ម៉ា​ទីន ខេ​អូន រិះគន់ ម៉េ​ស៊ុត អូ​ហ្ស៊ី​ល បន្ទាប់​Arsenal ចាញ់​ក្រុម Atletico Madrid

806
ចែករម្លែក

​ម៉ា​ទីន ខេ​អូន (Martin Keown) ជា​អ្នកវិភាគ​នៅ Sportsmail បាន​រិះគន់​ខ្សែបម្រើ ម៉េ​ស៊ុត អូ​ហ្ស៊ី​ល (Meust Ozil) របស់​ក្លឹប Arsenal ដោយសារតែ​កីឡាករ​រូបនេះ​ធ្វើ​យំស្ងួត បន្ទាប់ពី​ក្រុម Atletico Madrid យកឈ្នះ​ក្រុម Arsenal នៅ​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ ក្របខណ្ឌ​Europa League កាលពី​យប់​ថ្ងៃ​ព្រហស្បតិ៍​។​
​ ​
​អូ​ហ្ស៊ី​ល បាន​ក្លាយជា​គោលដៅ​វាយប្រហារ បន្ទាប់ពី​ក្រុម Arsenal​ចាញ់​ការប្រកួត​ក្នុង​លទ្ធផល សរុប​២-១ បន្ទាប់ពី​បញ្ចប់​ការប្រកួត​ជើង​ទី​២​នៅ​ពហុកីឡាដ្ឋាន Wanda Metropolitano នៅ​ទីក្រុង Madrid ។​
​ ​
​គេ​ឃើញ​កីឡាករ​មួយចំនួន​របស់ Arsenal​បង្ហាញ​ទឹកមុខ​ស្រងូតស្រងាត់​នៅពេល​អាជ្ញាកណ្តាល ផ្លុំ​ក​ញ្ជែ​បញ្ចប់​ការប្រកួត ហើយ ខេ​អូន ផ្តោត​ចំណាប់អារម្មណ៍​លើ អូ​ហ្ស៊ី​ល​។​
​ ​
​ខេ​អូន បាន​និយាយថា “​វែង​ហ្គើ បាន​ចំណាយ​ប្រាក់​ច្រើនសន្ធឹក​សន្ធាប់​លើ​កីឡាករ​រូបនេះ ហើយ​ខ្ញុំ​មើលមិនឃើញ​ថា កីឡាករ​រូបនេះ​បង្ហាញ​សត​ម្ថ ភាព​ស័ក្តិសម​នឹង​ការចំណាយ​នេះ​ទេ​។ គាត់​មិន​ស័ក្តិសម​នឹង​ពាក់អាវ​នេះ​ទេ​”​។​
​ ​
​ខេ​អូន បន្តថា “​ខ្ញុំ​បានឃើញ​ច្រើនលើក​មកហើយ​នៅ​រដូវ​កាល​នេះ ហើយ​វា​ត្រូវតែ​និយាយ ពីព្រោះ​គាត់​ត្រូវតែ​កែប្រែ​។​យើង​រំពឹងថា នឹង​ទទួលបាន​ច្រើនជាង​នេះ​។ គាត់​គឺជា​ជើងឯក វើ​ល​ខាប់ ហើយ​នេះ​គ្រាន់តែ​ជាការ​យំស្ងួត​ដែល​ខ្ញុំ​មើលឃើញ​”​។
​ ​
​អូ​ហ្ស៊ី​ល លេង​ពេញ​ទាំង​ការប្រកួត​ជាមួយ​ក្រុម Atletico ប៉ុន្តែ​មិនអាច​ជួយ​អ្វី​បាន បន្ទាប់ពី ឌី​អេ​ហ្គោ កូ​ស្តា (Diego Costa) ជួយ​ឲ្យ​ក្រុម Atletico នាំមុខ​មុន​ចប់​តង់​ទី​១​។​
​ ​
​ខេ​អូន អះអាងថា អូ​ហ្ស៊ី​ល ដែល​បាន​ផ្ទេរ​ពី​ក្លឹប Real Madrid មក​ចូលរួម​ជាមួយ Arsenal ក្នុងតម្លៃ​ផ្ទេរ​៤២,៤​លាន​ផោន​កាលពី​ឆ្នាំ​២០១៣​នោះ គួរតែ​ជា​កីឡាករ​សំខាន់​ក្នុងការ​ប្រកួត​នេះ ប៉ុន្តែ​ជារឿយៗ​ធ្វើ​មិន​បានល្អ​៕ ប្រែ​សម្រួល​: ពិសិដ្ឋ​

​ខ្សែបម្រើ ម៉េ​ស៊ុត អូ​ហ្ស៊ី​ល (Meust Ozil)