ម៉ា​រី​យ៉ា ខា​រី ទម្លាយ​ឱ្យដឹងថា នាង​កំពុង​កើត​ជំងឺ​មួយ​ប្រភេទ ដែល​ធ្វើឱ្យ​នាង​ប៊ិះ​លែង​ស្គាល់​ខ្លួនឯង​ជា​នរណា​

256

​តារាចម្រៀង​ប៉ុប នាង ម៉ា​រី​យ៉ា ខា​រី បាន​បង្ហើប​ឱ្យដឹងថា នាង​បានកើត​ជំងឺ​បាយ​ប៉ូ​ឡា (Bipolar disorder ជំងឺ​ទាក់ទង​នឹង​ផ្លូវចិត្ត​) និង កំពុង​សម្រាក​ព្យាបាល​។​

​តារាចម្រៀង ដែល​សំឡេង​វែង​អស្ចារ្យ​របស់​នាង​បាន​ជួយ​ឱ្យ​នាង​ក្លាយជា​សិល្បការិនី​ជោគជ័យ​បំផុត​មួយរូប​នៅ​ទសវត្សរ៍​ឆ្នាំ ១៩៩០ បាន​និយាយថា នាង​បាន​សម្រេចចិត្ត​ទម្លាយ​ជា​សាធារណៈ​ដើម្បី​ជួយ​លុបបំបាត់​ការ​មាក់ងាយ​ជុំវិញ​ជំងឺផ្លូវចិត្ត​មួយ​នេះ​។​

​នាង​បាន​ប្រាប់​ទស្សនា​វ​ដ្តី People ថា “​រហូតមកទល់​ពេល​ថ្មីៗ​នេះ ខ្ញុំ​រស់នៅ​ទាំង​គ្មាន​អ្នក​រាប់រក និង​ឯកោ​បំផុត និង​បារម្ភ​គ្រប់ពេល ខ្លាច​គេ​ទម្លាយ​ការពិត​អំពីខ្ញុំ​”​។​

​នាង​ខា​រី​អាយុ ៤០ ឆ្នាំ​បាន​និយាយថា នាង​ស្មានថា​នាង​មាន​បញ្ហា​គេង​មិន​លក់ ប៉ុន្តែ​ការ​គេង​មិន​លក់​និង​ការ​ឆាប់​ខឹងឆេវ​ឆាវ​របស់​នាង តាម​ពិតជា​ជំងឺ​បាយ​ប៉ូ​ឡា ដែល​គេ​ស្គាល់​ថា​ជា ជំងឺ​ធ្លាក់​ទឹកចិត្ត​កម្រិត​ទាប​នោះ​។​

​នាង​និយាយថា “​ខ្ញុំ​មាន​អារម្មណ៍​ឯកោ​និង​សោកសៅ​ខ្លាំងណាស់ ថែមទាំង​លួច​គិត​ខុស​ថា ខ្ញុំ​មិនចាំបាច់​ធ្វើ​អ្វី​ទាំងអស់​សម្រាប់​អាជីព​របស់ខ្ញុំ​”​។

​នាង​បាន​ប្រាប់​ទស្សនា​វ​ដ្តី People ថា ជំងឺ​បាយ​ប៉ូ​ឡា “​មិន​អាចមក​កំណត់ថា​រូប​អ្នកជា​នរណា​បានឡើយ ហើយ​ខ្ញុំ​បដិសេធ​មិន​អនុញ្ញាតឱ្យ​វា​កំណត់​រូបខ្ញុំ​ឬ​គ្រប់គ្រង​ខ្ញុំ​បានឡើយ​”​។​

​នាង​ខា​រី​និយាយថា នាង​មាន​ជំងឺ​បាយ​ប៉ូ​ឡា​កម្រិត ២ គឺ​រាង​ធ្ងន់ធ្ងរ​ជាង​កម្រិត ១​។​

​យោងតាម​វិទ្យាស្ថាន​ជាតិ​សុខភាព​ផ្លូវចិត្ត​របស់​សហព័ន្ធ​បានឱ្យដឹងថា ពលរដ្ឋ​ពេញវ័យ​អាមេរិក​ប្រហែលជា ២,៨ ភាគរយ គឺ​កើត​ជំងឺ​បាយ​ប៉ូ​ឡា​នេះ​នៅ​អំឡុង​ឆ្នាំ​ណាមួយ​នៃ​ជីវិត​របស់​ពួកគេ​៕ ដោយ៖ កញ្ញាដាលីស

តារាចម្រៀង​ប៉ុប នាង ម៉ា​រី​យ៉ា ខា​រី