ម៉ា​រី​យ៉ូ បា​ឡូ​តេ​លី បើកបរ​លើស​ល្បឿន​កំណត់​ជាថ្មី​ម្តងទៀត​

890
ចែករម្លែក

​ខ្សែប្រយុទ្ធ​សម្បូរ​រឿងអាស្រូវ ម៉ា​រី​យ៉ូ បា​ឡូ​តេ​លី (Mario Balotelli) ត្រូវបាន​គេ​តាម​ទាន់ ពេល​បើកបរ​ហួស​ល្បឿន​កំណត់ ហើយ​បណ្តាញ​ព័​ត៌ មានបាន​រាយការណ៍​ថា ខ្សែប្រយុទ្ធ រូបនេះ​ត្រូវបាន​តាម​ទាន់ពេល​កំពុង​បើកបរ​ក្នុង​ល្បឿន​១០៥​ទៅ​១២៥ ម៉ា​យល៍​ក្នុង​មួយ​ម៉ោង អំឡុងពេល​ប្រណាំង​រថយន្ត Ferrari របស់ ខ្លួន​ជាមួយ​រថយន្ត Lamborghini របស់​មិត្តភក្តិ​។​
​ ​
​ឥឡូវ​កំពុង​លេង​ឲ្យ​ក្លឹប Nice អតីត​ខ្សែប្រយុទ្ធ​ក្លឹប​ម៉េ​ន​ឆេ​ស្ទ័​រ​ស៊ី​ធី និង​ខ្សែប្រយុទ្ធ​ក្លឹប​លី​វើ​ភូ​ល រូបនេះ​ត្រូវបាន​ប៉ូលិស​ឃាត់​នៅលើ​ផ្លូវ​ហាយវ៉េ​ភាគ​ខាងជើង​ទីក្រុង Vicenza របស់​អ៊ីតាលី​កាល ពីថ្ងៃ​សៅរ៍​។​
​ ​
​បណ្តាញ​ព័ត៌មាន​ជាច្រើន​លើកឡើងថា បា​ឡូ​តេ​លី បើកបរ​ក្នុង​ល្បឿន​១២៥​ម៉ា​យល៍​ក្នុង​មួយ​ម៉ោង ប៉ុន្តែ​អនុញ្ញាត​ឲ្យ​បន្តដំណើរ​ដោយ​ត្រូវ​បង់ពិន័យ​និង ការកត់ត្រា​ទោសទណ្ឌ​៥​ចំណុច​បន្ថែមទៀត ដោយសារតែ​ត្រូវបាន​កត់ត្រា​ត្រឹម​១០៥​ម៉ា​យល៍​ក្នុង​មួយ​ម៉ោង​។​
​ ​
​ប៉ូលិស​បាន​បញ្ជាក់ថា មានការ​ពិន័យ​ជា​ប្រាក់​មែន ប៉ុន្តែ​បដិសេធ​ការចោទប្រកាន់​ផ្សេងទៀត នោះ​គឺជា​រឿង​បំផ្លើស​។​
​ ​
​បា​ឡូ​តេ​លី ត្រូវបាន​អនុញ្ញាត​ឲ្យ​បន្តដំណើរ​បន្ទាប់ពី​បង់ប្រាក់​ពិន័យ​និង​បន្ទាប់ពី​ត្រូវបាន​កត់ត្រា ទោសទណ្ឌ​៥​ចំណុច​នៅលើ​ប័ណ្ណបើកបរ​។​
​ ​
​តាម​គេហទំព័រ dailymail.co.uk កាលពី​ថ្ងៃទី​៨​ខែសីហា​ឆ្នាំ​២០១៧​បាន​ឲ្យ​ដឹងថា បា​ឡូ​តេ​ល ត្រូវបាន​ពិន័យ​មិនតិចជាង​១៨​លើក​ទេ ហើយ​ភាគច្រើន​គឺ ដោយសារ​ការបើកបរ​លើសល្បឿន​កំណត់​។​
​ ​
​កាលពី​ឆ្នាំ​២០១៥ នៅពេល​លេង​ជាមួយ​ក្លឹប​លី​វើ​ភូ​ល បា​ឡូ​តេ​លី​ត្រូវបាន​ហាមឃាត់​មិន​ឲ្យ បើកបរ​រយៈពេល​២៨​ថ្ងៃ បន្ទាប់ពី​បើកបរ​ក្នុង​ល្បឿន ១០៩ ម៉ា​យល៍​ក្នុង​មួយ​ម៉ោង​នៅ​ភាគ​ខាងជើង អង់គ្លេស​៕ ប្រែ​សម្រួល​: ពិសិដ្ឋ​

​ម៉ា​រី​យ៉ូ បា​ឡូ​តេ​លី (Mario Balotelli)