ម៉ា​រូ​ណេ ហ្វេ​ល​ឡៃ​នី គ្រោង​នឹង​ចេញ​នៅ​ខែមករា ខណៈ ចូ​សេ ម៉ូ​រី​ញ៉ូ ចង់​នាំយក ហ្វ្រេ​ដ ពី​ក្លឹប Shaktar

77

​លោក ចូ​សេ ម៉ូ​រី​ញ៉ូ (Jose Mourinho)​ទទួល​ការណែនាំ​ឲ្យ​លក់​កីឡាករ​របស់លោក​ឲ្យ​បាន​ឆាប់ ហើយ ម៉ា​រ៉ូ​ណេ ហ្វេ​ល​ឡៃ​នី (Marouane Fellaini)​នឹងត្រូវ​ចាកចេញ​នៅ​ខែម​ករានេះ​។​
​ ​
​គ្រូបង្វឹក​ក្រុម​ម៉េ​ន​ឆេ​ស្ទ័​រ យូ​ណាយ​ធី​ត​រូបនេះ​ត្រូវការ​ជម្រុះ​កីឡាករ​របស់លោក​មុនពេល​លោក​អាច​រៀបចំ កែលម្អ​ក្រុម​នេះ​ឡើងវិញ ហើយ​កីឡាករ​សញ្ជាតិ​បែលហ្ស៊ិក​រូបនេះ​នឹង​ចាកចេញ​ក្នុង​រយៈពេល​ប្រាំពី រ​សប្តាហ៍​ខាងមុខនេះ​។​
​ ​
​តាម​កាសែត Mirror Sport បាន​បង្ហើប​ឲ្យ​ដឹងថា មានការ​ឯកភាព​ឲ្យ​កីឡាករ ហ្វេ​ល​ឡៃ​នី ចូលរួម​ជាមួយ​ក្លឹប Besiktas​នៅ​ឆ្នាំ​ថ្មី​នេះ​ក្នុងតម្លៃ​៨​លាន​ផោន ខណៈពេល​កីឡាករ​រូបនេះ​នឹង​ចប់​កិច្ចសន្យា​នៅ​ខែមិថុនា​។​
​ ​
​ហ្វេ​ល​ឡៃ​នី ប្រហែលជា​មិនមែនជា​កីឡាករ​ចុងក្រោយ​ដែល​ត្រូវ​ចាក​ចេញពី​ពហុកីឡាដ្ឋាន Old Trafford នោះទេ ខណៈ​លោក ម៉ូ​រី​ញ៉ូ កំពុង​ព្យាយាម​រក្សា​ក្រុម​របស់លោក​ក្នុងការ​ប្រជែង​យកពាន​ព្រី​មី​ញ៉េ​លី​ក​។​
​ ​
​លោក ម៉ូ​រី​ញ៉ូ កោតសរសើរ ហ្វេ​ល​ឡៃ​នី បន្ទាប់ពី​ក្រុម​យូ​ណាយ​ធី​ត​ចាញ់​ក្រុម​ឆេ​ល​ស៊ី ប៉ុន្តែ​ថា នេះ​ប្រហែលជា ភាសា​កា​ទូត​មុនពេល​លក់​កីឡាករ​រូបនេះ​ចេញ​ប៉ុណ្ណោះ​។​
​ ​
​ស្របពេល​ជាមួយគ្នា​នោះដែរ យូ​ណាយ​ធី​ត​សម្លឹង​ឃើញ​កីឡាករ ហ្វ្រេ​ដ (Fred)​របស់​ក្លឹប Shakhtar Donetsk ដែលមាន​ឈ្មោះ​បោះ​សំឡេង​នៅមុន​រដូវ​កាល​ទិញដូរ​បើកទ្វារ​។​
​ ​
​ហ្វ្រេ​ដ គឺជា​ខ្សែបម្រើ​ដ៏​លេចធ្លោ​ម្នាក់​នៅ​ក្លឹប​អ៊ុយ​ក្រែ​ន Shakhtar Donetsk ហើយ​ត្រូវ​បានផ្តល់​កិច្ចសន្យា យូរអង្វែង​កាលពី​រដូវក្តៅ​ឆ្នាំមុន ប៉ុន្តែ​នៅពេលនេះ​មាន​ក្លឹប​ធំៗ​នៅ​អឺរ៉ុប​ចាប់អារម្មណ៍​នឹង​កីឡាករ​សញ្ជាតិ​ប្រេ​ស៊ី​ល រូបនេះ​។​
​ ​
​ក្រុមការងារ​របស់ ហ្វ្រេ​ដ ចង់​នាំយក​កីឡាករ​រូបនេះ​ទៅលេង​នៅ​ប្រទេស​អេ​ស្ប៉ា​ញ ដូចជា​ក្លឹប Sevilla​និង Valencia ហើយ​ក្លឹប​ទាំងពីរ​សុទ្ធតែ​បង្ហាញ​ចំណាប់អារម្មណ៍ ប៉ុន្តែ​នៅពេលនេះ ពួកគេ​ហាក់ដូចជា​ងាក​មករក ឱកាស​ផ្ទេរ​មក​ក្របខណ្ឌ​ព្រី​មី​ញ៉េ​លី​ក​វិញ​៕ ប្រែ​សម្រួល​: ពិសិដ្ឋ​

​ម៉ា​រ៉ូ​ណេ ហ្វេ​ល​ឡៃ​នី (MarouaneFellaini)