាន់តែ​ធ្វើបាន ល្អ​នៅ​រដូវ​កាល​នេះ ហើយ រ៉ា​ហ្វ​ដ អះអាងថា បទពិសោធ​កាលពី​រដូវ​កាល​មុន​ជួយ ពួកគេ​បាន​ច្រើន​។​

​ខ្សែប្រយុទ្ធ​រូបនេះ​បាន​និយាយថា “​ចូល​ក្រឡេកមើល​អតីតកាល ខ្ញុំ​គិតថា វា​ប្រាកដ ជា​ធ្វើ​ឲ្យ​យើង​មានការ​សហការគ្នា​បានល្អ​។ ខ្ញុំ​គ្រាន់​តែមាន​អារម្មណ៍​ថា យើង​យល់ ហើយ​ថា មិនអាច​ចាប់ផ្តើម​រដូវ​កាល​នេះ ដូចជា​ពេលដែល​យើង​ចាប់ផ្តើម និង​បញ្ចប់ កាលពី​រដូវ​កាល​មុន​នោះទេ​។​
​ ​
រ៉ា​ហ្វ​ដ បន្តថា “​កុំ​បំភ្លេច​ថ្ងៃបុណ្យ​ណូអែល​។ គ្មាន​នរណាម្នាក់​រំពឹង​ថា យើង​អាច​ឡើង ដល់​ក្បែរ​ក្រុម​កំពូល​ទាំង​បួន​នៅ​ក្របខណ្ឌ​ព្រី​មី​ញ៉េ​លី​ក​ទេ​”៕ ប្រែ​សម្រួល​: ពិសិដ្ឋ​