ម៉ា​គូស រ៉ា​ហ្វ​ដ ក្លាយជា​កម្មវត្ថុ​នៃ​ការរើសអើង​តាម​ទ្វី​ត​ធើ បន្ទាប់ពី​ទាត់​ប៉េ​ណា​ល់ ទី​មិនបាន​សម្រេច​

186
ចែករម្លែក

ខ្សែប្រយុទ្ធ ម៉ា​គូស រ៉ា​ហ្វ​ដ (Marcus Rashford) រង​ការប្រមាថ​បែប​រើសអើង​ពូជសាសន៍ តាម​បណ្តាញ​សង្គម​ទ្វី​ត​ធ័​រ បន្ទាប់ពី​កីឡាករ​រូបនេះ​ទាត់​បាល់​ប៉េ​ណា​ល់​ទី​មិនបាន សម្រេច​អំឡុងពេល​ក្រុម​ម៉េ​ន​ឆេ​ស្ទ័​រ​យូ​ណាយ​ធី​ត​ប្រកួត​ចាញ់​ក្រុម​គ្រស​ស្តា​ល់ ផា​លេស​( Crystal Palace) ២-១ ។

​រ៉ា​ហ្វ​ដ ធ្វើ​មិនបាន​សម្រេច បន្ទាប់ពី​ក្រុម​ម៉េ​ន​ឆេ​ស្ទ័​រ យូ​ណាយ​ធី​ត​ត្រូវបាន​នាំមុខ​១-០ មុន​។ មួយសន្ទុះ​ក្រោយមក មានការ​ទ្វី​ត​ធ័​រ​បែប​រើសអើង​ពូជសាសន៍​កាន់តែខ្លាំង​ឡើង ដែល​សំដៅ​ចំពោះ រ៉ា​ហ្វ​ដ ទាំង​កំហឹង​តែម្តង​ដោយសារតែ​កីឡាករ​រូបនេះ​ទាត់​ប៉េ ណា​ល់​ទី​មិនបាន​សម្រេច​។

​កីឡាករ​ជម្រើសជាតិ​អង់គ្លេស​រូបនេះ​ត្រូវបាន​ប្រមាថ​ជា​បន្តបន្ទាប់ តែ​ប៉ុន្មាន​ថ្ងៃ បន្ទាប់ ពី​កីឡាករ ផូ​ល ប៉ុក​បា (Paul Pogba) រង​ការប្រមាថ​បែប​រើសអើង​ពូជសាសន៍​តាម ទ្វី​ត​ថើ បន្ទាប់ពី ប៉ុក​បា ទាន់​ប៉េ​ណា​ល់​ទី​មិនបាន​សម្រេច​ដូចគ្នា​អំឡុង​ការប្រកួត​ជាមួយ ក្រុម វ៉ូ​ល​វេស​(Wolves )​។

​លោក អូ​ឡេ ហ្គា​ន់​ណា សូល​ស្យែ​រ (Ole Gunnar Solskjaer) ជា​គ្រូបង្វឹក​យូ​ណាយ​ធី​ត បានដឹង​ពី​ការប្រមាថ​បែប​រើសអើង​ពូជសាសន៍​នេះ បន្ទាប់ពី​ចប់​ការប្រកួត​។

​រ៉ា​ហ្វ​ដ បាន​និយាយថា “​ត្រូវតែ​បញ្ឈប់​សកម្មភាព​បែបនេះ​។ ខ្ញុំ​គ្មាន​ពាក្យ​អ្វី​និយាយ​ទេ​។ យើង​បន្ត​យុទ្ធនាការ​នេះ​”​។

​យូ​ណាយ​ធី​ត​បានចេញ​ផ្សាយ​សេចក្តីថ្លែងការណ៍​មួយ​នៅ​ដើម​សប្តាហ៍​នេះ ដោយ ថ្កោលទោស​ការ​ទ្វី​ត​ទាំងអស់នោះ ហើយ​សន្យាថា នឹង​ទប់ស្កាត់​ការសរសេរ​បែប​រើស អើ​ង​បែបនេះ​ផងដែរ​៕ ប្រែ​សម្រួល​: ពិសិដ្ឋ​