ម៉ិ​ក​ស៊ិ​ក​រៀបចំ​ការប្រឡង​បវរកញ្ញា​កែ​ភេទ​ដើម្បី​ជំរុញ​ការទទួលយក​ពួកនាង​នៅក្នុង​សង្គម ខណៈ​ឆ្នាំមុន​មនុស្ស​កែ​ភេទ​២៦១​នាក់​ត្រូវបាន​សម្លាប់​

231
ចែករម្លែក

​ប្រទេស​ម៉ិ​ក​ស៊ិ​កបាន​បំពាក់​មកុដ​ដល់​នាង អ៊ី​វ៉ាន់​ណា កា​ហ្សា​រ៉េ​ស (Ivanna Cázares) អាយុ​២៧​ឆ្នាំ ជា​បវរកញ្ញា​កែ​ភេទ​ម៉ិ​ក​ស៊ិ​ក​ឆ្នាំ​២០១៩ ដែលជា​ផ្នែក​មួយ​នៃ​កិច្ចខិតខំ​ប្រឹងប្រែង​ដើម្បី​ធ្វើឱ្យ​មនុស្ស​កែ​ភេទ​កាន់តែ​ត្រូវគេ​មើលឃើញ​និង​ទទួលយក​នៅក្នុង​ប្រទេស​មួយ ដែលជា​កន្លែង​គ្រោះថ្នាក់​បំផុត​មួយ​លើ​ពិភពលោក​សម្រាប់​មនុស្ស​កែ​ភេទ​។​

​ព្រឹត្តិការណ៍​កាលពី​ថ្ងៃអាទិត្យ​ទី​២៨​កក្កដា​នេះ​គឺ​ពោរពេញ​ទៅដោយ​ភាព​ទាក់ទាញ​និង​ពន្លឺ​ភ្លឺ​ចិញ្ចាច ជាមួយ​អ្នកចូលរួម​ប្រកួត​បាន​ស្លៀកពាក់​និង​ការតុបតែង​ខ្លួន​បែប​ប្រពៃណី​ក្នុង​តំបន់​។​

​ម៉ិ​ក​ស៊ិ​ក​គឺជា​ប្រទេសមួយ​ក្នុងចំណោម​ប្រទេស​ដែលមាន​គ្រោះថ្នាក់​បំផុត​នៅលើ​ពិភពលោក​សម្រាប់​មនុស្ស​កែ​ភេទ​។ នៅ​ចន្លោះ​ឆ្នាំ ២០១៣ ដល់​ឆ្នាំ ២០១៩ ស្ត្រី​ប្តូរ​ភេទ​ចំនួន ២៦១ នាក់​ត្រូវបាន​សម្លាប់​នៅក្នុង​ប្រទេស​ម៉ិ​ក​ស៊ិ​ក​។ នេះ​បើ​យោងតាម​អង្គការ​ការពារ​សិ​ទិ្ធ​អ្នក​ស្រឡាញ់​ភេទ​ដូចគ្នា​ក្នុងស្រុក ឈ្មោះ Letra S៕ ដោយ៖ កញ្ញាដាលីស

នាង អ៊ី​វ៉ាន់​ណា កា​ហ្សា​រ៉េ​ស (​ស្តាំ​) គ្រង​មកុដ​បវរកញ្ញា​កែ​ភេទ​ម៉ិ​ក​ស៊ិ​ក​ឆ្នាំ​២០១៩
#