ម៉ា​រ៉ុ​ក​ចាប់បាន​ថ្នាំញៀន​កូកាអ៊ីន​ជាង​មួយ​តោន​

837
ចែករម្លែក
  • 22
    Shares

អាជ្ញាធរម៉ារ៉ុកបាននិយាយកាលពីថ្ងៃសៅរិ៍ទី៨ធ្នូថា ខ្លួនចាប់បានថ្នាំញៀនកូកាអ៊ីនជាង១តោននិងឃាត់ខ្លួនមនុស្ស៧នាក់ដែលត្រូវបានសង្ស័យថាលួចដឹកជញ្ជូនថ្នាំញៀនចេញពីអាមេរិកខាងត្បូងមកអឺរ៉ុប។

ការិយាល័យស៊ើបអង្កេតកណ្តាលបាននិយាយថា ថ្នាំកូកាអ៊ីននេះត្រូវបានរកឃើញក្នុងរថយន្តពិកអាប់មួយនៅជិតទីក្រុងកំពង់ផែអែល ចាឌីដា ។ជនជាតិម៉ារ៉ុក៧នាក់ត្រូវបានចាប់ឃាត់ខ្លួនចំពោះការជាប់ពាក់ព័ន្ធជាមួយបណ្តាញឧក្រិដ្ឋកម្មឆ្លងដែន។

អាជ្ញាធរបានអោយដឹងថា ព័ត៌មានជំហានដំបូងបង្ហាញថា ថ្នាំញៀននេះត្រូវបានគេដឹកចេញពីអាមេរិកខាងត្បូងតាមនាវាពាណិជ្ជកម្មមួយមុនផ្ទេរចូលទូកនិងនាំឡើងគោករួចដឹកតាមរថយន្តនៅម៉ារ៉ុក។គោលដៅចុងក្រោយរបស់វាកឺអឺរ៉ុប៕ដោយ៖វាសនា