ម៉ូតូពីរគ្រឿងបុកគ្នានៅស្រុកពួក ​ស្លាប់ពីរនាក់របួសបីនាក់

82
ចែករម្លែក

ដោយ:អង្គរតូច/សៀមរាប ៖ បុរសពីរនាក់ដែលជាតៃកុងទាំងសងខាងបានស្លាប់នៅនឹងកន្លែង ឯអ្នករួមដំណើរបីនាក់ទៀតរងរបួសធ្ងន់ ក្នុងហេតុការណ៍ម៉ូតូបុកគ្នា។ហេតុការណ៍នោះបានកើតឡើង នាយប់ថ្ងៃទី ២៣ខែមករាឆ្នាំ២០២០ នៅចំណុចផ្លូវកៅស៊ូក្នុងភូមិព្រលិត ឃុំរើល ស្រុកពួក ខេត្តសៀមរាប។

អធិការនគរបាលស្រុកពួក លោកវរសេនីយ៍ឯកទេព ពុំសែន បានអោយដឹងថា គ្រោះថ្នាក់នេះបង្កឡើង ដោម៉ូតូពីរគ្រឿងបុកគ្នាពេញទំហ៊ឹង។ម៉ូតូទី១ម៉ាកស្គូពី(SCOPY) ព៌ណស ពាក់ស្លាកលេខ ឧត្តរមានជ័យ1D-8627 បើកបរដោយឈ្មោះតឹក សំអាត ហៅចយ ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរ កម្មករស្នាក់នៅ នៅភូមិនគរភាស ឃុំនគរ​ភាស២ ស្រុកអង្គរជុំ ខេត្តសៀមរាប(ស្លាប់) បើកពី ជើងទៅត្បូង។ អ្នករួមដំណើរឈ្មោះ​អឿប រ៉ាដា ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរកម្មករ នៅភូមិឃុំជាមួយគ្នា (របួសធ្ងន់ដាច់ជើងឆ្វេង)។ ចំណែកម៉ូតូមួយគ្រឿងទៀតម៉ាកC125 ព៌ណខ្មៅ ផលិតឆ្នាំ២០១៨ពាក់​​ស្លាកលេខប.ជ 1S-9420 បើកបរដោយឈ្មោះ គឿម កាយ ភេទប្រុស អាយុ២១ឆ្នាំ មុខរបរ កសិករស្នាក់នៅភូមិស្រះ ឃុំរើលស្រុកពួក ខេត្តសៀមរាប បើកពីត្បូងទៅជើង(ស្លាប់)។ចំណែកអ្នករួមដំណើរទី១ ធឿម ធៀមភេទប្រុស អាយុ២០ឆ្នាំ មុខរបរកសិករ។ ទី២ឈ្មោះមាន មាំ ភេទប្រុស អាយុ២០ឆ្នាំ មុខរបរ កសិករ រងរបួសធ្ងន់។ពួកគេស្នាក់នៅនៅភូមិឃុំ ជុំគ្នាក្នុងភូមិខាងលើនៃស្រុកពួក។

លោកបន្តថា តាមការស្រាវជ្រាវនិងពិនិត្យកន្លែងកើតហេតុ ដោយសាម៉ូតូទាំងពីរគ្រឿងខាងលើ បើកបរល្បឿនលឿននិង មិនប្រ កាន់ស្តាំទាំងសងខាង។

ក្រោយពេលកើតហេតុ កំលាំងជំនាញបានចុះទៅវាស់វែង និងដកហូតវត្ថុតាងពាក់ព័ន្ធរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុក រងចាំដោះស្រាយ។ជនរងគ្រោះដែលរងរបួស ដឹកទៅសង្រ្គោះនៅមន្ទីរពេទ្យខេត្ត។ចំណែកសាកសព ប្រគល់ជូនក្រុមគ្រួសារដើម្បីធ្វើបុណ្យ៕B/