ម៉ា​ឌូ​រ៉ូ ៖ អាមេរិក​នឹង​ប្រើ​អំពើហិង្សា​នេះ​ដើម្បី​អន្តរាគមន៍​ចូល​វេ​ណេ​ស៊ុយអេ​ឡា​

802
ចែករម្លែក

​ប្រធានាធិបតីវេណេ​ស៊ុយអេ​ឡា លោក​នី​កូឡាស ម៉ា​ឌូ​រ៉ូ បាន​លើកឡើង​ថា បើ​ជម្លោះ​នេះ​រាលដាល​កាន់តែ​ខ្លាំង​ឡើង​និង​ប្រែ​ទៅ​ជា​ហិង្សា នោះ​អាមេរិក​នឹង​ប្រើ​ការសម្លាប់​រង្គាល​​នេះ​ដើម្បី​ធ្វើ​អន្តរាគមន៍​យោធា​ចូល​ក្នុងប្រទេស​នៅ​អាមេរិក​ខាងត្បូង​របស់លោក​។​

​លោក​បាន​ថ្លែង​ទៅកាន់​ហ្វូងមនុស្ស​ដែល​មក​ជួបជុំ​អបអរ​ថ្ងៃ​ពលកម្ម​អន្តរជាតិ​កាលពី​ថ្ងៃ​១​ឧសភា​ថា «​ពួកគេ​(​ក្រុម​ប្រឆាំង​)​ចង់​នាំ​យើង​ទៅ​កាន់​សង្គ្រាមស៊ីវិល​មួយ​។​ខ្ញុំ​សួរ ថា​តើ​​នឹង​មាន​អ្វី​កើតឡើង​បើ​យើង​បញ្ជូន​រថក្រោះ​រថពាសដែក​និង​កងកម្លាំង​ពិសេស​ដែល​យើង​មាន​?​វា​នឹង​បង្ក​ការសម្លាប់​រង្គាល​ក្នុងចំណោម​ប្រជាជន​វេ​ណេ​ស៊ុយអេ​ឡា​ហើយ​រដ្ឋា​​ភិបាល​ក្រុង​វ៉ាស៊ីនតោន​នឹងស​ប្បាយ​អបអរ ហើយ​បញ្ជា​អោយ​យោធា​ចូល​អន្តរាគមន៍​ដើម្បី​កាន់កាប់​ទឹកដី​បូ​លី​វ៉ា​»​។​

​ការលើកឡើង​របស់​លោក​ម៉ា​ឌូ​រ៉ូ​បានកើតឡើង​២​ថ្ងៃ​បន្ទាប់ពី​ក្រុម​ប្រឆាំង​របស់​ប្រទេស ដឹកនាំ​ដោយ​ប្រធានាធិបតី​ប្រកាស​ដោយ​ខ្លួនឯងហ្ស័ន ក្វាយ​ដូ ផ្តួចផ្តើម​អោយមាន​ការ​ប៉ុន​​ប៉ង​ធ្វើ​រដ្ឋប្រហារ​មួយ​ដើម្បី​ទម្លាក់​លោក​ម៉ា​ឌូ​រ៉ូ​។​ក្រោយមក រដ្ឋាភិបាល​បាន​ប្រកាសថា ការប៉ុនប៉ង​ធ្វើ​រដ្ឋប្រហារ​នេះ​ត្រូវ​បរាជ័យ​។​

​ក្វាយ​ដូ កាលពី​ថ្ងៃ​អង្គារ​បាន​អំពាវនាវ​អោយ​យោធា​ចូលរួម​ជាមួយ​ក្រុមប្រឆាំង​នៅក្នុង​ការបណ្តេញ​ម៉ា​ឌូ​រ៉ូ​។​ការអំពាវនាវ​នេះ​នាំអោយ​មាន​ការតវ៉ា​ប្រឆាំង​នឹង​រដ្ឋាភិបាល​តែ​មិន​​បាន​ទាក់ទាញ​ឧត្តមសេនីយ៍​កំពូលៗ​របស់​ប្រទេស​ទេ​។​

​មេដឹកនាំ​បក្ស​សង្គមនិយម លោក​ឌី​អូស​ដា​ដូ កា​បែ​ល​ឡូ និយាយថា កងកម្លាំងប្រដាប់អាវុធ​របស់វេ​ណេ​ស៊ុយអេ​ឡា នៅតែ​ឯកភាពគ្នា​នៅ​ពីក្រោយ​លោក​ម៉ា​ឌូ​រ៉ូ​ទោះជា​ក្វា​យ​ដូ​​អំពាវនាវ​អោយ​ពួកគេ​បះបោរ​។​

​សូមបញ្ជាក់​ថា ភាព​តានតឹង​នៅវេ​ណេ​ស៊ុយអេ​ឡា បាន​កើនឡើង​ខ្ពស់​ចាប់តាំងពី​ក្វាយ​ដូ ប្រកាស​ខ្លួនឯង​ជា​ប្រធានាធិបតី​បណ្តោះអាសន្ន​របស់​ប្រទេស​និង​មាន​ការគាំទ្រ​ពី​អា​មេ​​រិក​និង​សម្ពន្ធមិត្ត​។​ម៉ា​ឌូ​រ៉ូ មាន​ការគាំទ្រ​ពី​រុស្ស៊ី​និង​ចិន ព្រម​ទាំង​ប្រទេស​ប្រទេស​ដទៃ​ទៀត​ថា​ជា​មេដឹកនាំ​ស្របច្បាប់​។​

​ប្រធានាធិបតី ម៉ា​ឌូ​រ៉ូ អះអាងថា គោលដៅ​ធំ​របស់​ក្រុមប្រឆាំង​កាលពី​ថ្ងៃ​អង្គារ​គឺ​បញ្ឆេះ​សង្គ្រាមស៊ីវិល​មួយ​។​លោក​ថា ពួក​មេដឹកនាំ​អាមេរិក​ក៏​ត្រូវ​ក្រុមប្រឆាំង​ធ្វើអោយ​ឆ្កួត​ដោយ​​សារ​តែ​ជឿថា រូប​លោក​ប្រុង​ចាកចេញ​ពី​ប្រទេស​ទៅកាន់​គុយបា​ក្នុងពេល​មាន​ភាពវឹកវរ​កាលពី​ថ្ងៃ​អង្គារ​៕​ដោយ​៖​វាសនា​

​​ម៉ា​ឌូ​រ៉ូ បង្ហាញ​ខ្លួន​នៅ​ទិវា​ពលកម្ម​អន្តរជាតិ ក្រោយ​បង្ក្រាប​ការប៉ុនប៉ង​ធ្វើ​រដ្ឋប្រហារ​មួយ​

​​ក្វាយ​ដូ និយាយថា ក្រុមប្រឆាំង​ត្រូវ​បង្កើន​សម្ពាធ​លើ​ម៉ា​ឌូ​រ៉ូ និង​បាន​អំពាវនាវ​អោយ​មានដូដ​កម្ម​ទូទាំងប្រទេស​