ម៉ា​ដូ​ណា​ចេញមុខ​ជ្រោមជ្រែង​ហាង​រក្សា​សម្រស់​បងស្រី​តម្លៃ​ជាង​កន្លះ​លាន​ដុល្លារ​

265

​ភ្នំពេញ​៖ លោក ម៉ា​ដូ​ណា តារា កំប្លែង​រហស្សនាម​តារា​មុខសេះ​បានចេញ​មុខ​ជួយ​ជ្រោមជ្រែង​មជ្ឈមណ្ឌល ថែ​សម្រស់​របស់​បងស្រី​លោក​ដោយ រក​ទាំង​តួ និង​ភ្ញៀវ​គាំទ្រ​ហាង​ដែល បើក​ប្រើ​ដើមទុន​ជាង​កន្លះ​លាន ដុល្លារ​។​
​ ​
​លោក​ប្រកាសប្រាប់​ក្រុម​អ្នក សារព័ត៌មាន​កាលពី​ថ្ងៃ​ទី​៣ ខែធ្នូ ឆ្នាំ​២០១៧ ក្នុង​ពិធី​សម្ពោធ​ហាង​នេះ​ថា លោក​ព្រម​ចេញមុខ​អញ្ជើញ​តារា​ស្រីៗ​ល្បី​ធ្វើជា​អ្នកតំណាង​ហាង និង​រក​ភ្ញៀវ​សម្រាប់​បងស្រី​របស់លោក ដើម្បី​ធ្វើការ​ក្នុង​ទីផ្សារ​រក្សា​សម្រស់​ឱ្យ​កាន់តែ រីកចម្រើន​ស្រប​ពេលដែល​មជ្ឈមណ្ឌល​ថែ​សម្រស់​ទើប ដាក់​សម្ពោធ​នេះ​បាន​ចុះ ដើមទុន​ជាង​កន្លះ​លាន​ដុល្លារ ដោយមាន​ភាគហ៊ុន​បី​ប្រទេស គឺ កម្ពុជា ចិន និង​កូរ៉េ​។​
​ ​
​លោក ម៉ា​ដូ​ណា បាន​ប្រាប់ថា លោក​មិន​ជាប់​ពាក់ព័ន្ធ​ការចំណាយ ដើមទុន​ដ៏​ច្រើនសន្ធឹក​បែបនេះ​ទេ​។ ប៉ុន្តែ​លោក​ប្រាប់ថា ការ​បើកហាង​រក្សា សម្រស់​នេះ​មាន​ទិសដៅ​ផ្តោតលើ​ការ ជួយ​ឱ្យ​សម្រស់​ក្មេង​ជាង​វ័យ​។ ហាង​សម្រស់ Venus នេះ​ជា​របស់​បងស្រី​ធម៌ របស់លោក​បាន​ជួយ​លើ​ផ្នែក​ផ្សព្វផ្សាយ​អញ្ជើញ​ក្រុម​តារាៗ មក​ពិនិត្យ​សម្រស់ នៅ​ហាង​នេះ ដោយ​ផ្តល់ជូន​ការបញ្ចុះ តម្លៃ​សមរម្យ​។ លោ​កថា​មជ្ឈមណ្ឌល របស់​បងស្រី​ធម៌​លោក​បាន​ទិញ​ឡាយ​សិន ពី​ប្រទេស​ចិន​-​កូរ៉េ ហើយ​មានតែ​១ ទីតាំង​នេះ​ប៉ុណ្ណោះ សម្រាប់​ដំណើរការ នៅ​កម្ពុជា​។​
​ ​
​ចំណែក​លោកស្រី អៀង ម៉ី​លី ម្ចាស់​ភាគហ៊ុន​ហាង​រក្សា​សម្រស់ និង កែស​ម្ជ​ស្ស Venus ជា​បងស្រី ម៉ា​ដូ​ណា នោះបាន​បញ្ជាក់ដែរថា ហាង​អ្នកស្រី ចាប់ដំណើរការ​ពី​ពេលនេះ​តទៅ​ដោយ​ផ្តល់​គ្រប់​សេវា​រក្សា តួខ្លួន​នារី​បុរស​។ លោកស្រី​ថា Venus មាន​ម៉ាស៊ីន​វះកាត់ បែប​ធម្មជាតិ សម្រក​ទម្ងន់​ខ្លាញ់​ក្បាល ពោះ ហើយ​ប្រេន​នេះ​មាននៅ​កូរ៉េ តាំងពី​ឆ្នាំ​២០០៦​មកម្ល៉េះ​។​
​ ​
​លោកស្រី អៀង ម៉ី​លី ដែល ម្ចាស់​ភាគហ៊ុន​ខ្មែរ​មួយរូប​ក្នុង​បី​ប្រទេស សហការ​នាំ​ផលិត​ពី​កូរ៉េ និង​ម៉ាស៊ីន​ពី អាមេរិក​បាន​ថ្លែងថា “​ហាង​យើង​ក៏មាន រក្សា​អនាម័យ​ស្ត្រី​មាន​ជំងឺមហារីក​សុដន់​សម្អាត​លាង​ប្រកប ដោយ​អនាម័យ​ជូន ផងដែរ​។ លើសពីនេះ ក៏​គ្រោង​យក តារា​ខ្មែរ ដូចជា អា​លីហ្សា សោភ័ណ លីន​ដា ធ្វើជា​តារា​ផ្សាយ​នៅ Venus នៅ ពេលខាងមុខ​”​។​
​ ​
​លោក ម៉ា​ដូ​ណា និង​បងស្រី ព្រមទាំង​មិត្តភក្តិ​សិល្បករ ភ្ញៀវកិត្តិយស ជាច្រើន​បានប្រារឰ​ពិធី​ដាក់​សម្ពោធ ជា​ផ្លូវការ​នូវ​មជ្ឈមណ្ឌល​រក្សា​សម្រស់ ”Venus” ស្ថិតនៅតាម​បណ្តោយ​ផ្លូវ ២០០៤ រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី​៣ ខែធ្នូ​អមដោយ​វត្តមាន​តារា​សម្តែង និង​ក្រុម​តារា​បង្ហាញ​ម៉ូត​ល្បីៗ​ជាច្រើនរូប​អបអរ​តារា កំប្លែង​លោក ម៉ា​ដូ​ណា ៕ ដោយ​: បូ​រិ​ន