ម៉ា​ទីន ខេ​អូន និង រី​យ៉ូ ហ្វឺ​ឌី​ណាន គិតថា មី​គែល អា​តេ​តា បាន​កសាង​អនាគត​ជូន Arsenal

186
ចែករម្លែក

លោក ម៉ា​ទីន ខេ​អូន (Martin Keown) និង​លោក រី​យ៉ូ ហ្វឺ​ឌី​ណាន (Rio Ferdinand) បាន​សាទរ លោក មី​គែល អា​តេ​តា (Mikel Arteta) ដែល​បាន​ស្វែងរក​អនាគត​សម្រាប់​ក្រុម Arsenal បន្ទាប់ពី​ទស្សនាការ​តាម​យក​ស្មើ​ក្រុម​ឆេ​ល​ស៊ី​២-២ ។​
​ ​
ក្តីសង្ឃឹម​របស់ Arsenal ថា នឹង​ទទួលបាន​លទ្ធផល​ល្អ​នៅលើ​ទឹកដី Stamford Bridge ប្រែជា ស្រអាប់​តាំងពី​ដើមទី អំឡុង​ការប្រកួត​កាលពី​ថ្ងៃ​អង្គារ​នៅ​ក្របខណ្ឌ​ព្រី​មី​ញ៉េ​លី​ក​ខណៈ​ក្រុម នេះ​បាន​បាត់បង់​កីឡាករ ដេវីដ ល្វី​ស ដោយសារតែ​ត្រូវ​អាជ្ញាកណ្តាល​ពិន័យ​កាត​ក្រហម និង​បន្ត​ចាញ់​ប្រៀប​គ្រាប់​បាល់​នៅសល់​កន្លះ​ម៉ោង​ចុងក្រោយ​។​
​ ​
ប៉ុន្តែ​បើទោះបីជា​បាត់បង់​កីឡាករ​ម្នាក់​ក៏ដោយ ក៏​ក្រុម Arsenal បាន​ប្រមូលផ្តុំ​និង​តាម​ស្មើ​វិញ ដែល​រកបាន​គ្រាប់​បាល់​ដោយ​កីឡាករ​វ័យក្មេង ហ្គា​ប្រ៊ី​ល ម៉ា​ទី​ណេ​លី (Gabriel Martinelli) ។​
​ ​
ឆេ​ល​ស៊ី​បន្ត​នាំមុខ​រហូតដល់​ជិត​បញ្ចប់​ការប្រកួត ប៉ុន្តែ​កីឡាករ ហិ​កទ័រ បេ​ល​ឡឺ​រី​ន (Hector Bellerin) រកបាន​គ្រាប់​បាល់​ស្មើ ដែល​លទ្ធផល​នេះ​ធ្វើ​ឲ្យ​លោក ខេ​អូន និង ហ្វឺ​ឌី​ណាន ជឿថា ទីបំផុត​ក្រុម Arsenal ស័ក្តិសម​នឹងធ្វើ​បាន​។​
​ ​
​លោក ខេ​អូន បាន​និយាយថា “​យើង​តាមដាន​ការប្រកួត យើង​មើលឃើញ​អនាគត​នៅទីនេះ​”​។ លោក​បន្តថា កីឡាករ ម៉ា​ទី​ណេ​លី ធ្វើ​បានល្អ ហើយ​កីឡាករ​ផ្សេងទៀត​ក៏​ធ្វើបាន​ល្អ​ដែរ​៕ ប្រែ​សម្រួល​: ពិសិដ្ឋ​

លោក មី​គែល អា​តេ​តា (Mikel Arteta)