ម៉ា​ត​ដុក​កំពុង​ជួប​គ្រា​លំបាក​នៅ​សាកលវិទ្យាល័យ​យ៉ុ​ន​សី ខណៈ​អ្នកកាសែត​តាម​ប្រមាញ់​ខ្លាំងពេក​

268
ចែករម្លែក

កូនប្រុស​ឈ្មោះ ម៉ា​ត​ដុក របស់លោក​ស្រី អ៊ែន​ជេ​លី​ណា ចូ​លី កំពុង​ជួប​ពេលវេលា​ដ៏​លំបាក​នៅឯ​សាកលវិទ្យាល័យ​យ៉ុ​ន​សី​ក្នុង​ទីក្រុង​សេ​អ៊ូ​ល​។​

​វីដេអូ​បង្ហោះ​លើ​អន​ឡាញ​មួយ​បានបង្ហាញ ម៉ា​ត​ដុក​អាយុ ១៨ ឆ្នាំ​កំពុង​ទប់ទល់​នឹង​សំណួរ​ជាច្រើន​ពី​ប្រព័ន្ធ​ផ្សព្វផ្សាយ ទោះបី​គាត់​កំពុង​ចូលរួម​ក្នុង​កម្មវិធី​បន្សាំ​ខ្លួន​នៅក្នុង​សាលារៀន ដែល​គាត់​ចុះឈ្មោះ​ចូលរៀន​មុខវិជ្ជា​ជីវគីមី​សាស្ត្រ​ក៏ដោយ​។​

​នៅពេល​សួរថា​តើ​ឪពុក​របស់គាត់​គឺ​តារា​សម្តែង​ប្រ៊ែ​ត ភី​ត ដែល​លែងលះ​ពី​លោកស្រី​ចូ​លី នឹង​មក​សួរសុខទុក្ខ​គាត់​ឬ​អត់​នោះ ម៉ា​ត​ដុក​និយាយថា រូបគេ​មិនដឹង​ទេ ដោយ​បន្ថែមថា “​អ្វីដែល​បានកើត​ឡើង គឺ​វា​កើត​រួចទៅហើយ​”​។​

​តាម​សេចក្តីរាយការណ៍ ប្រ៊ែ​ត ភី​ត មាន​ទំនាក់ទំនង​តានតឹង​ជាមួយ​ម៉ា​ត​ដុក​តាំងពី​ឆ្នាំ ២០១៦ នៅពេល​មានការ​ឈ្លោះ​វាយតប់​រវាង​ពួកគេ​នៅលើ​យន្តហោះ​ឯកជន​មួយ​។​

​ចូ​លី​បានទទួល​ការកោតសរសើរ​ពី​អ្នក​និយម​លេង​អ៊ី​ន​ធឺ​ណេ​ត​នៅពេល​លោកស្រី​បាន​អមដំណើរ​ម៉ា​ត​ដុក​ទៅ​សាលារៀន​កាលពី​ខែ​មុន​។​

​ម៉ា​ត​ដុក​សើច​នៅពេល​គេ​សួរថា​តើ​ម្តាយ​គាត់​បាន​ទិញ​ផ្ទះ​ឱ្យ​គាត់​នៅ​ទីក្រុង​សេ​អ៊ូ​ល​ឬ​អត់ ដោយ​លាតត្រដាង​ថា​គាត់​កំពុងស្នាក់នៅ​ក្នុង​អន្តេវាសិកដ្ឋាន​ដើម្បី​ស្គាល់​មនុស្ស​កាន់តែច្រើន​និង​បង្កើន​ភាពប៉ិនប្រសព្វ​ខាង​ភាសា​កូរ៉េ​។​

​ប៉ុន្តែ​គាត់​នឹងមិន​ប្រឡូក​ក្នុង​វិស័យ K-pop ទេ ដោយ​រឹត​ធ្វើ​ឱ្យគេ​ភ្ញាក់ផ្អើល​គឺ​ម៉ា​ត​ដុក​និយាយថា “​ខ្ញុំ​ជា​អ្នកគាំទ្រ​ផ្កាប់មុខ​របស់​ចង្វាក់ Punk (​និយម​ក្នុង​ទសវត្សរ៍ ៧០)”៕ ដោយ៖ កញ្ញាដាលីស

ម៉ាតដុកព្យាយាមទប់ទល់នឹងប្រព័ន្ធផ្សព្វផ្សាយរបស់កូរ៉េខណៈកំពុងរៀននៅសាកលវិទ្យាល័យយ៉ុនសី