ម៉ិ​ក​ស៊ិ​ក​ប្រកាស​ផ្តល់ប្រាក់​រង្វាន់​១,៥​លាន​ដុល្លារ​សម្រាប់​ការចាប់ខ្លួន​មេ​គ្រឿងញៀន​El Mencho

2804
ចែករម្លែក

ការិយាល័យរបស់អគ្គរដ្ឋអាជ្ញាម៉ិកស៊ិក នៅថ្ងៃព្រហស្បតិ៍ទី១៦ខែសីហា បានប្រកាសផ្តល់ប្រាក់រង្វាន់ចំនួន១,៥លានដុល្លារ សម្រាប់ការផ្តល់ព័ត៌មានដែលអាចនាំដល់ការចាប់ខ្លួនមេជួញដូរថ្នាំញៀនឈ្មោះNemesio Oseguera Cervantes ឬ El Mencho ។

ការិយាល័យរបស់អគ្គរដ្ឋអាជ្ញាម៉ិកស៊ិក បាននិយាយនៅក្នុងសេចក្តីថ្លៃងការណ៍មួយថាការិយាល័យអគ្គរដ្ឋអាជ្ញាម៉ិកស៊ិកនេះ ផ្តល់ប្រាក់រង្វាន់១,៥លានដុល្លាដល់អ្នកទាំងឡាយណាដែលអាចផ្តល់ព័ត៌មានពិតនិងមានប្រយោជន៍អំពីទីតាំងលាក់ខ្លួន​និងការចាប់ខ្លួន មេគ្រឿងញៀនEl Menchoដែលត្រូវបានសង្ស័យថាបានប្រព្រឹត្តបទឧក្រិដ្ឋដែលបានគ្រោងទុក និងបទល្មើសផេ្សងៗទៀត។

ក្រុមជួញដូរគ្រឿងញៀនJalisco New Generation របស់ មេគ្រឿងញៀនEl Mencho នេះត្រូវបានចាត់ទុកថាជាក្រុមមួយក្នុងចំណោមក្រុមដ៏មានឥទ្ធិពលខ្លាំងបំផុតជាច្រើននៅប្រទេសម៉ិកស៊ិក។ កាលពីឆ្នាំ២០១៥ក្រុមនេះ បានវាយប្រហារឧទ្ធម្ភាគចក្រយោធាមួយគ្រឿង ដោយបានសម្លាប់មនុស្ស៨នាក់ ហើយក្រោមកទៀត បានវាយប្រហារលើរថយន្តប៉ូលិសល្បាតមួយ ដោយបានសម្លាប់ប៉ូលិស១៥នាក់និងរបួស៥នាក់។

ការវាយប្រហារលើឧទ្ធម្ភាគចក្រយោធានេះ ត្រូវបានធ្វើឡើងក្នុងអំឡុងពេលប្រតិ​បត្តិការដ៏ធំរបស់ក្រុមអាជ្ញាធរប្រឆាំងក្រុមជួញដូរគ្រឿងញៀននេះ៕ដោយ៖សុខា/SN

ម៉ិកស៊ិកប្រកាសផ្តល់ប្រាក់រង្វាន់១,៥លានដុល្លារសម្រាប់ការចាប់ខ្លួន មេគ្រឿងញៀន El Mencho