ម៉ា​រី ចូលឆ្នាំថ្មី​ភ្លាម​ដូរ​រថយន្ត​ទំនើប​តម្លៃ​ជាង​១៥​ម៉ឺន​ដុល្លារ​ភ្លែត​

204
ចែករម្លែក

​ភ្នំពេញ​៖ តារា​សម្តែង​កញ្ញា ម៉ា​រី គ្រាន់តែ​ចូលឆ្នាំថ្មី​២០២០​ភ្លាម​លេង​ដូរ​រថយន្ត​ទំនើប Lexus RX 2020 ដែលមាន​តម្លៃ​ជាង​១៥​ម៉ឺន​ដុល្លារ បើក​យ៉ាង​សប្បាយ​ធ្វើឱ្យ​អ្នកគាំទ្រ​ចាប់អារម្មណ៍ យ៉ាងខ្លាំង​។​

​ដើមឆ្នាំ​២០២០​មិនទាន់បាន​ប៉ុន្មាន​ថ្ងៃ​ផង តារា​សម្តែង​សិច​ស៊ី​កញ្ញា ម៉ា​រី​បានធ្វើឱ្យ​មហាជន ចាប់អារម្មណ៍​កាន់តែខ្លាំង​បន្ថែមទៀត​ដោយ​កញ្ញា​ដូរ​រថយន្ត​ទំនើប​តម្លៃ​ជាង​១៥​ម៉ឺន​ដុល្លារ យ៉ាង​រំភើយ ខណៈ​កេរ្តិ៍ឈ្មោះ​តារា​សម្តែង​រូបនេះ ត្រូវបាន​អ្នកគាំទ្រ ចាប់អារម្មណ៍​ខ្លាំង​គួរសម​។

​កញ្ញា ម៉ា​រី បាន​ប្រាប់​រស្មី​កម្ពុជា​កាលពី​ថ្ងៃទី​០៦ ខែមករា ឆ្នាំ​២០២០ ថា សម្រាប់​នាង​ការពិត​ចង់ បាន​ប្រភេទ​រថយន្ត​ស៊េរី​នេះ​យូរហើយ នាង​ចាំ​ដល់​ឆ្នាំ​ថ្មី​ទើប​សម្រេចចិត្ត​ទិញ​តែម្តង​។ រថយន្ត​នេះ ជា​កាដូ​ឆ្នាំ​ថ្មី​សម្រាប់​នាង ក៏ដូចជា​លើកទឹកចិត្ត​ខ្លួន​ឱ្យ​សប្បាយចិត្ត​និង​ខំប្រឹង​ធ្វើការ ងារ​រកស៊ី​ទៅមុខ​ខ្លាំង​ទៀត​។ កាដូ​នេះ​អ្នក​ម្តាយ​របស់​នាង ផ្តល់ជូន​នាង​សម្រាប់​ឆ្នាំ​២០២០​។ នាង​ពិត​សប្បាយចិត្ត​ខ្លាំងណាស់​ដែល​អ្នក​ម្តាយ​នាង​យល់ចិត្ត​ទិញ​រថយន្ត Lexus RX 2020 ជូន​នាង​។

​សូមបញ្ជាក់ថា កញ្ញា ម៉ា​រី ឈ្មោះ​ពិត​គឺ “​ឡុង ថា​រី​” ជា​តារា​សម្តែង​ដែល​បាន​ប្រឡូក​ក្នុង វិស័យ​សម្តែង​ជាច្រើន​រឿង​មកហើយ ខណៈ​រូបនាង​ត្រូវបាន​មហាជន​ស្គាល់​ក្នុង​រឿង​របស់ ផលិតកម្ម​អិ​ល​ឌី​។ តារា​ស្រី​រូបនេះ​ក៏​ទទួល​ប្រជា​ប្រិ​ភាព​និង​ទីផ្សារ​កាន់តែខ្លាំង​ផងដែរ​ក្នុង​រឿង ភាគ​របស់​ស្ថានីយទូរទស្សន៍​ជាច្រើន​ផងដែរ​។​

​សូម​រំលឹក​ផងដែរ​ថា តារា​សម្តែង​រូបនេះ​ជា​កូនស្រី​អ្នកជំនួញ និង​មាន​មុខរបរ​ផ្ទាល់​បើកហាង លក់​គ្រឿង​សង្ហា​រឹម​ពី​ឈើប្រណិតៗ ហើយ​កាលពី​ថ្មីៗ​នេះ នាង​ទើប​ឡើងផ្ទះ​វីឡា​ក្នុង​បុរី​អ័​រ​គី​ដេ តម្លៃ​ជាង​៣០​ម៉ឺន​ដុល្លារ​អាមេរិក​។​

​ដោយ​ល្បី​នៅក្នុង​វិស័យ​សម្តែង​មិន​អស់នោះ កញ្ញា ម៉ា​រី ជាង​តារា​បង្ហាញ​ម៉ូត​ដែល​លេចធ្លោ ហើយ​មាន​ទីផ្សារការងារ​ជាច្រើន​ពេញចិត្ត​នឹង​នាង ខណៈ​ទាំង​រូបរាង​និង​រូប​សម្រស់​របស់​នាង ត្រូវបាន​អ្នកដឹកនាំ​កម្ម​វី​ធី​សរសើរ​ពេញចិត្ត​យក​ថត​និង​ដើរ​ម៉ូត​៕ ដោយៈ បូ​រិ​ន​