ម៉ឺន មេ​ឃា សាក​ក្បាច់គុន​ជាមួយ អ្នក​ប្រដាល់​ថៃ ចេ​ន ស៊ើ​ក

542
ចែករម្លែក
  • 49
    Shares

​ដោយ :​រ៉ូ​ហ្សា /
​ភ្នំពេញ​៖ លើស​ង្វៀន Boostrong Fighter on Fire របស់​អាស៊ីអាគ្នេយ៍ នៅ​ព្រឹក​ថ្ងៃទី​១០ មីនា ខាងមុខនេះ អ្នក​ប្រដាល់​កម្ពុជា ម៉ឺន មេ​ឃា ក្លិប​អេ​ភូ​ថង​កីឡា តស៊ូ​ជាមួយ​អ្នក​ប្រដាល់​ថៃ ចេ​ន ស៊ើ​ក (Chan Seuk) ។​

​អ្នក​ប្រដាល់​ទាំង ២ រូបនេះ ប្រកួត​គ្នា ក្នុង​ប្រភេទ​ទម្ងន់ ៦០ គីឡូក្រាម ។ មេ​ឃា ជា​កូនប្រុស​របស់​អតីត​អ្នក​ប្រដាល់​ជើង​ខ្លាំង អេ ភូ​ថង គេ​ជា​អ្នក​ប្រដាល់ ដែលមាន​កណ្ដាប់ដៃ​ធ្ងន់ ហើយ​ការ​វ៉ៃ​ចេញ ចំ​គោលដៅ​បានល្អ​។ ក្រៅពី​កណ្ដាប់ដៃ មេ​ឃា ក៏មាន​ស្នៀត​ជង្គង់ កែង និង​ទាត់​បាន​រហ័ស​ណាស់​។​

​មេ​ឃា គេ​ហាក់​វ៉ៃ​ឆាប់​ហត់​បន្តិច តែបើ​មានឱកាស គេ​មិន​ទុក​ឲ្យ​គូប្រកួត​គេ តដៃ​បានយូរ​ឡើយ គឺ​គេ​នឹង​បញ្ចប់​ភ្លាមៗ​តែម្ដង ។ អ្នក​ប្រដាល់​កម្ពុជា​រូបនេះ មាន​ប្រវត្តិ​ប្រកួត ចំនួន​៣៥​ដង ឈ្នះ​៣១​ដង ចាញ់​៤​ដង និង​វាយ​គូប្រកួត​ឲ្យ​សន្លប់ បាន​ចំនួន​១២​ដង ។​

​ចំពោះ​អ្នក​ប្រដាល់​ថៃ ចេ​ន ស៊ើ​ក វិញ គេ​ទើបតែ​មក​ប្រកួត នៅ​ស្រុក​ខ្មែរ ជា​លើកដំបូង​នេះ​ទេ ។ មិនមាន​នរណា ដឹងថា គេ​មាន​សមត្ថភាព​ប៉ុណ្ណា មាន​របៀប​វ៉ៃ​យ៉ាងណា​ឡើយ ។ បើតាម​ការអះអាង របស់លោក ថៃ អ៊ូ ដែលជា​អ្នកដឹកនាំ​អ្នក​ប្រដាល់​បរទេស មក​ប្រកួត​នៅ​សង្វៀន អាស៊ីអាគ្នេយ៍​នោះ​ថា គេ​មាន​សមត្ថភាព មិន​ចាញ់​មេ​ឃា​នោះទេ ។​

​អ្នក​ប្រដាល់​ថៃ​រូបនេះ មាន​ប្រវត្តិ​ប្រកួត ចំនួន​៥៧​ដង ឈ្នះ​៤៥​ដង ចាញ់​១២​ដង និង​ធ្លាប់​ផ្ដួល​គូប្រកួត​ឲ្យ​សន្លប់ បាន​ចំនួន​៨​ដង ។ នរណា ជា​អ្នកខ្លាំង​ពិតប្រាកដ ក្នុងជំនួប​នេះ ។​

​ម៉ឺន មេ​ឃា និង ចេ​ន ស៊ើ​ក​

​ការប្រកួត​រវាង អ្នក​ប្រដាល់​រួម​ជាតិ​វិញ​នោះ អេ​លី​ត សុវណ្ណ​ម៉ា​យ ប្រកួត​ជាមួយ​អ្នក​ប្រដាល់ សល់ ស្រស់ មកពី​ក្លិប​សាល​វ័​ន្ដ​កីឡា​។ ពួកគេ​ប្រកួត​គ្នា ក្នុង​ប្រភេទ​ទម្ងន់ ៥១ គីឡូក្រាម ។ ពួកគេ​មាន​វ័យក្មេង និង​ទម្ងន់​តូច​មែន តែ​គេ​មាន​កលល្បិច​វ៉ៃ​ល្អ​រហ័ស ចិត្តធំ ហើយ​នៅលើ​សង្វៀន គេ​មិន​នៅ​ស្ងៀម ទុក​ឲ្យ​គូប្រកួត ឈរ​ដកដង្ហើម ដោយ​ស្រួល​នោះឡើយ​។ នរណា នឹង​ឈ្នះ​ក្នុងការ​ប្រកួត​នេះ ? ។​

​សំខាន់ ប៉ាវ​ចិន ក្លិប​រ៉ា​ហាប់​ស្វាយប៉ាក ប្រកួត​ជាមួយ​អ្នក​ប្រដាល់ ធី​ម ទាន់ មកពី​ក្លិប​ខេត្ត​រតនគីរី ដោយ​ប្រកួត​គ្នា ក្នុង​ប្រភេទ​ទម្ងន់ ៦៥ គីឡូក្រាម​។ ជ័យ ស៊ី​ណេ​ត ក្លិប​ឃ្លាំងមឿង​កីឡា ប្រកួត​ជាមួយ ឃឹម ពេជ្រ​ចិន្ដា ក្លិប​កុលបុត្រ​គុន​ខ្មែរ ដោយ​ប្រកួត​គ្នា ក្នុង​ប្រភេទ​ទម្ងន់ ៦៣,៥០ គីឡូក្រាម​។​

​សុខ រ៉ុង មកពី​ក្លិប​នាគរាជ​ចតុមុខ ប្រកួត​ជាមួយ​អ្នក​ប្រដាល់ លីន ស៊ី​ណេ​ត ក្លិប​បូរី​រាជសីហ៍​មាន​រិ​ទ្ធ ដោយ​ប្រកួត​គ្នា ក្នុង​ប្រភេទ​ទម្ងន់ ៤៨ គីឡូក្រាម​៕v