ម៉ា នី​តា សម្រេច​ស្នាដៃ​ដំបូង​ហើយ​រឿង “​លុយ​និង​ស្នេហា​” បង្ហោះ​លើ​ហ្វេ​ស​ប៊ុ​ក​និង​យូ​ធូប

212
ចែករម្លែក

ភ្នំពេញៈ ពិតជា​អស្ចារ្យ​មែន​សម្រាប់ ម៉ា នី​តា ប្រែខ្លួន​ទៅជា​អ្នកដឹកនាំ​រឿងដោយបាន​ផលិត​ខ្សែ​ភាព យន្ត​បាន មួយ​រឿង​ដ៏​កំសត់​មួយទៀត ដែល​បង្ហោះ​ហើយ​លើបណ្តាញ​សង្គម Facebook និង Youtube រួចហើយ​កាលពី​ប៉ុន្មាន​ថ្ងៃនេះ​។​

​តារា​ស្រី​រូប​ស្អាត​ដែល​ចេញពី​ប្រភព​ជា​តារាចម្រៀង និង បង្ហាញ​ម៉ូត​នោះ បាន​បង្ហើប​ឱ្យ រស្មី​កម្ពុជា ដឹង​កាលពី​ថ្ងៃទី​១៤ ខែវិច្ឆិកា ឆ្នាំ​២០១៩ ឱ្យដឹងថា ការពិត​នាង​បា​នស​ង្ងំ​ផលិត​ខ្សែ ភាពយន្ត​មួយ​ជា​យូរ​មកហើយ ដែលជា​រឿង​ស្នេហា និង អប់រំ ដោយមាន​ឈុត​ឆាក​កំសត់ៗ ជាច្រើន ជាពិសេស​គឺ​ចាក់​ដោត​ដល់​បេះដូង​អ្នកទស្សនា​តែម្តង​។

រឿង​ថ្មី​នេះ​ដែល​បង្ហោះ​នេះ​គឺ មាន​ចំណងជើង​ថា “​លុយ និង ស្នេហា​” ដោយ​នាង​សង្ឃឹមថា ស្នាដៃ​មាន​មហាជន​គាំទ្រ​នាង និង​ផ្តល់​កម្លាំង​ចិត្តជា​បន្តទៀត​។ សម្រាប់​ចំណុច​ខ្វះខាត​នោះ នឹងធ្វើ​ការកែសម្រួល​ក៏ដូចជា​អភិវឌ្ឍន៍​ខ្លួន​បន្តទៀត ដើម្បីឱ្យ​ក្លាយជា​អ្នកដឹកនាំ​រឿង​មួយ​មាន គុណភាព ដូច​បណ្តា​រាមច្បង ហើយ​ប្រសិនបើ​មាន​ចំណុច​មិនល្អ​ត្រង់​ណាមួយ​នោះ​សូម​ធ្វើការ បញ្ចេញមតិ ផ្តល់​ជា​យោបល់​សម្រាប់​នាង​រៀនសូត្រ ជៀស​វាស​ការរិះគន់​បែប​ជាន់ពន្លិច​។​

​ម៉ា នី​តា បាន​ប្រាប់ទៀតថា រឿងនេះ​ផលិត​ដោយមាន​ការនិពន្ធ​និង​ដក់ស្រង់​ចេញពី​សាច់ រឿង​ពិតៗ ពី​មនុ​ស្សពិត និង សង្គម​ពិត ធ្វើការ​ចងក្រង​គ្នា មើលឃើញថា ល្អមើល កំសត់ មាន​អត្ថន័យ និង​អប់រំ ដែលជា​មូលហេតុ​នាង​សម្រេច​ធ្វើ​ការផលិត​រឿងនេះ​និង​មាន​ការចូល​រូ​ម ចំណែក​ពី​ម្ចាស់​ឧបត្ថម្ភ​ដ៏​ធំ​ថែមទៀត​។ រឿងនេះ​ក៏មាន​តួ​ល្បីៗ​ជាច្រើន​នាក់​ចូលរួម​បញ្ចេញ សមត្ថភាព និង ខំប្រឹង​លេង​យ៉ាង​ល្អ​ក្នុង​រឿង “​លុយ និង​ស្នេហា​”​ដែល​ធ្វើ​ចេញ​ជា​ខ្សែភាពយន្ត ទាំង​កំសត់​និង​អប់រំ​មួយ​បាន​។​

​ជា​បងស្រី​តារា​សម្តែង​កញ្ញា ម៉ា​នី​កា ផងដែរ​នោះ បាន​បញ្ជាក់ថា មូលហេតុ​ដែល​នាង​ចេះ​ដឹកនាំ រឿង​នោះ​ដោយសារតែ​នាង​បាន​សិក្សា​វគ្គ​បណ្តុះបណ្តាល​ឯកទេស​ផ្នែក​និពន្ធ និង​ដឹកនាំ​សម្តែង សកលវិទ្យា​ល័យ ភូមិន្ទ​វិចិត្រសិល្បៈ ក្រោម​ការដឹកនាំ​របស់​ក្រសួង​វប្បធម៌​វិចិត្រ និង​សិល្បៈ មួយ​នេះ រយៈពេល​២​ឆ្នាំ​ហើយ ទើបតែ​ទទួលបាន​វិញ្ញ​បន​ប​ត្រ​បញ្ជាក់​ការសិក្សា​កាលពី​ចុង ឆ្នាំ​២០១៨​កន្លងមកនេះ​។

ការបង្ហាត់បង្រៀន​ចំណេះដឹង​ផ្នែក​នេះ​គឺ​បង្រៀន​ដោយ​សាស្ត្រ​ចា​រ្យ​លោក អោក ប៊ុនធឿន ។ លោក​ជា​ព្រឹទ្ធបុរស​រង​មហា​វិទ្យា​ល​យ័​សិល្បៈ​នាដ​សាស្ត្រ សា​ស្រា្ត​ចា​រ្យ​ឯកទេស ល្ខោន និង ភាពយន្ត​។ លោកគ្រូ​ជា​ព្រឹទ្ធបុរស​រង មហាវិទ្យាល័យ​សិល្បៈ​នាដ​សាស្ត្រ មានបទពិសោធន៍ និង​ចំណោះ​ដឹង បញ្ចប់​ការសិក្សារ​ពី​ប្រទេស​កូរ៉េ​ប្រមាណ​១០​ឆ្នាំ ហើយ​នាង​មាន​មោទនភាព ជាខ្លាំង​ដែល​រៀនសូត្រ​ផ្នែក​ពី​លោកគ្រូ​នាង​។​

​សូមបញ្ជាក់ថា ម៉ា នី​តា បាន​ប្រឡូក​ក្នុង​វិស័យ​សិល្បៈ​ដំបូង​ជាប់​ជា​តារាចម្រៀង​ក្នុង​កម្មវិធី ប្រឡង​មួយ​នៃ​ស្ថានីយទូរទស្សន៍​លេខ​៥ បាន​ចំណាត់ថ្នាក់​លេខ​’១’​បន្ទាប់​រួចមក​ក្លាយជា​តារា បង្ហាញ​ម៉ូត​ថែមទៀត ចាប់តាំងពី​ឆ្នាំ​២០០២ ។ ប៉ុន្តែ​ក៏​ផ្អាក​ជាច្រើន​ឆ្នាំ​រហូតមកដល់​ឆ្នាំ​២០១៨​នេះ ខណៈ​នាង​មានចិត្ត​ស្រលាញ់​ការនិពន្ធ និង ដឹកនាំ​សម្តែង​លើ​វិស័យនេះ​ខ្លាំង​តែម្តង​៕ ដោយៈ បូ​រិ​ន​

​សូម​ទស្សនា​សាច់រឿង​អប់រំ “​លុយ​និង​ស្នេហា​”៖