ម៉ា​ដូ​ណា អាយុ ៦០ នៅតែ​សិច​ស៊ី​

1382
ចែករម្លែក
  • 4
    Shares

​មិន​ថា​បង្ហាញ​ភាព​ត្រេកត្រអាល​ជា​សាធារណៈ​ដោយ​ឥត​អៀនខ្មាស់ សម្រប​យក​វប្បធម៌​ស្រលាញ់​ភេទ​ដូចគ្នា​ដើម្បី​ផ្គាប់ចិត្ត​ទស្សនិកជន​តាម​អន​ឡាញ ឬ​ក្លាយទៅជា​តារាចម្រៀង​ដែល​លក់​ឌី​ស​ដាច់​បំផុត​គ្រប់​ជំនាន់​យ៉ាងណា​នោះទេ ម៉ា​ដូ​ណា​នៅតែមាន​ឥទ្ធិពល​មិន​គណនា​បាន​។​

​កំពូល​តារាចម្រៀង​ប៉ុប​រូបនេះ​នឹង​ឈានចូល ៦០ ឆ្នាំ​នៅ​ថ្ងៃទី ១៦ ខែសីហា ហើយ​ជាថ្មី​ម្តងទៀត​កំពុងតែ​បំបែក​របាំង​។ លើក​នេះ​គឺ​ក្នុងនាម​ជា​ស្ត្រី​ចាស់ទុំ​ម្នាក់​ដែលមាន​ភាពជឿជាក់ ភាព​សិច​ស៊ី និង​ភាព​ត្រេកត្រអាល​។​

​ទោះ​ស្ថិតនៅ​វ័យ​ខ្ទង់​៦០​ទៅហើយ​ក្តី ក៏​ម៉ា​ដូ​ណា​នៅតែ​បើកទូលាយ​ដើម្បី​ទាក់ទង​ប្រុសៗ​វ័យក្មេង​ជាង​នាង​ដល់​ទៅ ៣ ទសវត្សរ៍ ហើយ​នៅតែ​រក្សាបាន​រាង​ស្រ​ឡូ​ន​ស្អាត​គួរឱ្យ​ច្រណែន​សម្រាប់​មនុស្ស​ស្រី​ភាគច្រើន​ដែលមាន​អាយុ​ប្អូន​នាង​ជាង​ពាក់កណ្តាល ហើយ​នៅក្នុង​ដំណើរ​ប្រគុំ​តន្ត្រី​ទេសចរណ៍​ថ្មី​បំផុត​របស់​នាង នាង​បានបង្ហាញ​ពី​សកម្មភាព​រាំ​បែប​សិច​ត្រេកត្រអាល ធ្វើឱ្យ​ទស្សនិកជន​រំភើប​ស្រើបស្រាល​តាម​នាង​ដែរ​។​

​ម៉ា​ដូ​ណា​មិនមែនជា​តារាចម្រៀង​ស្រី​តែ​ម្នាក់​គត់​នោះទេ​ដែល​នៅតែ​សកម្ម​នៅ​វ័យចាស់ តារាចម្រៀង​ស្រី​ផ្សេងទៀត​ដូចជា លោកស្រី អា​រី​ថា ហ្វ្រែ​ង​គ្លី​ន លោកស្រី ឆឺ លោកស្រី ដូ​ល​លី ផា​ថុ​ន និង លោកស្រី ស្តេ​វី នី​ក ក៏​សកម្ម​ផងដែរ​នៅ​វ័យ​ខ្ទង់ ៧០ ឆ្នាំ​។​

​ប៉ុន្តែ​ម៉ា​ដូ​ណា ដែល​ប្រឡូក​ក្នុង​វប្បធម៌​ចម្រៀង​ប៉ុប​នៅពេល​ដំណាលគ្នា​នឹង​ការបង្កើត​ប៉ុស្តិ៍ MTV នៅតែ​បង្ហាញ​លក្ខណៈ​ជា​តារាចម្រៀង​យុវវ័យ​ដូច​តារាចម្រៀង​ស្រីក្មេងៗ​នាពេល​បច្ចុប្បន្ន​នេះដែរ ខណៈ​តារាចម្រៀង​ចាស់ៗ​ផ្សេងទៀត​គ្រាន់តែ​បង្ហាញខ្លួន​ដើម្បី​រំលឹក​អនុស្សាវរីយ៍​ជំនាន់​ដើម​តែប៉ុណ្ណោះ​៕ ដោយ៖ កញ្ញាដាលីស

ម៉ា​ដូ​ណា​នឹង​ឈានចូល​វ័យ ៦០ នៅ​ថ្ងៃទី ១៦ សីហា តែ​នៅតែមាន​ភាព​សិច​ស៊ី