ម៉ា​ញូ​អែល នូ​អើ ពេញ​ចិត្តនឹង​បង្ហាញមុខ​លើកដំបូង​នៅ​ពហុ​កីឡដ្ឋាន Anfield ក្នុងជំនួប​ជាមួយ​លី​វឺ​ភូ​ល​

333
ចែករម្លែក

បន្ទាប់ពី​បង្ហាញមុខ​ក្នុងការ​ប្រកួត​ធំៗ​នៅ​ពហុ​កី​ឡ​កីឡាដ្ឋាន​សំខាន់ៗ​ទូទាំង​អឺរ៉ុប អ្នកចាំទី ម៉ា​ញូ​អែល នូ​អើ (Manuel Neuer) របស់​ក្លិប បៃ​យឺន មូ​និ​ច​(Bayern Munich )​រំពឹងថា អាចធ្វើ​បានល្អ​ជាថ្មីទៀត​នៅលើ​ទឹកដី Anfield ។

​កីឡាករ​អន្តរជាតិ​អាល្លឺម៉ង់​រូបនេះ​នឹង​ក្លាយជា​គោលដៅ​របស់​អ្នកគាំទ្រ​នៅពេល​ក្រុម Bayern Munich ធ្វើដំណើរ​ទៅ​ទឹកដី​របស់​ក្រុម​លី​វឺ​ភូ​ល​( Liverpool) សម្រាប់​ការប្រកួត​វគ្គ​១៦​ក្រុម ចុងក្រោយ​នៅ​ក្របខណ្ឌ​ឆេ​ម​ពាន​លី​កនៅ​ថ្ងៃទី​១៩​ខែកុម្ភៈ​។

​នូ​អើ និយាយថា ខ្លួន​និង​មិត្ត​រួម​ក្រុម Bayern Munich ត្រៀម​ទប់ទល់​នឹង​បរិយាកាស​នៅ ពហុ​កីឡដ្ឋាន Anfield ជា​អ្វីដែល​គេ​គិតថា នឹង​ក្លាយជា​ការប្រកួត​ដ៏​ស្វិតស្វាញ​មួយ​។

​នូ​អើ បាន​និយាយថា “​វា​គឺជា​ការប្រកួត​ដំបូង​សម្រាប់​ខ្ញុំ​នៅ​ពហុ​កីឡដ្ឋាន Anfield ។ ខ្ញុំ​ត្រៀម ប្រកួត​នៅ​ទីនោះ​។ យើង​បានឮ​ច្រើន​អំពី​បរិយាកាស​នៅ​ពហុកីឡាដ្ឋាន​នេះ​។ គ្រប់គ្នា​ដែល​ទស្សនា ការប្រកួត​បាល់ទាត់​ដឹងថា វា​មាន​លក្ខណៈពិសេស​។ ខ្ញុំ​គិតថា វា​នឹង​ក្លាយជា​ការប្រកួត​ដ៏​អស្ចារ្យ ពីរ​ប្រកួត​”​។

​នូ​អើ បាន​បន្ថែមថា “​សម្រាប់​យើង ការប្រកួត​ក្របខណ្ឌ​ឆេ​ម​ពាន​លី​ក​គឺ​សំខាន់​មែនទែន​។ វា​គឺជា​វគ្គ​ចាញ់​ធ្លាក់​។ យើង​រីករាយ​នឹង​ប្រកួត​នៅ​ពហុកីឡាដ្ឋាន​របស់​ពួកគេ​។ សង្ឃឹមថា វា​នឹង​ក្លាយជា​រាត្រី​ដ៏​អស្ចារ្យ​សម្រាប់​យើង ប៉ុន្តែ​អាស្រ័យ​លើ​លទ្ធផល​”​។

​នូ​អើ ស្ថិតក្នុង​ភាព​មន្ទិល​ជុំវិញ​ការកសាង​កម្លាំង​សម្រាប់​ការប្រកួត​នេះ ដោយ​អ្នកចាំទី​លេខ​១ របស់​ក្រុម Bayern រូបនេះ​មាន​បញ្ហា​របួស​ម្រាមដៃ ដែល​ធ្វើ​ឲ្យ​កីឡាករ​រូបនេះ​ខកខាន​ពីរ​ប្រកួត ចុងក្រោយ​៕ ប្រែ​សម្រួល​: ពិសិដ្ឋ

អ្នកចាំទី ម៉ា​ញូ​អែល នូ​អើ (Manuel Neuer)
#