ម៉ិ​ក​ស៊ិ​ក ធ្វើ​សាំង​វិច​ធំ​បំផុត​ក្នុង​ពិភពលោក​ទម្ងន់​ជិត​មួយ​តោន​

1669
ចែករម្លែក

​ព្រះ​! គ្រាន់តែ​ឃើញ​ឆ្លែ​ត​មុន​បាត់ទៅហើយ បើ​វា​ធំ និង​វែង​ដល់​ថ្នាក់​ហ្នឹង​។ រូបភាព​ខាងក្រោម​នេះ បង្ហាញ ពី​សាំង​វិច​ធំ​បំផុត​លើ​ពិភពលោក ដែលមាន​ទម្ងន់ និង​ប្រវែង​ស្ទើរ​មិនគួរ​ឱ្យ​ជឿ​។
​ ​
​សាំង​វិច​វែង​បំផុត​លើ​ពិភពលោក ដែល​ផលិត​នៅក្នុង​ទីក្រុង​ម៉ិ​ក​ស៊ី​កូ ប្រទេស​ម៉ិ​ក​ស៊ិ​ក កាលពី​ថ្ងៃទី​២៦ ខែកក្កដា ឆ្នាំ​២០១៧ ខាងលើនេះ​មាន​ប្រវែង​រហូតដល់​ទៅ ៦៧ ម៉េ​ត្រ និង​ទម្ងន់ ៨២០ គីឡូក្រាម​។
​ ​
​នៅក្នុង​ព្រឹត្តិការណ៍​ដ៏​គួរឱ្យ​ចាប់អារម្មណ៍​នេះ មាន​អ្នកចូលរួម​យ៉ាងច្រើន​កុះករ​ហើយ​ក្រោយ​ការ វាស់វែង និង​ប្រកាស​ជា​ផ្លូវការ​សាំង​វិច​នេះ​ត្រូវបាន​គេ​កាត់​ចែកគ្នា​បរិភោគ យ៉ាង​ឆ្ងាញ់​ពិសា​៕ ​ប្រែ​សម្រួលៈ ខុម​