ម៉ា​នី​កា បង្អួត​សម្រស់​សិច​ស៊ីពេល​ហែល​ទឹក​ក្នុង​រឿង​ភាគ​ថ្មី​មួយ​ (មានវីដេអូ)

829

ដោយ​: បូ​រិ​ន / ភ្នំពេញ​: តារា​សម្តែង​កញ្ញា ម៉ា​នី​កា បាន​បង្អួត​សម្រស់ នៃ​ភាព​សិច​ស៊ី​របស់ខ្លួន ក្នុង​ឈុត​ពេល​ហែល​ទឹក​យ៉ាង​សប្បាយ ដែលជា​ការបង្ហាញ​មួយ នៃ​ឈុត​ក្នុង​រឿង​ភាគ​ថ្មី​មួយ​ដែល​កំពុង​ថត​។​

​ខ្សែ​វី​ឌី​អូ​ខ្លី​នៃ​សកម្មភាព​នៃ​ហែល​ទឹក​យ៉ាង​សប្បាយ ស្ថិតក្នុង​ឈុត​ប៊ី​គី​នី​យ៉ាង​ស្រស់ស្អាត​របស់​នាង បាន​បង្ក​ឱ្យ​ទស្សនិកជន ក៏ដូចជា​អ្នកគាំទ្រ​ពេញចិត្ត​នូវ​រូប​សម្រស់​របស់​នាង​។

​សកម្មភាព​ថ្មី​របស់​នាង​លើក​នេះ ត្រូវបាន​ឱ្យដឹងថា នាង​បាន​សម្តែង​ក្នុង​រឿង​ភាគ​ថ្មី​គឺ “​ភរិយា​ឥត​ខ្លាន់​ស្លា​” របស់​ផលិតកម្ម​ព្រំ​រដ្ឋា​(PR) ដែល​ត្រៀម​នឹង​ចាក់​បញ្ចាំង​លើ​ស្ថានីយទូរទស្សន៍​បាយ័ន នាពេល​ខាងមុខនេះ​។​

​កញ្ញា ម៉ា​នី​កា បានឱ្យដឹងថា ឈុត​សិច​ស៊ីពេល​ហែល​ទឹក​និង​សកម្មភាព​របស់​នេះ​លើក​នេះ គ្រាន់តែ​ជាការ​ថត​រឿង​ភាគ​ថ្មី​ប៉ុណ្ណោះ មិនមែន​ចង់​បង្អួត​សម្រស់ និង ធ្វើ​អ្វីមួយ​ប៉ះពាល់​ដល់​មហាជន​និង​ក្រសួង​វប្បធម៌​វិចិត្រ​និ​សិល្បៈ​ឡើយ​។ ហេតុដូច្នេះ​សូម​មហាជន​និ ង​ក្រសួង​មេត្តា​ជ្រាប​និង​កុំ​យល់ច្រឡំ ឬ​រិះគន់​។

​សូមបញ្ជាក់​ផងដែរ​ថា កញ្ញា ម៉ា​នី​កា តារា​សម្តែង​សិច​ស៊ី​និង​តារា​បង្ហាញ​ម៉ូត ទើប​តែមាន​បញ្ហា​សុខភាព ត្រង់​ផ្នែក​ច្រមុះ​(​អា​ឡែក​ស៊ី​) ចេញទៅ​ព្យាបាល​នៅ​ប្រទេស​វៀតណាម ក្រោយពី​មាន​អា​ការៈធ្វើ​ទុក្ខ​អស់​រាប់​ឆ្នាំ​មិន​ស្មាន​ដល់​ថា​មាន​ជម្ងឺ​ផ្នែក​ច្រមុះ​។ តារា​ស្រី​រូបនេះ​សម្រាប់​ឆ្នាំនេះ​ក៏​កំពុង​លេចធ្លោ​ក្នុង​សម្តែង​ជាច្រើន​រឿង ហើយ​ជាពិសេស​ម្រា​ប់​រឿង​ដុំ​វិញ នាង​ក៏មាន​ទីផ្សារ​ខ្លាំង​គ្រាន់បើ​៕ ល​