ម៉ា​តេ​អូ កូ​វ៉ា​ស៊ី​ក ក្លាយជា​គោលដៅ​របស់​ក្លឹប AC Milan

726
ចែករម្លែក

​ក្លឹប AC Milan ត្រៀមខ្លួន​ផ្តល់​កិច្ចសន្យា​ដល់​កីឡាករ ម៉ា​តេ​អូ កូ​វ៉ា​ស៊ី​ក (Mateo Kovacic) ។​
​ ​
​ក្លឹប​ម៉េ​ន​ឆេ​ស្ទ័​រ ស៊ី​ធី ម៉េ​ន​ឆេ​ស្ទ័​រ យូ​ណាយ​ធី​ត​និង​ឆេ​ល​ស៊ី​ក៏​កំពុងតែ​ឃ្លាំមើល​ស្ថានភាព​នេះដែរ ប៉ុន្តែ​ត្រូវតែ​ធ្វើ​សកម្មភាព​យ៉ាង​ឆាប់រហ័ស ដើម្បី​ចុះ​កិច្ចព្រមព្រៀង​ផ្ទេរ​កីឡាករ​របស់​ក្លឹប​រៀល​ម៉ា ឌ្រី​ដ រូបនេះ​មុនពេល​រដូវ​កាល​ទិញដូរ​បិទទ្វា​នៅ​ថ្ងៃ​ព្រហស្បតិ៍​ក្រោយ​។​
​ ​
​កីឡាករ​អន្តរជាតិ​ក្រូ​អាស៊ី​រូបនេះ​ប្តេជ្ញា​ចាក​ចេញពី​ពហុកីឡាដ្ឋាន Bernabeu នៅ​រដូវ​កាល​នេះ ដើម្បី​ស្វែងរក​ឱកាស​ក្នុង​ក្រុម​ជម្រើស​ដំបូង​។​

​ក្លឹប​រៀល​ម៉ា​ឌ្រី​ដ​នឹងមិន​លក់​ក្រោម​តម្លៃ​៥៣​លាន​ផោន​ទេ​សម្រាប់​កីឡាករ​វ័យ​២៤​ឆ្នាំ​រូបនេះ ដែល​ស្ទើរតែ​ស្មើ​បី​ដង​នៃ​តម្លៃ​២២​លាន​ផោន​ដែល​ពួកគេ​បាន​ចំណាយ​ដើម្បី​នាំយក កូ​វ៉ា​ស៊ី​ក កាលពី​ឆ្នាំ​២០១៥​។​
​ ​
​ខ្សែបម្រើ​ដែលមាន​ទាំង​បច្ចេកទេស​និង​សមត្ថភាព​រូបនេះ​បាន​ក្លាយជា​ចំណាប់អារម្មណ៍​របស់ លោក ប៉េ​ប ហ្គា​ឌី​អូ​ឡា (Pep Guardiola) បន្ទាប់ពី​ក្លឹប​ឆេ​ល​ស៊ី​បាន​ដណ្តើមយក​កីឡាករ ជ័រ​ជី​ញ៉ូ (Jorginho) ៕ ប្រែ​សម្រួល​: ពិសិដ្ឋ​

កីឡាករ ម៉ា​តេ​អូ កូ​វ៉ា​ស៊ី​ក (Mateo Kovacic)
#