ម៉ា​រ៉ា​ដូ​ណា​និយាយ​នៅ​ម៉ិ​ក​ស៊ិ​កថា បញ្ហា​នៅក្រៅ​ទីលាន​គឺជា​អតីតកាល​

561

​វីរបុរស​បាល់ទាត់​អា​ហ្ស​ង់​ទីន លោក​ឌី​ហ្គោ ម៉ា​រ៉ា​ដូ​ណា បាន​និយាយថា គាត់​បាន​ទុកចោល​បញ្ហា​ក្រៅ​ទីលាន​ឱ្យនៅ​ដាច់ដោយឡែក​។​

​ម៉ា​រ៉ា​ដូ​ណា​ត្រូវបាន​ណែនាំ​ជា​ផ្លូវការ​កាលពី​ថ្ងៃ​ចន្ទ​ទី​១០​កញ្ញា​ក្នុងនាម​ជា​គ្រូបង្វឹក​ថ្មី​នៃ​ក្លិប Dorados de Sinaloa ក្នុង​ក្របខ័ណ្ឌ​លី​ក​លំដាប់​ទី​២​របស់​ម៉ិ​ក​ស៊ិ​ក​។ គាត់​មាន​ក្តីសប្បាយ​រីករាយ​ហើយ​និយាយថា គាត់​មិន​បានមក​ម៉ិ​ក​ស៊ិ​ក​ដើម្បី​វិស្សមកាល​ទេ​។​

​ម៉ា​រ៉ា​ដូ​ណា​បាន​និយាយថា “​ខ្ញុំ​មក​ទីនេះ​ដើម្បី​ធ្វើការ ហើយ​ខ្ញុំ​មកជួយ​ចេញពី​ចិត្ត​របស់ខ្ញុំ​”​។​

​បុរស​វ័យ ៥៧ ឆ្នាំ​រូបនេះ​បាន​ជួប​ការលំបាក​ជា​សាធារណៈ​ពី​អតីតកាល​ជាមួយនឹង​ការ​ញៀន​ស្រា​និង​គ្រឿងញៀន​។ ក្លិប​ថ្មី​របស់គាត់​គឺ​ស្ថិតនៅក្នុង​ទីក្រុង​មួយ​ដែល​ត្រូវបាន​គេ​ចាត់ទុកថា​ជា​បេះដូង​នៃ​ក្រុម​ជួញដូរ​គ្រឿងញៀន Sinaloa ដែលជា​ក្រុម​ឧក្រិដ្ឋជន​រត់ពន្ធ​គ្រឿងញៀន​ធំ​បំផុត​មួយ​។​

​ម៉ា​រ៉ា​ដូ​ណា​បាន​និយាយថា “​យើង​គ្រប់គ្នា​សុទ្ធតែ​ត្រូវគេ​វិនិច្ឆ័យ​” ហើយ​បាន​បន្ថែមថា “​តើ​មាន​មនុស្ស​ប៉ុន្មាន​នាក់​នៅទីនេះ​ដែល​ធ្វើ​រឿង​អាក្រក់​ជាង​យើង ហើយ​មិន​ជាប់​ឈ្មោះ​ក្នុង​កាសែត​?”៕ ដោយ៖ កញ្ញាដាលីស

ម៉ា​រ៉ា​ដូ​ណា ត្រូវបាន​ណែនាំ​ជា​គ្រូបង្វឹក​របស់​ក្លិប Dorados de Sinaloa ជា​ផ្លូវការ​កាលពី​ថ្ងៃ​ចន្ទ