ម៉ិក​ស៊ិកល​ក់​ដេញថ្លៃ​ទ្រព្យសម្បតិ្ត​មេ​ជួញដូរ​គ្រឿងញៀន​ដើម្បី​ជួយ​សហគមន៍​ក្រីក្រ​

277
ចែករម្លែក

​ទ្រព្យសម្បត្តិ​ប្រណីតៗ​ដែល​ត្រូវបាន​រឹបអូស​យក​ពី​ពួក​មេ​ជួញដូរ​គ្រឿងញៀន​ត្រូវបាន​ដាក់​លក់​ដេញថ្លៃ​នៅ​ទីក្រុង​ម៉ិក​ស៊ី​កូ កាលពី​ថ្ងៃអាទិត្យ​ទី​២៣​មិថុនា​។​

​ផ្ទះ​ជា​ច្រើន​ដែល​មាន​អាង​ហែល​ទឹក​និង​ផ្លូវ​រូង​ក្រោម​ដី​សម្រាប់​ការ​រត់​គេចខ្លួន និង​កន្លែង​ចិញ្ចឹមសត្វ ព្រមទាំង​ផ្ទះល្វែង ជា​ទី​ដែល​មេ​ជួញដូរ​គ្រឿងញៀន​ម្នាក់ ត្រូវបាន​សម្លាប់​នោះ​​ត្រូវបាន​ដាក់​លក់​ដោយ​ដេញថ្លៃ​។​

​ប្រធានាធិបតីម៉ិក​ស៊ិក លោក Andres Manuel López Obrador បាន​សន្យា​ថា​ប្រាក់​ដែល​បានមកពី​ការលក់​ដេញថ្លៃ​នេះ​នឹង​យក​ទៅ​ប្រើប្រាស់​សម្រាប់​ជួយ​ក្រុម​អ្នក​ដែល​រង​​គ្រោះ​ដោយ​អំពើហិង្សា​គ្រឿងញៀន​។​

​ប៉ុន្តែ​នៅពេល​នេះ មានតែ​៩​ផ្ទះ​ប៉ុណ្ណោះ​ក្នុងចំណោម​ផ្ទះ​ចំនួន​២៧​ខ្នង ត្រូវបាន​ដាក់​លក់​ដេញថ្លៃ​។​

​បណ្តាញសារព័ត៌មាន​ម៉ិ​ក​ស៊ិ​ក​បាន​រាយការណ៍​ថា ការលក់​ដេញថ្លៃ​នៅពេលនេះ បាន​ទទួល​បាន​លុយ​៣​លាន​ដុល្លារ​។​

​ប្រធានាធិបតីម៉ិក​ស៊ិ​កនេះ បាន​និយា​ថា លុយ​ទាំង​នេះ នឹង​យក​ទៅ​ជួយ​សហគមន៍​ក្រីក្រ​នៅ​រដ្ឋ​Guerrero ។​

​កាលពី​ចុងខែ​ឧសភា ការលក់​ដេញថ្លៃ​ដូចគ្នា​នេះ​ទទួល​លុយ​បាន​ចំនួន​១,៥​លាន​ដុល្លារ ពី​ការលក់​ផ្ទះ​និង​រថយន្ត​ទំនើបៗ​ជាច្រើន​ដែល​ត្រូវបាន​ចាប់​រឹបអូស​យក​ពី​ក្រុម​ឧក្រិដ្ឋជន​ ដោយ​រួម​ទាំង​ពី​អតីត​អ្នកនយោបាយ​ម្នាក់​ផង​ដែរ​។​

​ក្រុម​អាជ្ញាធរ​បាន​និយាយថា ការលក់​ដេញថ្លៃ​បន្ថែមទៀត នឹង​ធ្វើឡើង​នៅ​ពីរ​បី​ខែ​ខាងមុខនេះ​៕​ដោយ​៖​សុខា​/sn

សកម្មភាព​លក់​ទ្រព្យសម្បត្តិ​ដែល​រឹបអូស​យក​ពី​ពួក​មេ​ជួញដូរ​គ្រឿងញៀន​នៅ​ទីក្រុង​ម៉ិក​ស៊ី​កូ កាលពី​ថ្ងៃអាទិត្យ​