ម៉ា​រី ដែល​ល្បី​ពី​ភាព​សិច​ស៊ី​ខ្លាំង​ត្រូវ​មនុស្ស​មិន​ស្គាល់មុខ​ជូន​បាច់ផ្កា​យ៉ាង​ធំ

6923
ចែករម្លែក

​ភ្នំពេញៈ តារា​សម្តែង ម៉ា​រី កំពុងតែ​ល្បី​រឿង​ភាព​សិច​ស៊ី​ខ្លាំង​លើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក ក៏​ស្រាប់​ត្រូវ​មនុស្ស​មិន​ស្គាល់មុខ​ជូន​បាច់ផ្កា​យ៉ាង​ធំ​ដល់​នាង​ធ្វើ​រំភើប​សប្បាយ​យ៉ាងខ្លាំង​ក្នុង​ថ្ងៃ​១៤​កុម្ភៈ​កន្លងមក​។​

​កាលពី​ថ្ងៃទី​១៣ ខែកុម្ភៈ​តារា​សម្តែង​ល្បី​កញ្ញា ឡុង ថាវ​រី ហៅ ម៉ា​រី បានធ្វើឱ្យ​អ្នកលេង ហ្វេ​ស​ប៊ុ​ក និង​ជាពិសេស​បុរសៗ​នាំគ្នា​ពេញចិត្ត​និង​ភ្ញាក់ផ្អើល​នៅពេល​នាង​ទៅលេង​ទីក្រុង បាងកក​ប្រទេស​ថៃ ដោយ​ស្លៀក​ប៊ី​គី​នី​បញ្ចេញ​ភាព​សិច​ស៊ីក្នុង​បន្ទប់​។

​ព័ត៌មាន​របស់​នាង​លើ​បណ្តាញ​សង្គម​មានការ​ចាប់អារម្មណ៍​ដោយសារតែ​ជាតា​រា​សម្តែង​និង​ជា​ស្រី​ស្អាត ថែមទៀត​ជាតា​រា​ស្រី​មានមុខ​របប​លក់​គ្រឿង​សង្ហា​រឹម និង​មានទ្រព្យ​សម្បត្តិ​ច្រើន ថែមទៀត​។​ថ្មីៗ​នេះ​នាង​ទិញ​រថយន្ត​ទំនើប​Lexus2019 តម្លៃ​ជាង​១០​ម៉ឺន​ដុល្លារ​។

​ស្រាប់តែ​កាលពី​យប់​ថ្ងៃទី​១៤ ខែកុម្ភៈ តារា​ស្រី​រូបនេះ​បាន​បង្ហោះ​ឱ្យដឹងថា មាន​មនុ​ស្សបាន យក​បាច់ផ្កា​កុលាប​ក្រហម មួយ​បាច់​ធំ មក​ជូន​ដល់​មុខផ្ទះ ប៉ុន្តែ​មិនដឹងថា ជា​នរណា​ឡើយ​។ ព្រោះ​យក​ទុកចោល​មុខផ្ទះ​របស់​នាង​ក្នុង​បុរី​អ័​រ​គី​ដេ ផ្លូវ​២០០៤ ដែល​ធ្វើឱ្យ​នាង​រំភើប និង​សប្បាយ​ក្នុង​ថ្ងៃ​ទិវា​សេចក្តីស្រលាញ់​១៤​កុម្ភៈ​។

​សូមបញ្ជាក់ថា កញ្ញា ម៉ា​រី ជា​តារា​សម្តែង​ដែល​បាន​ប្រឡូក​ក្នុង​វិស័យ​សម្តែង​ជាច្រើន​រឿង មកហើយ​ខណៈ​រូបនាង​ត្រូវបាន​មហាជន​ស្គាល់​ក្នុង​រឿង​របស់​ផលិតកម្ម​អិ​ល​ឌី​។​

​តារា​ស្រី​រូបនេះ​ក៏​ទទួល​ប្រជា​ប្រិ​ភាព​និង​ទីផ្សារ​កាន់​ខ្លាំង​ផងដែរ​ក្នុង​រឿង​ភាគ​របស់​ស្ថានីយទូរទស្សន៍​ជាច្រើន​ផងដែរ​។​

​មិន​ត្រឹមតែ​ប៉ុណ្ណោះ តារា​សម្តែង​រូបនេះ​ជា​កូនស្រី​អ្នកជំនួញ និង​មានមុខ​របប​ផ្ទាល់​បើកហាង លក់​គ្រឿង​សង្ហា​រឹម​ពី​ឈើប្រណិតៗ ហើយ​កាលពី​ថ្មីៗ​នេះ​នាង​ទើប​ឡើងផ្ទះ​វីឡា​ក្នុង​បុរី​អ័​រ​គី​ដេ តម្លៃ​ជាង​៣០​ម៉ឺន​ដុល្លារ​។​

​ល្បី​នៅ​វិស័យ​សម្តែង​មិន​អស់ហើយ កញ្ញា ម៉ា​រី ជាង​តារា​បង្ហាញ​ម៉ូត​ដែល​លេចធ្លោ​ហើយ​មាន ទីផ្សារការងារ​ជាច្រើន​ពេញចិត្ត​នឹង​នាង​ខណៈ​ទាំង​រូបរាង​និង​រូប​សម្រស់​របស់​នាង​ត្រូវបាន អ្នកដឹកនាំ​កម្ម​វី​ធី​សរសើរ​ពេញចិត្ត​យក​ថត​និង​ដើរ​ម៉ូត​៕ ដោយៈ បូ​រិ​ន​