ម៉ា​សេ​ឡូ ប្រាប់​ក្លិប រៀល ម៉ា​ឌ្រី​ត ថា ខ្លួន​ចង់​ចាកចេញ​នៅ​រដូវក្តៅ​នេះ

414
ចែករម្លែក

កីឡាករ ម៉ា​សេ​ឡូ (Marcelo) បានធ្វើ​ឲ្យ​ក្លិប រៀល ម៉ា​ឌ្រី​ត​(Real Madrid) ភ្ញាក់ផ្អើល ដោយ​ប្រកាស​ឲ្យ​ដឹង​ពី​បំណង​ចង់​ចាកចេញ នេះ​បើ​យោងតាម​សេចក្តីរាយការណ៍ នៅ​ប្រទេស​អេ​ស្ប៉ា​ញ​។

​ខ្សែការពារ​ស្លាប​ឆ្វេង​រូបនេះ​បាន​តំណាង​ឲ្យ​ក្រុម Real Madrid អស់​រយៈពេល​១២​រដូវ កាល​មកហើយ ប៉ុន្តែ​តាម​ដឹងថា បាន​មើលឃើញ​ពី​អនាគត​របស់ខ្លួន​នៅ​កន្លែង​ផ្សេង​។

​ម៉ា​សេ​ឡូ វ័យ​៣១​ឆ្នាំ​បានបង្ហាញ​សញ្ញា​នៃ​ការធ្លាក់ចុះ​ទម្រង់​លេង​កាលពី​ឆ្នាំមុន ហើយ មិន​ជឿថា កីឡាករ​រូបនេះ​នឹង​ទទួលបាន​កៅអី​ប្រចាំ​ក្នុង​ក្រុម​ជម្រើស​ទេ​ក្រោម​ការ ដឹកនាំ​របស់លោក ហ្ស៊ី​ណេ​ឌី​ន ហ្ស៊ី​ដាន (Zinedine Zidane) នៅ​រដូវ​កាល បន្ទាប់​។

Real Madrid មាន​កីឡាករ​ច្រើន​ដែល​អាច​លេង​នៅ​តំណែង​របស់ ម៉ា​សេ​ឡូ ដែល​ធ្វើ បានល្អ​ក្នុង​អាជីព​របស់ខ្លួន​និង​លើក​ពាន​ក្នុង​លី​ក​និង​ឆេ​ម​ពាន​លី​កបួន​លើក​។

​មាន​ក្លិប​ជាច្រើន​ចង់បាន ម៉ា​សេ​ឡូ នៅ​រដូវក្តៅ​នេះ រួមមាន​ក្លិប PSG អា​សេណ​ល ជូ​វេន​ទុ​ស និង​ក្លិប អា​សេ មី​លេន ។ ក្លឹប​ទាំងនោះ​សុទ្ធតែ​បាន​ទាក់ទង​មក​ក្លិប Real Madrid ដើម្បី​បង្ហាញ​ចំណាប់អារម្មណ៍​របស់ខ្លួន​។

​ក្លិប PSG និង​ក្លិប ជូ​វេន​ទុ​ស បាន​ចំណាយ​ប្រាក់​ច្រើន​រួចហើយ​នៅ​រដូវក្តៅ​នេះ​និង​ទំនង ជាមាន​ប្រៀប​ក្នុងការ​ផ្ទេរ ម៉ា​សេ​ឡូ​៕ ប្រែ​សម្រួល​: ពិសិដ្ឋ